ប្រជាពលរដ្ឋ​ថា​មេ​ល្បែង​កន្ទុយលេខ​ឆ្នោត​វៀតណាម​ចំនួន​៥​រូប​ល្បី​ពេញ​អាណាចក្រ​ស្រុក​អន្លង់វែង​ជិត​១​ទសវត្ស​តើ​លោក​ឧត្តមសេនីយ៍ត្រី​ហួត​សុធី​ស្នងការ​នគរបាល​ខេត្ត​ទើប​កាន់តំណែង​ថ្មី​ហ៊ាន​បង្ក្រាប​ដែរឺទេ​?

ខេត្ត​ឧត្តរមានជ័យ ៖ ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងស្រុ​ក​បាន​លើកឡើង​ថា តើ​លោក​ឧត្តមសេនីយ៍ត្រី​ហួត​សុធី​ស្នងការ​នគរបា​​ល​ខេត្ត​ឧត្តរមានជ័យ ទើប​កាន់តំណែង​ថ្មី មាន​សមត្ថភាព​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច ដែល​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ដាក់​ចុះ​មក​ដែ​រឺ​យ៉ាងណា ? ជាពិសេស​ល្បែស៊ីសង​ឆ្នោត​កន្ទុយលេខ ដែល​កំពុង​រីក​ដូច​ផ្សិត​មិន​ថា​ទីប្រជុំជន​រឺ​តំបន​ដា​ច់​ស្រ​យ៉ាល​ឡើង ។​

ជាក់​ស្តែង នៅ​ព្រឹក​ថ្ងៃទី ១៩ ខែ​មករា ឆ្នាំ​២០២១ នេះ គេ​ឃើញ​មាន​សកម្មភាព​ដាក់ពង្រាយ​កូនកញ្ច្រែង​កត់​លក់​ឆ្នោត​លេង​ភ្នាល់​ទូទាំង​ស្រុក​យ៉ាង​អនាធិបតេយ្យ តែ​សមត្ថកិច្ច​ជំនាញ​ហាក់ដូចជា​មិន​ខ្វល់ ។
​មេ​ឆ្នោត​ខុសច្បាប់​៥​នាក់​ដែល​ធ្វើ​សកម្មភាព​ខាងលើ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​
​ទី​១-​ឈ្មោះ​ញ៉ែម បារមី​ភេទ​ស្រី​នៅ​ចំណុច​រង្វង់​មូល​អន្លង់វែង​
​ទី​២-​ឈ្មោះ រតនះ​ភេទ​ប្រុស​ធ្វើជាង​ឡាន​នៅ​កុង​បិ​ញ​
​ទី​៣-​ឈ្មោះ​សេក សុភាព​ភេទ​ស្រី​ថៅកែ​បើក​លាង​ឡាន​នៅ​គោ​២
​ទី​៤-​ឈ្មោះ ហាក់ ស៊ិន ភេទ​ស្រី​នៅ​ជិត​ក្បែ​ផ្ទះសំណាក់​ត្រពាំង​ប្រី​យ៍ទី​៥​ឈ្មោះ​លី​ណា​ភេទ​ស្រី​អ្នក​ទាំង​៥​រូប​ខាងលើ​រស់នៅ​ស្រុក​អន្លង់វែង ។​

​បើ​យោង​តាម​ប្រភព​បាន​លួច​បង្ហើប​ថា ល្បែង​ឆ្នោត​ខាងលើ​គេ​អាច​លេង​កាន់​ឆ្នាំ​បាន​ដោយសារ​មេ​ល្បែង​ទាំងនោះ​បាន​បង់លុយ​គ្រប់​ចំនួន​តាម​របៀប​ពុករលួយ​អោយ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​នៅក្នុង​ស្រុក​និង​ខេត្ត​អស់ហើយ​។​

​តែ​គេ​មិនទាន់​ដឹង​ថា តើ​លោកស្នងការ​មក​កាន់ដំណែង​ថ្មី​ខាងលើ បាន​ទទួល​សំណែន​ដូច​ការ​ចោទ​រឺ​យ៉ាងណា​នោះ​ទេ​?​បាន​ជា​នៅ​ស្ងៀមស្ងាត់​មិន​បង្ក្រាប​រឺ​មួយ​ដូច​ពាក្យចាស់​ពោលថា​(​ចូល​ស្ទឹង​តាម​បត់​ចូល​ស្រុក​តាម​ទេស​)​បើ​អញ្ចឹង​មែន​ចប់​ហើយ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ៕
​ដោយ សុ​ផានុ​រស្ស​

You might like

Leave a Reply

Your email address will not be published. Required fields are marked *