(ខេត្តឧត្តរមានជ័យ) នៅរសៀលថ្ងៃទី២៨ខែមករាឆ្នាំ ២០២១ នេះ លោកអនុសេនីយ៍ត្រី ប៉ាន់ សាម មន្ត្រីយោធាកងពលតូចលេខ៤១និងជាមេភូមិពពេលសែនជ័យ បានចេញមកបដិសេធនិងច្រានចោលរាល់ព័
ត៌មានដែលបានចុះផ្សាយចោទលោកតាមបណ្តាញសង្គមថាបានយកដីអនុក្រឹត្យអភិវឌ្ឍន៍គ្រួសារយោធាស្ថិតនៅភូមិពពេលសែនជ័យឃុំផ្អាវស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យទៅលក់អោយឈ្មួញអ្នកមានលុយនិងមានអំណាចតាមបណ្តាខេត្តផ្សេងទៀតនោះជារឿងមិនពិតទេ។
លោកបន្តថាចំពោះករណីមន្ត្រីយោធានៅវរៈសេនាតូចលេខ៤១៣ចំនួន៨គ្រួសារប្តឹងលោកទៅឯកឧត្តមមេបញ្ជាការកងពលដោយចោទលោកថាបានយកដីរបបរបស់ពួកគាត់ទៅលក់នោះក៏មិនពិតដែរព្រោះថាកាលជំនាញគេបិតប្រកាសក្បាលដីពួកគាត់មិនមកពិនិត្យក្រោយមករកក្បាល់ដីអត់ឃើញក៏ប្តឹងចោទលោក(ប៉ាន់សាម)តែម្តងតាមពិតដីពួកគាត់គ្មានអ្នកណាគេយកលក់ទេ។
រីឯព្រឹត្តិការកាលពីថ្ងៃទី២៥ខែមករាឆ្នាំ២០២១ដោយមានគ្រឿងចក្រ(អេះស្កាវទ័)បញ្ជាដោយមន្ត្រីយោធាឈ្មោះមានសុភ័ក្រទៅឈូសបំផ្លាញដំណាំដើមស្វាយក្នងដីចំការរបស់លោកទើបប្រពន្ធលោកមកហាមឃាត់ព្រោះដីនោះលោកមានប័ណ្ណកម្មសិទ្ធស្របច្បាប់៕ដោយ ម្លប់សន្តិភាព