កូនស្រី​លោក​ឧត្តមសេនីយ៍ត្រី​ផៃ សុផាត នាយសេនាធិការ​កងពល​តូច​លេខ​៤១​រង​ការ​ចោទ​ពី​ពលរដ្ឋ​ថា​បាន​ឆបោក​កម្លាំង​ពលកម្ម​របស់​គាត់​

(​ខេត្ត​ឧត្តរមានជ័យ​) ពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​ពេល​សែន​ជ័យ​ឃុំ​ផ្អាវ​ស្រុក​ត្រពាំង​ប្រាសាទ​បាន​ដាក់​ការចោទប្រកាន់​ទៅលើ​ស្រី​ម្នាក់​ឈ្មោះ​ចែញ៉ា​ញ់​ដែល​បាន​យក​អំណា​ចលោក​ឧត្តមសេនីយ៍ត្រី​ផៃ សុផាត នាយសេនាធិការ​យោធា​កងពលតូច​លេខ​៤១​ត្រូវជា​ឪពុក​មក​គៀបសង្កត់​និង​ប្រើ​ធ្វើការ​មិន​អោយ​ថ្លៃឈ្នួល​។​

​ពលរដ្ឋ​រងគ្រោះ​ខាងលើ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ធឿន​ភេទ​ប្រុស​បាន​រៀបរាប់ថា​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១៨ ឈ្មោះ​ចែញ៉ា​ញ់​និង​ប្តី​បាន​ជួល​រូបគាត់​(​ធឿន​)​ទៅ​ភ្ជួរ​((​ត្រាក់ទ័រ​)​ដី​ចំការ​ដោយ​ចំនួន​១៣​ហិច​តា​កន្លះ​ស្ថិតនៅ​ភូមិ​ពាម​ក្នុង​ឃុំ​អូរ​ស្វាយ​ស្រុក​ត្រពាំង​ប្រាសាទ​ដោយ​គិត​តម្លៃ​សរុប​១២,២៨៥,០០០៛(​ដប់​ពីរលាន​ម្ភៃ​ប្រាំបី​មុឺន​ប្រាំ​ពាន់​រៀល​)​ដោយ​លុយ​ចំនួន​នេះ​បាន​អោយ​ខ្លះ​ហើយ​និង​នៅ​ជំពាក់​៣០០០០០០៛(​បី​លាន​រៀល​)​ទៀត​មក​ដល់​បច្ចុប្បន្ន​ឆ្នាំ​២០២១​ទៅ​ហើយ ​នៅតែ​មិន​ព្រម​សង​ដោយ ចេះ​តែ​សន្យា​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​មានពេលខ្លះ​ឈ្មោះ​ចែញ៉ា​ញ់​កូនស្រី​លោក​ផ្កាយ​១​គំរាម​គាត់​(​ធឿន​)​ថា​ចង់​រឿង​តូច​រឺ​ចង់​រឿង​ធំ​ព្រោះ​គេ​ជា​កូន​មេ​។​

​ជុំវិញ​ករណី​នេះ​ឈ្មោះ​ចែញ៉ា​ញ់​បាន​អោយ​ក្រុម​ការងារ​យើង​ដឹង​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​១៧​ខែគុម្ភៈ​ឆ្នាំ​២០២១​នេះ​ថា​រូបគាត់​ពិតជា​ជំពាក់​លុយ​ឈ្មោះ​ធឿន​ចំនួន​៣០០០០០០៛(​បី​លាន​រៀល​)​ប្រា​ដក​មែន​តែ​ដោយសា​ឈ្មោះ​ធឿន​ថា​ចោល​លុយ​២០០០០០០៛(​ពីរ​លាន​រៀល​)​មិន​យក​ទេ​យក​តែ​ចំ​១០០០០០០៛(​មួយ​លាន​រៀន​)​ទៀត​ប៉ុណ្ណោះ​ស្រាប់តែ​ពីរ​រឺ​បី​ខែ​មុន​នេះ​ឈ្មោះ​ធឿន​ក្រឡះសម្តី​ថា​យក​វិញ​ទាំងអស់​។​

​អ្នកស្រី​(​ចែ​ញ៉ាញ់​)​បន្ត​ថា​យ៉ាងណា​ក៏ដោយ​គាត់​សង់លុយ​នោះ​អោយ​គ្រប់​ចំនួន​មិន​អោយ​ជាប់​កម្ម​ពារ​ទេ​តែ​សម័យ​កូវិត​ការសងមាន​ពេល​កំណ​ត់​ព្រោះ​រកលុយ​ពិបាក​៕​ដោយ សុ​ផានុ​រស្ស​

You might like

Leave a Reply

Your email address will not be published. Required fields are marked *