ថៅកែ​ប្រ​ម៉ូល​ទិញ​ឈើ​ផ្តាច់មុខ​ប្រចាំ​ខេត្ត​ព្រះវិហារ​ជា​មន្ត្រី​យោធា​នៅ​បញ្ជាការដ្ឋាន​អង្គរក្ស​(៩៥)​អាង​អាជ្ញាប័ណ្ណ​ច្បាប់​អនុញ្ញាត​កំពុង​បំភ្លេច​បំផ្លាញ​ព្រៃឈើ យ៉ាង​រង្គាល​និង​ជិះជាន់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​

​ទីតាំង​ដេប៉ូ​ឈើ​ចំនួន ២​ កន្លែង​ក្នុង​ខេត្ត​ព្រះវិហារ​ដែល​ស្ថិតនៅ​ទីរួមស្រុក​ជាំ​ក្សាន្ត និង​មួយ​កន្លែង​ទៀត ស្ថិត​នៅ​ចំណុច​ក្រាំង​ដូង​ឃុំ​ព្រះ​ឃ្លាំង​ស្រុក​ត្បែងមានជ័យ ដែល​ជ្រក​ក្រោម​អាជ្ញាប័ណ្ណ​ច្បាប់​ដេប៉ូ​ឈើ តែ​ការប្រមូល​ឈើ​បាន​គៀងគរ​អោយ​ប្រជាពលរដ្ឋ​ចូល​ទៅ​កាប់ និង​អារ​ចេញពី​តំបន់​អភិរក្ស​នាៗ​ក្នុង​ខេត្ត​ព្រះវិហារ​។

​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ក្នុង​ខេត្ត​ព្រះវិហារ បានអោយ​ដឹង​នៅ​ថ្ងៃទី​៩​មិនា​ឆ្នាំ​២០២១​នេះ​ថា ម្ចាស់​ដេប៉ូ​ឈ្មោះ គីម ជា​មន្ត្រី​យោធា​បំរើការ​នៅ​បញ្ជាការដ្ឋាន​អង្គរក្ស​(៩៥)​ទិស​ទី​១​ប្រាសាទ​ព្រះវិហារ​ដ៏​មាន​អំណាច​បាន​ត្រូវរ៉ូវ​គ្នា​ជាមួយ​មន្ត្រី​ជំនាញ​និង​បាន​បង់លុយ​អោយ​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ទាំងអស់​។ បើ​ទោះបីជា​គេ​មានច្បាប់​អាជ្ញាប័ណ្ណ​បើក​ដេប៉ូ​ឈើ​លក់​ឈើ ពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ក្តី តែ​ការប្រមូល​ឈើ​ប្រភេទ​លេខ​២ បាន​គៀងគរ​កម្លាំង​ដាក់​ម៉ា​ស៊ី​ត្រង់​ស៊ីន័រ​ចូល​ទៅ​អារ​ឈើ​ចេញ​ពី​តំបន់​បរិស្ថាន​ដែន​ជម្រក​គូលែន​-​ព្រហ្ម​ទេព ព្រៃ​សហគមន៍​ព្រះរ​ការ​ធំ និង​ព្រៃ​សហគមន៍​ផ្សេងៗ​ទៀត ដែល​កំពុង​អភិរក្ស​នៅ​ក្នុង​ព្រះវិហារ​។ ហើយ​ក្នុងនោះ ក៏​មាន​ការឃុបឃឹត​ពី​សំណាក់​មន្ត្រី​ដែល​ប្រចាំការ​ការពារ​នៅ​តំបន់​នោះ​ដែរ បាន​បើកដៃ​អោយ​ម៉ាស៊ីន​ត្រង់​ស៊ីន័រ​ជាច្រើន​ក្នុង​មួយ​ថ្ងៃៗ ចូល​ទៅ​អារឈើ​លាន់​ឮ​កងរំពង​ពេញ​ព្រៃ ដោយសារ​គេ​បាន​ផល​ប្រយោជន៍​ពី​ម្ចាស់​ដេប៉ូ​។

​ម្ចាស់​ដេប៉ូ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ គីម កំពុងតែ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​គាបសង្កត់​ទៅលើ​ប្រជាពលរដ្ឋ​ដែល​រកស៊ី​តូចតាច​ជា​លក្ខណៈ​គ្រួសារ ឬ​ដឹក ឈើ​យកមក​ធ្វើ​លំនៅដ្ឋាន ម្ចាស់​ដេប៉ូ​ពិតជា​មាន​អំណាច បានអោយ​សមត្ថកិច្ច​ដាក់​កម្លាំង​ទាំងយប់​ទាំង​ថ្ងៃ​ធ្វើការ​ឆែក​រថយន្ត​គ្រប់​ប្រភេទ និង​ចាប់​គោយន្ត​ដឹក​ឈើ​បន្តិចបន្តួច​ដែល​មិន​បាន​បង់លុយ​អោយ​ដេប៉ូ​។ មិនតែប៉ុណ្ណោះ​ម្ចាស់​ដេប៉ូ​បាន​តម្រូវ​អោយ​ពលរដ្ឋ​ដឹកឈើ​ត្រូវ​បង់លុយ​ទើប​គេ​អោយ​ដឹក​ឈើ​ចេញ ហើយ​បើ​មិន​បង់លុយ​ម្ចាស់​ដេប៉ូ​នឹង​អោយ​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​ដោយ​មិន​យោគយល់​ឡើយ​។ ដូច្នេះ​តាម​ការលើកឡើង​ពី​ប្រជាពលរដ្ឋ​បាន​និយា​ថា ច្បាប់​ដេប៉ូ​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​អនុញ្ញាត​អោយ​បើក​អាជីវកម្ម​ចែកចាយ​ឈើ​នៅ​ក្នុង​ខេត្ត​ព្រះវិហារ បាន​ក្លាយទៅជា​អំណាច​មួយ​សំរាប់​ម្ចាស់​ឈ្មោះ គីម បាន​ដាក់​កម្លាំង​គ្រប់កន្លែង​នៅក្នុង​ខេត្ត​ព្រះវិហារ ក្មុង​ការចាប់​ប្រជាពលរដ្ឋ​ណា​ដែល​ដឹកឈើ​ប្រភេទ​លេខ​២​មិន​បង់លុយ​អោយ​។​ជុំវិញ​ប្រ​ម៉ូ​ល​ទិញ​ឈើ​បែប​អនាធិបតេយ្យ​ខាងលើ​ក្រុម​ការងារ​យើង​មិន​អាច​សុំ​ការបំភ្លឺ​ពី​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រក្ខាប្រម៉ាញ់​និង​នេសាទ​ខេត្ត​ព្រះវិហារ​បាន​ទេ​ដោយ​ទូរស័ព្ទ​លោក​ខ​ល​មិនដែល​ចេះ​ចូល​បើ​ចូល​ហើយ​ក៏​មិន​ដែល​លើក​៕​ដោយ សុ​ផានុ​រស្ស​

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *