(ខេត្តព្រះវិហារ) ៖ មានសេចក្តីរាយការពីភូមិរុងរឿង១ឃុំទឹកក្រហមស្រុកជាំក្សាន្តខេត្តព្រះវិហារនៅព្រឹកថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២១នេះថា ទីតាំងបន្ទាយយោធាវរៈសេនាតូចលេខ៣៩៣ ចំណុះអោយកងពលតូចលេខ៩នោះត្រូវបានក្រុមឈ្មួញជ្រកក្រោមទីតាំងខាខាងលើដើម្បីផលិតគ្រឿងសង្ហារឹមកែច្នៃឈើគ្មានច្បាប់អនុញ្ញាតិ។
យោងតាមប្រភពពីមន្ត្រីយោធាតូចតាចបានបង្ហើបថា រោងសិប្បកម្មកែច្នៃឈើដែលជ្រកក្រោមបន្ទាយយោធាមួយនេះគេប្រព្រឹតទៅជាច្រើនឆ្នាំមកហើយដោយមិនមានមន្ត្រីជំនាញរឺស្ថាប័នពាក់ព័ន្ធណាហ៊ានចេញមុខសួរនាំរឿងច្បាប់ទម្លាប់ឡើយ ព្រោះជាមូលដ្ឋានកងទ័ពគេមិនទាន់ដឹងថា លោកវរៈសេនីយ៍ទោខាន់សុខុមជាមេបញ្ជាការវរៈសេនាតូចលេខ៣៩៣នេះ មានជាប់ពាក់់ព័ន្ធអ្វីជាមួយក្រុមថៅកែរកស៊ីឈើខុសច្បាប់នោះរឺយ៉ាងណា?បានជាហ៊ានផ្តល់ទីតាំងក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រងអោយអ្នករកស៊ីល្មើសច្បាប់ជ្រកដោយមិនខ្វល់ពីវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលស្តីពីការទប់ស្កាត់បទល្មើសធនធានធម្មជាតិយ៉ាងដូចច្នេះ។
ជុំវិញករណីខាងលើក្រុមការងារយើងមិនអាចស្វែងរកការបំភ្លឺពីលោកវរៈសេនីយ៍ទោខាន់សុខុមមេបញ្ជាការវរះសេនាតូចលេខ៣៩៣បានទេនៅថ្ងៃទី១៦ខែមិនាឆ្នាំ២០២១នេះដោយមិនមានលេខទូរស័ព្ទទាក់ទង។
តែយ៉ាងណាក៏ដោយអង្គភាពសារព័ត៌មានយើងនិងរងចាំការបកស្រាយជុំវិញបញ្ហានេះនៅលេខបន្ទាប់ពីសំណាកលោកខាន់សុខុម ៕
ដោយ ៖ ម្លប់សន្តិភាព