តើ​លោក​ឧត្តមសេនីយ៍ឯ​ក ពៅ ហេង ​គិត​យ៉ាង​ណា​? ​ក្រោយ​ផ្ទុះ​រឿង​ពលរដ្ឋ​រងគ្រោះ​ដែល​ស្នើរ​សុំអោយ​លោក​ឧត្តមសេនីយ៍ទោនា​ង​ឃីម​ជួយ​ដោះស្រាយ​រឿង​មន្ត្រី​យោធា​ពីរ​នាក់​ប្រពន្ធ​ជា​កូនចៅ​បោកប្រាស់​ពលកម្ម​គាត់​មិន​អោយ​ប្រាក់​ឈ្នួល​នោះ​!

(​ខេត្ត​ឧត្តរមានជ័យ​) ពលរដ្ឋ​ដែល​ប្រកប​រប​ស៊ីឈ្នួល​ភ្ជួរ​ដី (​ត្រាក់ទ័រ​) រងគ្រោះ​ដោយ​មន្ត្រី​យោធា​ពីរ​នាក់​ប្តី​ប្រពន្ធ បោកប្រាស់​កម្លាំង​ពលកម្ម​មិន​អោយ​ប្រាក់​ឈ្នួល​នា​ពេល​កន្លង​ទៅ​នោះ​។​បច្ចុប្បន្ន​នៅ​ព្រឹក​ថ្ងៃ​ទី​៨​ខែ​មេសា​ឆ្នាំ​២០២១​នេះ​មិន​ទាន់​ទទួលបាន​យុត្តិធម៌​នៅឡើយ​ទេ​បន្ទាប់​ពី​ពលរដ្ឋ​រងគ្រោះ​បាន​ស្នើ​សុំ​និង​អំពាវនាវ​ដល់​ឯកឧត្តម​នាង​ឃីម​ដែល​ជា​មេបញ្ជាការ​ជួយ​ដោះស្រាយ​នាពេល​ថ្មីៗ​នេះ​តែ​មិន​ទទួលបាន​លទ្ធផល​។​

​ជុំវិញ​ករណី​ខាងលើ​នេះ​មហាជន​លើកឡើងថា​តើ​លោក​ឧត្តមសេនីយ៍ឯ​កពៅហេង​មេបញ្ជាការរង​កងទ័ពជើងគោក​និង​ជា​បញ្ជាការ​យុទ្ធ​ភូមិភាគ​ទី​៤​លើកយក​មក​ពិចារណា​និង​ដាក់​ការ​សុើបអង្កេត​ដែររឺទេ​?​ក្រោយ​ផ្ទុះ​រឿង​យោធា​ពី​រូប​ជា​ប្តី​ប្រពន្ធ​បំរើការ​នៅ​អង្គភាព​កងពល​លេខ​៤១​បោក​ប្រាក់​ឈ្នួល​ពលរដ្ឋ​មិន​ព្រម​សង​ដែល​ទង្វើ​នេះ​ធ្វើអោយប៉ះពាល់​កិត្តិយស​កងទ័ព​នោះ​។​បើទោះបីជា​មាន​ការអំពាវនាវ​ដល់​លោក​ឧត្តមសេនីយ៍ទោនា​ង​ឃីម​ដែល​ជា​មេ​កើយ​អោយ​ជួយ​ដោះស្រាយ​យ៉ាងណាក្តី​ក៏​ពុំ​មាន​ប្រសិទ្ធភាព​ដែរ​។​

​ប្រភព​ពី​មន្ត្រី​យោធា​តូចតាច​បាន​លួច​បង្ហើប​ថា​ទាហាន​ពីរ​នាក់​ប្តី​ប្រពន្ធ​ដែល​បោកកម្លាំង​ពលកម្ម​ពលរដ្ឋ​នោះ​មាន​តែ​ឈ្មោះ​សុីប្រាក់ខែ​រដ្ឋ​តែ​មិន​ដែល​ចូល​អង្គភាព​ឡើយ​។​ហើយ​គេ​ក៏​ជា​កូន​អ្នកមានអំណាច​ម្នាក់​ថា្នក់​ឧត្តមសេនីយ៍​នៅក្នុងក​ង​ព​លលេខ​៤១​នេះ​ទើប​ឯកឧត្តម​នាង​ឃីម​មិន​មាន​ចំណា​ច់ការ​ចំពោះ​មន្ត្រី​យោធា​ខឹលខូច​ពីរ​រូប​នោះ​។​

​គួ​រំលឹក​ថា​មន្ត្រី​យោធា​ពីរ​រូប​ដែល​គេ​ស្គាល់​ឈ្មោះ​អុឹង​ឆាយ​ហៃ​អត្តលេខ​២៣៥០៦០​ជា​ប្តី​និង​ឈ្មោះ​ផាន់​សុីផា​ន់​ថង​អត្តលេខ​២៣៦២៥៥​ជា​ប្រពន្ធ​នាក់​ទាំង​ពីរ​បំរើការ​នៅ​អង្គភាព​យោធា​កងពលតូច​លេខ​៤១​ដែល​រង​ការ​ចោទ​ពី​ពលរដ្ឋ​អ្នក​សុីឈ្នួល​ភ្ជួរ​ដី​(​ត្រាកទ័រ​)​ឈ្មោះ​សាយ​ធឿន​ថា​បាន​ជំពាក់​ប្រាក់​គាត់​ចំនួន​ពីរ​លាន​រៀល​(២០០០០០០៛)​រឿង​សុីឈ្នួល​ភ្ជួរ​ដី​កាលពី​បី​ឆ្នាំ​មុន​ស្ថិតនៅ​ភូមិ​ពាម​ក្នុង​ឃុំ​អូរ​ស្វាយ​ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​ឧត្តរមានជ័យ​។​ទោះជា​គាត់​(​សាយ​ធឿន​)​ទារ​យ៉ាងណា​ក៏​មិន​ព្រម​សង​៕
​ដោយ​ម្លប់​សន្តិភាព​

You might like

Leave a Reply

Your email address will not be published. Required fields are marked *