ពលរដ្ឋ​សារ​ទ​និង​ថ្លែង​អំណ​អរគុណ​ដល់​ឯកឧត្តម ពៅ ហេង និង​ឯកឧត្តម នាង ឃីម ដែល​បាន​ជួយ​ដោះស្រាយ និង​ផ្តល់​យុត្តិធម៌​ជូន​គាត់​ជុំវិញ​រឿង​មន្ត្រី​យោធា​ក្រោម​ឱវាទ​ជំពាក់​ប្រាក់​ឈ្នួល​ភ្ជួរ​ដី​

(​ខេត្ត​ឧត្តរមានជ័យ​) ៖ នៅ​ព្រឹក​ថ្ងៃទី​៩ ខែ​មេសា ឆ្នាំ​២០២១​នេះ ពលរដ្ឋ​ឈ្មោះ សាយ ធឿន ដែល​ប្រកប​រប​ស៊ីឈ្នួល​ភ្ជួរ​ដី (​ត្រាក់ទ័រ​) បាន​អោយ​អ្នកសារព័ត៌មាន​ដឹង​តាម​ទូរស័ព្ទ​ថា ជុំវិញ​ករណី​មន្ត្រី​យោធា​ពីរ​នាក់​ប្តី​ដែល​ជំពាក់​ប្រាក់​គាត់ (​សា យ​ធឿន​) នោះ​ត្រូវបាន​ដោះស្រាយ​បញ្ចប់​ហើយ គាត់ (​សាយ ធឿន​) ក៏​ទទួលបាន​យុត្តិធម៌​ហើយ​ដែរ ខណៈពេលដែល​លោក​ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​យោធា​យុទ្ធ​ភូមិភាគ​ទី​៤ ក៏ដូចជា​លោក​ឧត្តមសេនីយ៍ទោ នាង មេបញ្ជាការ​កងពលតូច​លេខ​៤១​បាន​យកចិត្តទុកដាក់​និង​បញ្ជារ​អោយ​ដោះស្រាយ​បញ្ចប់​ប្រកបដោយ​សុក្រឹត្យភាព ។

​ក្នុងនោះដែរ ពលរដ្ឋ​ខាងលើ​បាន​សំដែង​ការគោរព និង​អរគុណ​ចំពោះ​ឯកឧត្តម មេបញ្ជាកា​រទាំង​ពីរ​រូប ដែល​បាន​ផ្តល់​យុត្តិធម៌​អោយ​គាត់​(​សាយ​ធឿន​)​ក្រ​កប​ដោយ​គតិយុត្តិ​និង​គុណធម៌​ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​។​

​សូមបញ្ជាក់​ថា មន្ត្រី​យោធា​ពីររូប ដែល​គេ​ស្គាល់ឈ្មោះ អ៊ឹង ឆៃ​ហៃ ជា​ប្តី​និង​ឈ្មោះ ផាន់ ស៊ី​ផាន់​ថង ជា​ប្រពន្ធ​បំរើការ​នៅ​អង្គភាព​យោធា​កងពលតូច​លេខ ៤១ ដែល​រង​ការចោទប្រកាន់​ពី​ពលរដ្ឋ​ឈ្មោះ សាយ ធឿន ថា បាន​ជំពាក់​លុយ​ចំនួន​ពីរ​លាន​រៀល​(២០០០០០០៛) រឿង​ស៊ីឈ្នួល​ភ្ជួរ​ដី​ដែល​ស្ថិតនៅ​ភូមិ​ពាម​ក្នុង​ឃុំ​អូរ​ស្វាយ​ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​ឧត្តរ​មានជ័យ​កាលពី​បី​ឆ្នាំមុន ។​

​បើ​តាម​ការបញ្ជាក់​ពី​ឈ្មោះ មាន សុភ័​ក្រ មន្ត្រី​យោធា​បំរើការ​ក្នុង​អង្គភាព​នោះ​បាន​អោយដឹងថា ចំពោះ​ករណី​ខាងលើ វា​ជា​រឿង​ភាន់ច្រឡំ​ទេ ព្រោះថា កាលនោះ ខាង​យោធា​លោក​បាន​ជួល​ឈ្មោះ សាយ ធឿន អោយ​ភ្ជួរ​ដី​មែន និង​បាន​ទូទាត់​លុយ​អោយ​អស់​មួយចំនួន​ធំ​ហើយ និង​នៅ​ខ្វះ​លុយ​ចំនួន​ពីរ​លាន​រៀល ដោយ​ពេលនោះ មាន​ត្រាក់ទ័រ​ពីរ​ទៅ​បី​គ្រឿង ដែល​មក​ភ្ជួរ​ដី​អោយ​មន្ត្រី​យោធា​ពី​នាក់​ប្តី​ប្រពន្ធ​នោះ ទើប​ច្រឡំ​ថា​លុយ​ដែល​នៅសល់​ចំនួន​ពីរ​លាន​រៀល​នោះ (២០០០០០០៛) ជា​លុយ​ប្រាក់​ឈ្នួល​របស់​ឈ្មោះ ហៃ​រ៉ាត់ ដែល​ជា​ម្ចាស់​ត្រាក់ទ័រ​មួយ​ផ្សេង​ទៀត ទើប​មាន​ការយឺតយ៉ាវ​ដូច​ច្នេះ ។ អញ្ចឹង​ហើយ សូម​មហាជន​កុំ​មាន​ការ​ភ័ន្ត​តទៅទៀត ៕
​ដោយ​ម្លប់​សន្តិភាព​

You might like

Leave a Reply

Your email address will not be published. Required fields are marked *