(ខេត្តព្រះវិហារ) នៅព្រឹកថ្ងៃទី៩ខែមេសាឆ្នាំ២០២១នេះ ប្រជាពលរដ្ឋចំនួន១១៨គ្រួសាររស់ភូមិកំពេញឃុំយាងស្រុកជាំក្សាន្តបានអំពាវនាវដល់សម្តេចអគ្គមហាសេនាបតីតេជោហ៊នសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអោយជួយពួកគាត់ផង!ដោយចោទប្រកាន់លោកវុធដារ៉ាអភិបាលរងស្រុកជាំក្សាន្តនិងលោកប្រាក់ភីមេឃុំស្រអែមថាបានឃុបឃិតគ្នាជាប្រព័ន្ធរំលោភយកដីចំការរបស់ពួកគាត់រាប់រហិចតាដោយក្រោមស្លាកដីដោះដូរពីភូមិធម្មជាតិចំនួន៥០០០ហិចតា។
ពលរដ្ឋបានលើកឡើងថាដីចំការពួកគាត់កំពុងអាស្រ័យផលនោះមានដូចជាដំណាំស្វាយចន្ទីដំឡូងដើមស្វាយជាជាដើមនោះត្រូវបានលោកវុធដារ៉ាដកហូតយកស្ទើគ្មានសល់និងយកលេសថាដីចំការពួកគាត់ឋិតក្នុងប្លង់ដីដោះដូរចំនួន៥០០០ហិចតាដែលប្រមុខរដ្ឋាភិបាលផ្តល់អោយពលរដ្ឋមកពីភូមិធម្មជាតិឃុំស្រអែមដែលត្រូវទទួលបាន។
សេចក្តីរាយការណ៍ដ៏ដែលនោះបានបន្ថែមថាពលរដ្ឋដែលរងនៅផលប៉ះពាន់ដីធ្លីនោះចំនួន១១៨គ្រួសារតែបច្ចុប្បន្នអជ្ញាធរទទួលស្គាល់តែ៦២គ្រួសារប៉ុណ្ណោះ។រឺឯដីចំការពលរដ្ឋដំណាំហើយនោះត្រូវបានលោកវុធដារ៉ាដកហូតយកទៅលក់អោយឈ្មួញឈរចាំទិញដែលគេស្គាល់ឈ្មោះចែស្រីនិងចែភារស់នៅឃុំស្រអែបនិងដោះដូរដីព្រៃអោយពលរដ្ឋវិញ។
ជុំវិញករណីខាងលើក្រុមការងារយើងមិនអាចសុំការបំភ្លឺពីលោក ហ៊ីម ហឿន មេឃុំយាងបានទេនៅព្រឹកថ្ងៃទី១០ខែមេសាឆ្នាំ២០២១នេះដោយទូរស័ព្ទខលអត់ចូល។
ចំណែកលោកប្រាក់ភីមេឃុំស្រអែមបានបញ្ជាក់ថាពុំមានករណីក្រុមការលោកដកហូតដីពលរដ្ឋទៅលក់នោះទេហើយកន្លងមកមានពលរដ្ឋឈ្មោះឡុកយ៉តបានលក់់ដីដោះដូរភូមិធម្មជាតិចំនួន៣០៨ហិចតាដោយកក់ប្រាក់សរុប៣៨,២៥០,០០០៛និងធ្វើកិច្ចសន្យាសងលុយគេវិញព្រោះដីនោះជាដីរបបភូមិធម្មជាតិនិងឈ្មោះវុនប៊ុនសាងដែលលក់ដីនៅទីនោះគិតជាប្រាក់១៥០០០០០៛ពលរដ្ឋរស់នៅភូមិកំពេញទេដែលលក់ដីអោយឈ្មួញនោះ។ហើយក្រុមការងារលោកក៏បានត្រៀមដីចំនួន៣១៩ហិចតាសម្រាបចែកជូនពលរដ្ឋចំនួន១១៨គ្រួសារដែលរស់នៅភូមិកពេញឃុំយាងផងដែរ។ដោយឡែកលោកវុធដារ៉ាអភិបាលរងស្រុកជាំក្សាន្តមិនព្រមធ្វើការបកស្រាយហើយថាជុំវិញដីសង្គមកិច្ចហ្នឹងសូមខលទៅខេត្តទៅព្រោះជាប្រធានគណះកម្មការបែងចែកដីធ្លីខាងលោកគ្រាន់តែមើលថែទាំប៉ុណ្ណោះ។
រីឯលោកជាគឹមសេងអភិបាលស្រុកជាំក្សាន្តបានថ្លែងថាសូមអោយការងារអ្នកសារព័ត៌មានស្រាវជ្រៀវអោយច្បាស់មុននិងផ្សាយនិងអោយមានការលើកទឹកចិត្តក្រុមការងារលោកផងព្រោះខាងលោកសព្វថ្ងៃខំណាស់យល់ល្អសួរទៅគណៈគកម្មកានោះផ្ទាល់តែម្តង។
ពេលក្រុមការងារយើងខលសួរទៅឯកឧត្តមប្រាក់សុវណ្ណអភិបាលខេត្តព្រះវិហារអំពីបញ្ហាខាងលើលោកថាជាប់រវល់ក៏បិតទូរស័ព្ទទៅ ៕ ដោយ សុផានុរស្ស