បើទោះបីជាខេត្តឧត្តរមានជ័យ ពុំទាន់ប្រឈមខ្លាំងនឹងការឆ្លងវីរុសកូវីដ-១៩ ដ៏កាចសាហាវខ្លាំងយ៉ាងណាក្តីអាជ្ញាធរខេត្ត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធបានសហការរឹត ដែលបានធ្វើដំណើរឆ្លងដែនមកពីប្រទេសថៃចូលមកកម្ពុជា ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងស្រាវជ្រាវមុខសញ្ញាអ្នកពាក់ព័ន្ធជំងឺកូវីដ-១៩ ត្រូវតែបន្តដាក់អោយធ្វើចត្តាឡីស័កដើម្បីពិនិត្យសុខភាពរកជំងឺកូវីដ-១៩។ នេះបើតាមអោយដឹងពី ឯកឧត្តមវេជ្ជបណ្ឌិត ឃ្លោក ហួត ទីប្រឹក្សាក្រសួងសុខាភិបាល នឹងជាប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ។
ឯកឧត្តមវេជ្ជបណ្ឌិត ឃ្លោក ហួត បានអោយដឹងថា បច្ចុប្បន្ននេះកំណើនលំហូរពលករខ្មែរឆ្លងដែនចូលកម្ពុជាតាមច្រកព្រំដែនអូរស្មាច់ និងតាមបណ្តាលច្រកព្រំដែនក្នុងសាស្ត្រខេត្តឧត្តរមានជ័យ ដោយក្នុងមួយថ្ងៃៗ គឺចំនួនតិចតួចប្រមាណជា ៥០នាក់ ដែលភាគច្រើនពលករនៅតាមបណ្តាខេត្តផ្សេងៗសំរាប់ពលករនៅខេត្តឧត្តរមានជ័យ មានចំនួនតិចតួចបំផុតដែលចូលមកត្រូវបន្តអោយពួកគាត់ស្នាក់នៅរយៈ ពេល១៤ថ្ងៃ។ ហើយក្រោយបញ្ចប់ធ្វើចត្តាឡីស័ក នឹងបានបញ្ជូនពួកគាត់អោយទៅគោលទីកន្លែងដែលពួកគាត់រស់នៅ និងបានណែនាំអោយប្រកាន់ភ្ជាប់នូវវិធានការរបស់ក្រសួងសុខាភិបាល ហើយបន្តផ្សព្វផ្សាយដល់បងប្អូនក្រុមគ្រួសារសាច់ញាតិ អោយយល់ដឹងអោយកាន់តែច្បាស់ពីវិធីការពារជំងឺកូវីដ-១៩នេះ។
ឯកឧត្តមវេជ្ជបណ្ឌិត បានបញ្ជាក់ថា ក្នុងអំឡុងពេលនេះទោះបីកំណើនពលករចូលមកមានចំនួនតិចតួចថយចុះយ៉ាងណាក្តីក៏មន្ត្រីសុខាភិបាលដែលឈរជើងប្រចាំការរួមទាំងកងកម្លាំងជួរមុខទាំងអស់បានសហការគ្នាយ៉ាងម៉ើងម៉ាត់ក្នុងការរិតបន្តឹងទប់ស្កាត់អនុត្តន៍វិធានការជាប់ជាប្រចាំយ៉ាងតឹងរឹងបំផុតខណៈដែលបញ្ហាស្ថានភាពនៅឯប្រទេសថៃក៏មានការផ្ទុះឡើងខ្លាំងជាងកម្ពុជានូវជំងឺកូវីដ-១៩នេះ។
ឯកឧត្តមវេជ្ជបណ្ឌិត បានបន្ថែមថា ខេត្តឧត្តរមានជ័យបានដាក់អោយដំណើរការនូវម៉ាស៊ីនធ្វើតេស្តទំនើបរហ័សប្រភេទ Rapid Test បានអោយជម្រុញអោយការងារសុខាភិបាល ក្នុងការពិនិត្យរកមេរោគវីរុសកូវីដ-១៩។ ហើយទោះបីជាខេត្តស្ថិតនៅភូមិភាគឧត្តរជាប់ព្រំដែននៃប្រទេសកម្ពុជាមួយនេះ ពុំទាន់មានការប្រឈមនឹងអ្នកឆ្លងវិរុសកូវីដ-១៩យ៉ាងណាក្តី ក៏ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាស្ត្រឧត្តរមានជ័យទាំងអស់ ត្រូវរក្សាការប្រុងប្រយ័ត្នខ្ពស់ ការពារ នឹងអនុត្តន៍ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយ ៣កុំ ៣ការពារ អោយបានខ្ចប់ខ្ចួន គឺត្រូវពាក់ម៉ាស សំអាតអនាម័យ លាងដៃនឹងសាប៊ូអោយបានញឹកញាប់ មានគម្លាតពីគ្នា មិនត្រូវមានការជួបជុំ ដែលវិធានការទាំងនេះ ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលចម្លងវីរុសជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍របស់យើងផងដែរ។