លោក​វរ​:​សេនីយ៍​ត្រី មុត ម៉េង មេ​ប៉ុស្តិ៍​ព្រះ​ប្រឡាយ​នៃ​នគរបាល​វរ​:​ការពារ​ព្រំដែន​លេខ​៩០៥ កំពុង​រង​ការចោទប្រកាន់ថា បាន​បើកដៃ​អោយ​មាន​បទល្មើស​ព្រៃឈើ​កើតមានឡើង​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន

​ខេត្ត​ឧត្តរមានជ័យ : យោងតាម​សេចក្តីរាយការណ៍​ពី​ស្រុក​ត្រពាំង​ប្រាសាទ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​សីហា ឆ្នាំ​២០២១ នេះ​ថា បទល្មើស​ព្រៃឈើ​កំពុង​កើតមានឡើង​យ៉ាង​អនាធិបតេយ្យ​តាម​ខ្សែរ​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ដែល​ស្ថិត​ក្នុង​ភូមិ​ត្រពាំង​៣ ឃុំ​ព្រះ​ប្រឡាយ ដោយ​មាន​ការ​បើកភ្លើង​ខៀវ​ពី​សំណាក់​លោក​វរ​:​សេនីយ៍​ត្រី មុត ម៉េង មេ​ប៉ុស្តិ៍​ព្រះ​ប្រឡាយ នៃ​នគរបាល​ការពារ​ព្រំដែន​លេខ​៩០៥ ។​

​ប្រភព​ពី​មន្ត្រី​បំរើការ​តាម​ខ្សែរ​បន្ទាត់​ព្រំដែន​បាន​បង្ហើប​អោយដឹង​ដែរ​ថា ជា​រៀងរាល់ថ្ងៃ​ក្រុម​ឈ្មួញ​បាន​កៀងគរ​ពលករ​អោយ​ចូល​ទៅ​កាត់​និង​អារឈើ នៅ​លើ​ខ្នងភ្នំ​ដងរែក​យ៉ាង​រង្គាល ដោយ​មាន​ការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​មេ​ប៉ុស្តិ៍​រូបនោះ ។ ប្រភព​ដដែល​បាន​បន្តរ​ថា ឈើ​ដែល​ក្រោយ​ពី​គេ​កាត់​អារ​រួច​ហើយ​ត្រូវបាន​អូស​និង​ដឹកជញ្ជូន​ដោយ​គោយន្ត​កន្ត្រៃ​ដោយ​តម្រូវ​បង់លុយ​ក្រោម​តុ​ទៅ​អោយ​លោក មុត ម៉េង ចំនួន​៥០០០០៛(​ប្រាំ​ម៉ឺន​រៀល ) ក្នុង​មួយ​ក្បាល​គោយន្ត​ជា​ថ្នូ​នៃ​ការ​មិន​ចាប់ចង ។
​បន្ទាប់​ពី​បង់លុយ​រួច​ហើយ​ឈើ​ទាំងនោះ​បាន​បន្តរ​ដឹក​ជញ្ជូន​ទៅ​ដាក់​លើ​រថយន្ត​យី​ឌុប​នៅ​ចំណុច​ផ្លូវ​យុទ្ធសាស្ត្រ​អូ​ក្សាច់ ស្ថិតក្នុង​ភូមិ​ទួល​គ្រួស ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ ដើម្បី​បន្តរ​ចែកចាយ​តាម​បណ្តា​ខេត្ត​នានា ។​
ជុំវិញ​ការចោទប្រកាន់​ខាងលើ​ក្រុម​ការងារ​យើង​មិនអាច​សុំ​ការបំភ្លឺ​លោក​វរៈសេនីយ៍ត្រី​មុត​ម៉េង​មេ​ប៉ុស្តិ៍​ព្រះ​ប្រឡាយ​នគរបាល​វរៈ​ការពារ​ព្រំដែន​លេខ​៩០៥​បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​៩​ខែ​សីហា​ឆ្នាំ​២០២១​នេះ​ដោយ​ទូរស័ព្ទ​ចូល​ថា​ច្រឡំ​លេខ​។​
​រីឯ​លោក​វ​រះ​សេនីយ៍​ឯក​សៀម​ផ្នើក​មេ​បញ្ជា​រការ​វរៈ​នគរបាល​ការពារ​ព្រំដែន​លេខ​៩០៥​ថា​អោយ​សួរ​ទៅ​លោក​វា​៉​យូ​ម៉េង​ព្រោះ​គេ​ជា​មេ​បញ្ជារ​ការរង​វរៈ​ប្រទិស​នៅទីនោះ​ផ្ទាល់​ទើប​ដឹង​រឿង​។​

​គួ​រំលឹក​ដែរ​ថា នា​ថ្ងៃ​ទី​០៦ ខែ​សីហា ឆ្នាំ​២០២១ កន្លង​ទៅ​ថ្មីៗ​នេះ ឈើ​គ្រឿង​ផ្ទះប្រ​ម៉ាន​ជាជាង​៣​ម៉ែត្រគូប នៅ​ចំណុច​ក្រោម​ការគ្រប់គ្រង​របស់​លោក មុត ម៉េង ត្រូវ​បាន​បង្ក្រាប​ដោយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ដែល​ដឹកនាំ​ដោយ​លោក ម៉ៅ ហួ ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ​ផង​ដែ​រ ៕
​ដោយ​ម្លប់​សន្តិភាព​

You might like

Leave a Reply

Your email address will not be published. Required fields are marked *