(ខេត្តកំពត) ៖ មានសេចក្តីរាយការនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ នេះមកថា ដីបរិវេណសាលាវិទ្យាល័យ ហ៊ុន សែន ព្រែកត្នោត ដែលជាសម្បត្តិរដ្ឋឯកជន ស្ថិតនៅភូមិព្រែកក្រែង សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ត្រូវបានជនមិនស្គាល់មុខលួចបោះបង្គោលរំលោភយកអស់ប្រមាណចំនួនជាជាង៣ហិចតានោះកំពុងឋិតក្នុងភាពអាថ៌កំបាំងនៅឡើយខណៈលោកនាយកសាលាខាងលើថាមិនហ៊ានប្រាប់ឈ្មោះអ្នកដែលធ្លាប់មានវិវាទដីនោះនាពេលកន្លងទៅនោះទេ។
ប្រភពពីអ្នករស់នៅភូមិឃុំខាងលើបានលួចខ្សឹបប្រាប់និងសុំមិនបញ្ចេញឈ្មោះថា ដីបរិវេណសាលាវិទ្យាល័យហ៊ុនសែនព្រែកត្នោត មានទំហំដីសរុបជាង១០ហិចតា និងបានធ្វើរបងព័ទ្ធជុំវិញ តែមិននឹកស្មានដល់ថាប្រហែលជាថ្ងៃទី៧និងទី៨ខែសីហាកន្លងទៅថ្មីៗនេះ មានជនមិនស្គាល់មុខលួចធ្វើសកម្មភាពបោះបង្គោលរបងពីលើព័ទ្ធយកដីអស់ចំនួនជាង៣ហិចតា ។
ប្រភពដដែលនេះបានបន្តថា ដីសាលាខាងលើនាពេលកន្លងមកមានអ្នកមានអំណាចម្នាក់នៅក្នុងខេត្តកំពតនេះធ្លាប់អះអាងនិងទាមទារយកដីសាលានេះមកធ្វើជាកម្មសិទ្ធដីផ្ទាល់ខ្លួ ខណះពេលដីនៅក្នុងតំបន់នោះឡើងថ្លៃ ដូចគេផ្លុំ ពោលគឺក្នុង១ហិកតាមានតម្លៃរហូតដល់ទៅរាប់សិបម៉ឺនដុល្លាឯណោះ ។
គេបានដាក់ការសង្ស័យទៅលើភរិយាលោក គង់ ប៊ុនរា ចៅសង្កាត់ព្រែកត្នោតថា ជាអ្នកនៅពីក្រោយខ្នងនៃរឿងនេះផងដែរ ។
គូសបញ្ជាក់ថា លោក គង់ ប៊ុនរា គឺជាចៅសង្កាត់ដ៏មានឥទ្ធិពល និងជាអ្នកមានទ្រពសម្បត្តិស្តុកស្តម្ភចាប់តាំងពីលោកមកកាន់តំណែងនេះហើយភរិយាលោកក៏ជាអ្នកអ្នករៀចំនិងជាអ្នកគក់ជេដី(ជំនួញដីធ្លី)ដ៏មានប្រជាប្រីយ៍ភាពផងដែរ។
ពលរដ្ឋអ្នករស់នៅខេត្តកំពតបានលើកឡើងថាតើករណីមានជនអនាមិកលួចបោះបង្គោលរបងរំលោភយកដីសាលារៀននោះតើអាចជាប់ពាក់ព័ន្ធជាមួយភរិយាលោកគង់ប៊ុនរាសសង្កាត់ព្រែកត្នោតដែរឺទេ?តើហេតុអ្វីមកដល់ម៉ោងនេះទៅហើយជនសង្ស័យមិនត្រូវបានវែកមុខឃើញទៀត។
លោកមាសបូរ៉ាត់នាយកសាលាវិទ្យាល័យហ៊ុនសែនព្រែកត្នោតបានអោយក្រុមការងារយើងដឹងនៅព្រឹកថ្ងៃទី១៧ខែសីហាឆ្នាំ២០២១នេះថាពិតជាករណីជនមិនស្គាល់មុខលួចបោះបង្គោលរបងរំលោភយកដីសាលារៀនមែនរឺឯអ្នកធ្លាប់ពាក់ព័ន្ធទំនាស់ជាមួយដីសាលានេះលោកមិនហានបញ្ចេញឈ្មោះទេទុកអោយអាជ្ញាធរគេស្រាវជ្រៀវចុះ។
រឺឯលោក គង់ ប៊ុនរា ចៅសង្កាត់ព្រែកត្នោតអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺបានទេដោយទូរស័ព្ទខលចូលជាច្រើនដងមិនមានអ្នកទទួល។
ចំណែកឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពតក៏មិនអាចសុំការបំភ្លឺបានដែរដោយទូរស័ព្ទខលចូលលោកថាជាប់រវល់ប្រជុំនិងថាចាំប្រជុំចប់សិន ៕
ដោយម្លប់សន្តិភាព