រឿង​គួ​រអោយ​ហួសចិត្ត​ កូន​អកត្ត​ញ្ញូ បែរ​ជា​គំនិត​លោភលន់​ចង់​លេប​យក​ដី​កេរ្តិ៍​ដូនតា​ម្នាក់ឯង​ក្រោយពី​ឪពុក​ស្លាប់​ និង​រារាំង​សាច់ញាតិ​ មិន​អោយ​ចូល​ទៅ​ធ្វើបុណ្យ​សែន​ផ្នូរ​សព​គាត់​ដែល​បញ្ចុះ​នៅលើ​ដី​នោះ​

(​ខេត្ត​កំពត​) ៖ រឿង​គួរអោយ​ភ្ញាក់​មួយ​បាន​កើតមានឡើង​បន្ទាប់ពី​បុរស​ម្នាក់​ឈ្មោះ​ កៃ​ វ៉ាន់​ធួន ​និង​ប្រពន្ធ​គាត់​ដែល​រស់់នៅ​ភូមិ​ក្រាំង​ម្តេញ​ឃុំក្រាំង​ស្បូវស្រុក​ឈូក​ដែលបាន​ព្យាយាម​រំលើ​ទំនុកចិត្ត​បង​ប្អូនប្រុ​សស្រី​បង្កើត​របស់​ខ្លួន​ចំពោះ​ដីស្រែ​កេរ្តិ៍​ដូនតា​តាំងពី​ឆ្នាំ​១៩៧៩​ដែល​បាន​បន្សល់​អោយ​ចែ​គ្នា​អាស្រ័យ​ផល​ជំនាន់​ក្រោយ​និង​ធ្វើ​វិទ្ធស្សនា​មិន​អោយ​សាច់ញាតិ​ចូល​ទៅ​គោរពបូជា​ផ្នូរ​សព​ដែល​បញ្ចុះ​លើ​ដី​នោះ​ទៀត​។​

​អ៊ំ​ប្រុស​ឈ្មោះ​ជីវ​ប៉ែ​ត​ត្រូវជា​ស្វាមី​អ៊ំស្រី​កៃ​សារ៉ាន់​(​បច្ចុប្បន្ន​ស្លាប់​)​និង​ត្រូវ​ជា​បងស្រី​បង្កើត​ឈ្មោះ​កៃ​វ៉ាន់​ធួន​បានអោយ​អ្នកយកព័ត៌មាន​យើង​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២០​ខែ​សីហា​ឆ្នាំ​២០២១​នេះ​ថា​ដីស្រែ​កេរ្តិ​ដូនតា​ដែលមាន​ផ្ទៃក្រឡា​ជាង​១០០០​ម៉ែត្រការ៉េ​ប៉ុណ្ណោះ​ដែល​ឪពុកក្មេក​គាត់​ចែក​អោយ​គាត់​និង​គ្រួសារ​មុន​ពេល​លោកឪពុក​ស្លាប់​នោះ​។​តែ​មិន​ស្មាន​ដល់​ឈ្មោះ​កៃ​វ៉ាន់​ធួន​ត្រូវជា​ប្អូនថ្លៃ​បែ​ជា​មានគំនិត​លោភលន់​ចង់បាន​ដីស្រែ​នោះ​មក​ធ្វើ​ជា​កម្ម​សិទ្ធ​តែម្នាក់ឯង​និង​គំរាម​ប្រើ​អំពើហិង្សា​ហាមឃាត់​បងប្អូន​មិន​អោយ​ចូល​ទៅ​ជាន់​លើ​ដី​នោះ​ដើម្បី​គោរព​ផ្នូរ​ឪ​ពុត​ទៀតផង​។​

​ចំណែក​អ៊ំស្រី​ឈ្មោះ​កៃ​បូរី​បាន​អៈអាង​ថា គាត់​ជា​កូន​ទី​៤​ក្នុង​គ្រួសារ​ខាងលើ​រីឯ​ឈ្មោះ​កៃ​វ៉ាន់​ធួន​ត្រូវជា​ប្អូនប្រុស​ពៅ​បង្កើត​បាន​លើកឡើង​ថា​ដីស្រែ​ទំនាស់​នេះ​ជា​ដី​កេរ្តិ​សល់​ពី​ឪពុក​ដែល​បាន​ចែក​អោយ​បងស្រី​ទី​១​ឈ្មោះ​កៃ​សារ៉ាន់​និង​គ្រួសារ​ឈ្មោះ​ជីវ​ប៉ែត​ព្រម​ឈ្មោះ​កៃ​វ៉ាន់​ធួន​ជា​កូនពៅ​។​កាលនោះ​ឪពុក​នៅ​រស់​បាន​ធ្វើ​ប្លង់​ដី​រួម​ដោយ​ដាក់​តែ​ឈ្មោះ​កៃ​វ៉ាន់​ធួន​តែ​ម្នាក់​ព្រោះ​ទុកចិត្ត​ថា​ជា​បងប្អូន​។​តែ​មិន​ស្មានថា​ប្អូនប្រុស​មានចិត្ត​លោភលន់​ចង់​បាន​តែ​ម្នាក់ឯង​ក្រោយពី​ឪពុក​អនិច្ចកម្ម​ទៅដោយ​សំអាង​លើ​ប្លង់​ដី​មួយ​សន្លឹក​ដែល​គ្មាន​គុណធម៌​អញ្ចឹង​សោះ​ព្រមទាំង​ហាម​ញាតិមិត្ត​មិន​អោយ​ទៅ​គោរព​ផ្នូរ​ឪពុក​ដែល​បញ្ចុះ​នៅ​ទីនោះ​ទៀត​។​
​អ៊ំស្រី​បន្ត​ថា​កាលពី​ព្រឹក​មិញ​នេះ​ល្បី​ថា​ប្អូនប្រុស​អកត្តញ្ញូ​រូបនេះ​បាន​ស្នើរ​ទៅ​មន្ត្រី​ជំនាញ​សូរិយោដី​ស្រុក​ឈូ​ដើម្បី​កណត់​ព្រំ​និង​ធ្វើ​របងព័​ទ្ធយក​តែ​ម្តង​តែ​មិនឃើញ​ជំនាញ​គេ​មក​ឡើយ​។​ជា​ចុងក្រោយ​អ៊ំស្រី​សូម​អំពាវ​ដល់​អាជ្ញាធរ​ស្រុក​ខេត្ត​មេត្តាជួយ​អន្តរាគមន៍​និង​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​ពិតប្រាកដ​ក៏​ដូចជា​បូ​ជនី​ដ្ឋា​ន​របស់លោក​ឪ​ពុត​គាត់​ផង​!​។​

​ជុំវិញ​ករណី​នេះ​លោក​មាស​បេន​មេឃុំ​ក្រាំង​ស្បូវ​បាន​អោយ​ក្រុមការងារ​យើង​ដឹង​ថា​រឿង​ដី​ស្រែ​នេះ​ពិត​ដូច​ជា​ការរាបរាប់​ខាងលើ​មែន​។​
​រឺឯ​ឈ្មោះ​កៃ​វ៉ាន់​ធួន​និង​ភរិយា​ដែល​កំពុង​រង​ការចោទប្រកាន់​នោះ​ភ្នាក់ងារ​យើង​មិនអាច​សុំ​ការបំភ្លឺ​បាន​ទេ​នៅរ​សៀ​ថ្ងៃ​នេះ​ដោយ​គ្មាន​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៕​ដោយ​ម្លប់​សន្តិភាព​

You might like

Leave a Reply

Your email address will not be published. Required fields are marked *