អ្នកសារព័ត៌មាន​ម្នាក់​ត្រូវបាន​លោក ថាច់ សំបូរ និង​បក្សពួក​ក្រុម​អ្នកញៀន​ល្បែង​ព្យាយាម​តាម​សម្លាប់​មិនបាន​សម្រេច ហើយ​បង្វែរ​រឿង​ទៅ​ជា​គ្រោះថ្នាក់​ច​រា​រណ៍​!

(​ខេត្ត​កែប​) ៖ លោក ហង្ស សុភាព ភ្នាក់ងារ​យក​ព័ត៌មាន​ប្រចាំ​ខេត្ត​កែប និង​កំពត ត្រូវបាន​លោក ថាច់ សំបូរ មេ​បន​ល្បែងស៊ីសង​ប្រជល់មាន់​តាម​អន​ឡា​ញ និង​ក្រុម​អ្នកញៀន​ល្បែង​រួម​អាជីព​ប៉ុនប៉ង​មនុស្សឃាត​មិនបាន​សម្រេច ហើយ​បង្វែរ​រឿង​ទៅ​ជា​គ្រោះ​ចរាចរណ៍​ទៅវិញ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​រសៀល​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២១ ស្ថិត​នៅ​ចំណុច​ភូមិ​ចំកា​បី ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខណៈ​ពេល​អ្នក​កាសែត​ខាងលើ​រូប​នេះ​ចុះ​ថត​ផ្តិត​យក​រូបភាព​អំពី​សកម្មភាព​ការជួបជុំ​គ្នា​លេង​ល្បែងស៊ីសង​ជល់​មាន់​តាម​ទូរទស្សន៍​នៅផ្ទះ​ឈ្មោះ បូរ​រ៉ា​មី ត្រូវជា​កូនប្រុស​បង្កើត​របស់​លោក ថាច់ សំបូរ មេ​បន​ល្បែង​ដុះ​ស្លែរ​នៅក្នុង​អាណាចក្រ​ខេត្ត​កែប​មួយ​នេះ​។​

​ទីតាំង​បន​ល្បែងស៊ីសង​នេះ​ភ្នាល់​ម្តងៗ​ដាក់​លុយ​រាប់ពាន់​ដុល្លា​នោះ ស្ថិត​នៅ​ចំណុច​ភ្នំ​វ​ល្លិ៍ ភូមិ​ចំកា​បី ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ត្រូវ​គេ​ដឹងថា មាន​អាយុកាល​បើក​លេង​ភ្នាល់​ជាង​មួយ​ទសវត្ស​មកហើយ មិន​ដែល​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​កែប​ហ៊ាន​ចេញ​មុខ​បង្ក្រាប់​ឡើយ ។ បើ​ទោះ​ជា​ប្រមុខ​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួង​សុខាភិបាល​ចេញ​បំរាម​យ៉ាង​តឹងរឹង​ហាម​ការជួបជុំ​ខណៈពេល​ជម្ងឺ​កូវិត ១៩ វាយលុក​ក្នុង​សហគមន៍​យ៉ាងធ្ងន់ធ្ង​ក្តី​ក៏​ទីតាំង​បន​ល្បែង​ខាងលើនេះ នៅតែ​ដំណើរការ​យ៉ាង​រលូន​ដ៏​ដែល​។​

​ជុំវិញ​ករណី​ខាងលើ​នេះ លោក​វរៈសេនីយ៍ទោ តូ​វ សុវណ្ណ​អធិការ នគរបាល​ស្រុក​ដំណាក់​ចង្អើរ​បានអោយ​ក្រុមការងារ​ដឹង​យើង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២១​នេះ​ថា ចំពោះ​ទីតាំង​បន​ល្បែង​ខាងលើ និង​ឈ្មោះ ថាច់ សំបូរ លោក​ធ្លាប់​ហៅ​មក​ធ្វើ​កិច្ចសន្យា​ម្តង​ហើយ​អំពី​រឿង​នេះ​តែ​ពួកគេ​នៅ​បន្ត​លេង​ទៀត​លោក​អត់​ដឹង​ទេ​ព្រោះ​លាក​កំពុង​ជាប់​ចត្តា​ឡី​ស័ក ។ តែ​យ៉ាងណាក៏ដោយ លោក ហង្ស សុភាព បាន​បញ្ជ​ក់ថា «​លោក​កំពុង​រៀបចំ​ឯកសា​រដាក់​ពាក្យបណ្តឹង​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​រក​យុត្តិធម៌​តាម​ផ្លូវច្បាប់​»៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *