ក្រៅពី​ជំទាស់​មិន​អោយ​ចេញ​ប្លង់​ដើម្បី​គៀបស៊ី​ដី​រាស្ត្រ ឥឡូវ​បែកធ្លាយ រឿង​លោក​មេភូមិ​និង​លោក​មេឃុំ​ឃុបឃិត​គ្នា​ជាមួយ​គ្រូបង្រៀន​លួ​យ​រំកិល​របង​សាលារៀន​ដើម្បី​យក​ដី​លក់​អោយ​ឈ្មួញ​វិញ​ម្តង​

(​ខេត្ត​កោះកុង​) ៖ លោក​មឿង​ឃុន​មេភូមិ​ជី​ត្រេះ​និង​ឃៀង​យិង​មេឃុំ​អណ្តូងទឹក​ដែល​គេ​ល្បី​ថា​ពូកែ​យុទ្ធសាស្ត្រ​ខាង​យក​ដី​រាស្ត្រ​និង​លួច​ដី​រដ្ឋ​ទៅ​លក់​យកលុយ​ដាក់​ហោប៉ៅ​ធ្វើ​មាន​ធ្វើ​បាន​ខ្លួនឯង​នោះ​។​ស្រាបតែ​ពេល​ថ្មីៗ​នេះ​មាន​សេចក្តីរាយការណ៍​មក​ថា​លោក​មេភូមិ​និង​លោក​មេឃុំ​កំពូល​ល្បិច​ខាងលើ​បាន​ឃុបឃិត​គ្នា​ជាមួយ​ឈ្មោះ​ចាន់​សំណាង​(​ហៅ​គ្រូ​បុង​)​ជា​គ្រូបង្រៀន​ស្ម័គ្រចិត្ត​បាន​លួច​រំកិល​របង​សាលា​មត្តេយ្យសហ​គមន៍អស់​ដី​ទំហំ​៤០×១៥០​ម៉ែត្រ​ដែល​ស្ថិតនៅ​ភូមិ​ជី​ត្រេះ​ឃុំ​អណ្តូងទឹក​ស្រុក​បទុម​សាគរ​ខេត្តកោះកុង​លក់​ទៅ​អោយ​ឈ្មោះ​ស៊ូ​សំណាង​(​ហៅ​ប៉ា​សៀង​ហៃ​)​មុខរប​ជាង​កាត់​កញ្ចក់​នៅ​ផ្សា​អណ្តូងទឹក​ក្នុង​តម្លៃ​ជិត​ពីរ​មុឺន​ដុល្លា​។​

​ប្រភព​រាយ​ការ​ដ៏​ដែល​នោះ​បាន​បន្ត​ថា​ដី​សាលា​មត្តេយ្យ​សហគមន៍​ដែល​ជា​សម្បត្តិ​រដ្ឋឯ​ក​ជន​ខាងលើ​នោះ​ត្រូវបាន​លោក​ចាន់​សំណាង​(​ហៅ​គ្រូ​បុង​)​លក់​ទៅ​អោយ​ឈ្មួញ​និង​មាន​ចុះហត្ថលេខា​ទទួល​ស្គាល់​ពី​សំណាក់​លោក​មឿង​ឃុន​មេភូមិ​ជី​ត្រេះ​និង​យៀង​យិង​មេឃុំ​អណ្តូងទឹក​តាំងពី​ឆ្នាំ​២០១៦​មក​ម្លេះ​តែ​ទើប​និង​បែកធ្លាយ​ពី​ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​ដែល​ចង់បាន​ដី​សាលា​នោះ​មក​វិញ​ដើម្បី​ជា​ប្រយោជន៍​សាធារណៈ​ដោយ​មាន​ព្រួយបារម្ភ​ពី​វាសនា​សិស្សានុសិស្ស​នា​ពេល​អនាគត​ទៅជា​យ៉ាងណា​បើ​ដី​ទីតាំង​សា​សា​រៀល​ដែល​ជា​ថ្នាល​បណ្តុះ​ចំណេះវិជ្ជា​ត្រូវបាន​គេ​លក់​និង​បង្រួម​ម្តង​បន្តិៗ​យ៉ាងដូច​ច្នេះ​។​

​គូប​បញ្ជាក់ថា​លោក​មឿង​ឃុន​និង​លោក​ឃៀង​យិង​តែងតែ​ប្រើល្បិច​ចំនួន​៣​ស្នៀត​ដ៏​ដែលៗ​
​ស្នៀត​ទី​១​លោក​មេភូមិ​និង​មេឃុំ​បើកដៃ​អោយ​ឈ្មួញ​យក​ដី​រាស្ត្រ​និង​ទន្ទ្រាន​លួច​ដី​រដ្ឋ​ដើម្បី​ចែក​ផលប្រយោជន៍​គ្នា​។​
​ស្នៀត​ទី​២:​លោក​ភូមិ​និង​មេឃុំ​ចាំ​ស៊ី​ញ៉េ​អោយ​ក្រុម​ឈ្មួញ​ដើម្បី​ទទួលស្គាល់ថា​ជា​ដី​ស្របច្បាប់​ដោយ​បង្កើត​តួអង្គ​លក់​ដី​និង​តួអង្គ​ទិញ​ដី​។​
​ស្នៀត​ទី​៣:​មេភូមិ​និង​មេឃុំ​ចាំ​ជំនាស់​ចំពោះ​ពលរដ្ឋ​ទាំងឡាយ​ដែល​ស្នើរ​សុំ​ចេញ​ប្លង់​ដី​កាន់កាប់​ដី​រឺ​ក៏​លក់​ដី​គឺ​មិន​ស៊ី​ញ៉េ​អោយ​ដាច់​ខាត​លុះត្រាតែ​ពលរដ្ឋ​នោះ​ព្រម​ប្រគល់​ដី​ដែល​ខ្លួន​អាស្រ័យ​ផល​នោះ​ទៅតាម​ចំនួន​ដែល​គេ​ចង់បាន​ទើប​គេ​លែង​ជំទាស់​។​

​កំពូល​ស្នៀត​ទាំងបី​ខាងលើ​នេះ​ថ្វី​ត្បិត​តែ​ចាស់កំរិល​បន្តិ​មែន​តែ​ត្រូវបាន​លោក​មឿង​ឃុន​មេភូមិ​ជី​ត្រេះ​និង​លោក​ឃៀង​យិង​មេឃុំ​អណ្តូងទឹ​កយកមក​អនុវត្ត​យ៉ាង​មាន​ប្រសិទ្ធភាព​។​ដើម្បី​ប្លន់​ដី​រាស្ត្រ​និង​លួច​ដី​រដ្ឋ​ខ​ណះពេល​ដី​ក្នុង​តំបន់​នោះ​មិនទាន់​មាន​ប្លង់​កម្ម​សិទ្ធ​ត្រឹមត្រូវ​។​ដូច​ពាក្យចាស់​ពោល​ថា​(​កន្តេល​ធំ​បន្លំ​ដេក​)​។​ជុំវិញ​ករណី​នេះ​គេ​បានដាក់​ការសង្ស័យថា​លោក​ហាក់​ឡេង​អភិបាលស្រុក​បទុម​សាគរ​ទំនង​ជា​បាន​លាភសក្ការៈ​ពី​មេភូមិ​និង​មេឃុំ​ខាងលើ​ក្រាស់ក្រេល​ហើយ​មើល៍ទៅ​បាន​ជានៅ​ស្ងៀមឈឹង​មិន​មាន​ចំណាត់ការ​ទៅលើ​មន្ត្រី​គ្រាប់​ល្ពៅ​ទាំង​ពីរ​រូប​នេះ​សោះ​។​
​លោក​ស៊ូ​សំណាង​(​ហៅ​ប៉ា​សៀង​ហៃ​)​មុខរប​ជាង​កាត់​កញ្ចក់​ផ្សារ​អណ្តូងទឹក​បាន​ទទួលស្គាល់​ថា​ពិតជា​បាន​ទិញ​ដី​ទំហំ​៤០×១៥០​ម៉ែត្រ​ពី​លោក​ចាន់​សំណាង​((​ហៅ​គ្រូ​បុង​)​ជា​គ្រូបង្រៀន​នៅ​សាលា​មត្តេយ្យ​សហគមន៍​ប្រាក​ដ​មែន​ក្នុង​តម្លៃ​ជិត​ពីរ​មុឺន​ដុល្លា​ដោយ​មាន​លោក​មឿង​ឃុន​និង​ឃៀង​យិង​ចុះហត្ថលេខា​ទទួល​ស្គាល់​ទៀតផង​។​

​គួ​រំលឹក​ថា​ស្ត្រី​ម្នាក់​ឈ្មោះ​អេង​វណ្ណា​ក៏​ធ្លាប់​រងគ្រោះ​ដោយសារ​លោក​មឿង​ឃុន​និង​លោក​ឃៀង​យិង​ប្រើល្បិច​បី​ស្នៀត​ខាងលើ​ដើម្បី​រំលោភ​យក​ដី​អ្នកស្រី​ថ្មីៗ​ឆ្នាំ​២០២១​នេះ​ស្តិតនៅ​ភូមិ​ជី​ត្រេះ​ឃុំ​អណ្តូងទឹក​ដោយ​អ្នកស្រី​មាន​ទំនាស់​ដី​ជា​មួយ​ជំទាវ​ឈ្មោះ​ម៉ាង​ម៉ា​យូ​ដា​ទំហំ​ក្បាលដី​២៥×២០០​ម៉ែត្រ​ដោយ​លោក​មឿង​ឃុន​ចេញមុខ​ជំទាស់​មិនអោយ​អ្នកស្រី​អេង​វណ្ណា​ធ្វើ​ប្លង់​ដី​ទំហំ​៧៥×២០០​ផ្សេង​ទៀត​ដី​ក្រៅ​ទ​នាស់​ឡើយ​និង​បង្ខំ​អ្នកស្រី​ប្រគល់​ដី​២៥×២០០​ម៉ែត្រ​ទៅ​អោយ​ឈ្មោះ​ម៉ាង​ម៉ា​យូ​ដា​សិន​ទើប​គេ​ស៊ីញ៉េ​អោយតែ​ខាង​អ្នកស្រី​មិន​យល់ព្រម​។​

​ជុំវិញ​ការចោទប្រកាន់​រឿង​លួច​លក់​ដី​សាលា​មត្តេយ្យ​សហគមន៍​ខាង​លើ​ក្រុមងារការ​យើង​មិន​អាច​សុំ​ការបំភ្លឺ​ពី​លោក​ចាន់់​សំណាង​(​ហៅ​គ្រូ​បុង​)​ជា​គ្រូបង្រៀន​បាន​ឡើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១២​ខែ​កញ្ញា​ឆ្នាំ​២០២១​នេះ​ដោយ​ទូរស័ព្ទ​ខ​ល​ជាច្រើន​ដង​មិនអាច​ទាក់ទង​បាន​។​
​ចំណែក​លោក​មឿង​ឃុន​មេភូមិ​ជី​ត្រេះ​ថា​កុំ​ជឿ​ពលរដ្ឋ​ពលរដ្ឋ​នោះ​មាន​ប្លង់​សាលា​កាន់រឺ​អត់​មិ​ច​បានជា​ដឹងថា​ដី​សាលា​មាន​ចំនួន​ប៉ុន្មាន​នោះ​រឿង​រំកិល​របង​សាលា​នោះ​ខាង​ជំនាញ​គេ​វា​ស់សិន​ឃើញ​ប៉ុណ្ណា​គឺ​ដី​ប៉ុណ្ណឹង​ហើយ​។​
​រឺឯ​លោក​ឃៀង​យិង​មេឃុំ​អណ្តូង​ទឹកបាន​ឆ្លើយ​ទាំង​កំហឹង​តាម​ទូរស័ព្ទ​ថា​ដី​នៅ​ដ៏​ដែល​ទេ​ហើយ​ថា​លោក​គ្មាន​ពេល​និយាយ​ជាមួយ​ឡើយ​។​
​ដោយឡែក​លោក​ក្រូច​បូរី​សីហា​អភិបាលរង​ស្រុក​បទុម​សាគរ​ទទួលបន្ទុក​ដីធ្លី​បាន​ថ្លែងថា​រឿង​នេះ​លោក​អត់​បាន​ដឹង​ទេ​ព្រោះ​លោក​ទើបតែ​មក​កាន់​តំណែង​ទើប​បាន​ពីរ​ឆ្នាំ​ប៉ុណ្ណោះ​តែ​លោក​ថា​ចាំ​ហៅ​មក​សួរនាំ​សិន​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *