ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​ជ័យ​សែន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​ក្រុម​ការងា​យុវជន​បក្ស​ចំនួន​១១៥​នាក់​នៅ​ស្រុក​ជ័យ​សែន​

​ខេត្ត​ព្រះវិហារ ៖ ឯកឩត្តម កង សៅ​គុណ ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​មូលដ្ឋាន​ស្រុក​ជ័យ​សែន​ឯកឩត្តម​អ៊ុក គឹម​សាន​ប្រធាន​ក្រុមការងារ​យុវជន​បក្ស​ខេត្ត​
​នៅ​ព្រឹក​ថ្ងៃទី​២​ខែតុលា​ឆ្នាំ​២០២១​ឯកឩត្តម​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្មុង​ពិធី​ប្រកាស​ទទួលស្គាល់​សមាជិក​ក្រុមការងារ​យុវជន​បក្ស​ឃុំ​នឹង​ភូមិ​ចំនួន​១១៥​នាក់​មក​ពី​ចំនួន​៥​ភូមិ​ចំណុះ​ឲ្យ​ឃុំ​ច្រាច់​ក្នុងស្រុក​ជ័យ​សែន​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឩត្តម​ប្រធាន​ក្រុម​ការងារក៏​បាន​អញ្ជើញ​មានមតិ​សំណេះសំណាល​ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​សមាជិក​សមាជិកា​ក៏​ដូច​ក្រុម​ការងារ​យុវជន​ថា​ដោយ​រដូវ​កាល​នៃ​កា​ឃោសនា​រក​សំលេងឆ្នោត​ពី​បណ្តា​គ្រប់​គណបក្ស​ដែល​មាន​ក្នុង​បញ្ជី​បោះឆ្នោត​នោះ​អាច​នឹង​ចាប់ផ្តើម​នៅពេល​ខាងមុខ​នេះ​អញ្ចឹង​ក្នុងនាម​ប្រទេស​មួយ​ដែល​កាន់​លទ្ធិប្រជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ​គឺ​ពហុបក្ស មានន័យ​ថា​បក្ស​ដែល​ត្រូវ​ប្រកួត​ក្នុង​កាបោះឆ្នោត​មាន​ច្រើន​ក្នុង​ចំនុច​នេះ ​ឯកឩត្តម​ប្រធាន​ក្រុម​ការងារ​បាន​បញ្ជាក់ប​ន្ថែ​ម​ថា​បក្ស​តិច​ឬក៏​បក្ស​ច្រើន​វា​មិនមាន​អ្វី​ដែល​ជាការ​សំខាន់​សម្រាប​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង​នោះ​ទេ​អ្វី​ដែល​សំខាន់​សម្រាប​បងប្អូន​ប្រជាពលរដ្ឋ​យើង​គឺ​ជា​ទង្វើរ​ឬក៏​សកម្មភាព​ជាក់ស្តែង​របស់​សកម្មជ​នឬក៏​បេក្ខភាព ​ដែល​ជា​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​បក្ស​និមួយៗ​នោះទេ ហើយ​ទង្វើ​ឬក៏​សកម្មភាព​ជាក់ស្ដែង​របស់​ថ្នាក់ដឹកនាំ​បក្ស​នេះ​ហើយ​ដែល​សបញ្ជាក់​ឲ្យ​ប្រជាពលរដ្ឋ​លោក​បាន​មើលឃើញ​ហើយ​ក្រោយ​តែ​ពួកគាត់​បាន​មើលឃើញ​ហើយ​ពួកគាត់​ក៏បាន​ផ្តល់​សេចក្តីទុកចិត្ត​នឹង​ផ្ញើរ​វាសនា​ទៅតាម​ហ្នឹង​នោះដែរ ។

ឯកឩត្តម បញ្ជាក់​បន្ថែម​ទៀត​ថា យ៉ាងណាម៉ិញ ជាក់ស្ដែង ដែលប​ច្ច​ប្បន្ន​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​បក្ស​មួយ​ចំនួន​ក្រោយ​តែ​ពី​ដើរ​ឃោសនា​រក​សំលេងឆ្នោត​នៅ​មុន​រដូវ​កាល​បោះឆ្នោត​មួយ​រយពេល​ដ៏​ខ្លី​រួចមក​នោះ​ពួកគេ​ក៏​បាន​បាត់​មុខ​បោះ​សំលេង​រាល់​សកម្មភាព​ចុះ​ជួយ​ប្រជាពលរដ្ឋ​ក៏​មិន​បាន​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន​នានា​ក៏​គ្មាន​កសាង​សូម្បី​តែ​មុខ​ក៏​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង​លោក​នឹង​មិន​ដែល​នឹង​បានឃើញ​បាន​ស្គាល​ផង​ដែរ​ចំនុច​នេះ​សួរ​ថា ​តើ​ឲ្យ​ពួកគាត់​ផ្តល​សេចក្តីទុកចិត្ត​នឹង​បោះឆ្នោត​ជូន​ឲ្យអស់​លោក​យ៉ាង​មិច​ទៅ​កើត​សន្លឹកឆ្នោត​របស់​ពួក​គា​១​សន្លឹកៗ​នេះ​វា​មាន​តំលៃ​សម្រាប​ពួកគាត់​ណាស់ ដែល​វា​ផ្ទុយ​គ្នា​ស្រលះ រវាង​ថ្នាក់ដឹកនាំ​សកម្មជន​ ដែល​ប្រសូត្រ​ចេញពី​គណបក្ស​ប្រជាជន​កម្ពុជា​មុន​ឬ​ក៏​ក្រោយ​បោះឆ្នោត​គឺ​តែងតែ​នៅ​រួមសុខ​រួម​ទុក​ចូលរួម​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​ដែល​នឹង​កើតមានឡើង​នៅ​គ្រប់​ច្រកល្ហក​ទីប្រជុំជន​រហូត​ដល់​ទី​ជនបទ​ដាច់​ស្រ​យ៉ាល​និយាយ​ជា​រួម​គឺ​ទីណា​បងប្អូន​ប្រជាពលរដ្ឋ​មាន​ទុក​គឺ​តែងតែ​មាន​មុខ​បេក្ខភាព ​ឬក៏​សកម្មជន​ដែលជា​ថ្នាក់ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​ចាប់តាំងពី​ថ្នាក់​កំពូល​រហូតដល់​ថ្នាក់​ក្រោម​ជាតិ​គឺ​តែងតែ​នៅ​រងចាំ​ជួយ​បងប្អូន​ប្រជាពលរដ្ឋ​នូវ​គ្រប់កា​លះ​ទេ​សះ​ហើយ​ក្នុងការ​ជួយ​ហ្នឹង​ទៀតសោត ​ឯកឩត្តម​ប្រធាន​ក្រុម​ការងារ​បាន​បញ្ជាក់យ៉ា​ង​ច្បាស់​ថា​គឺ​ជួយ​ដោយ​សុទ្ទ​ចិត្ត​មិន​បាន​រើសអើងឬ​ប្រកាន់​និន្នាការ​នយោបាយ​បក្សពួក​នោះ​ឡើយ​នេះ​ជា​តួរ​នាទី​នឹង​ក៏​ជា​ត​ព្វ​កិច្ច​ដែល​ជា​តួរ​អង្គ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ក្នុង​ជំហ​ច្បាស់លាស់​ក្នុងកា​តបស្នង​សងគុណ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់ឆ្នោត​វិញ​នោះ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​បញ្ចប់​មតិ​សំណេះសំណាល​ឯកឩត្តម​ប្រធាន​ក្រុម​ការងារក៏​បាន​ប្រគល់​ក្រម៉ា​រួម​នឹង​ថវិកា​មួយចំនួ​ន​ដល់​សកម្មជន​ទាំង​១១៥​នាក់​ដែល​ក្នុង​១​នាក់ៗ​ទទួលបាន​ក្រ​ម៉ា​១​ថវិការ​ចំនួន​២​មុីន​រៀល​ផង​ដែរ​។​ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ឯកឩត្តម​ប្រធាន​ក្រុមការងា​រនឹង​ថ្នាក់ដឹកនាំ​រួមដំនើរក៏​បាន​អញ្ជើ​ញ​នាំយក​ទេយ្យទាន​នឹង​គ្រឿង​បរិក្ខា​រួម​នឹង​បច្ច័យ​ទៅ​វេរ​ប្រគេន​ដល់​ព្រះសង្ឃ​ដែល​គង​ចាំ​ព្រះវស្សា​ក្នុង​ពុទ្ធ​សី​ម៉ា​វត្ត​(​សាល​វ​ន្ត័​)​ស្ថិតក្នុង​ភូមិ​បដិវត្ត​ឃុំ​ច្រាច់​ដោយ​ក្នុង​មានដូចជា​
​អង្ករ​១​បាវ​៥០.​គ​.​ក​ ​មី​.២​កេស​ ​ត្រីខ​.២​យូរ​ ​ភេ​ស​ជ្ជះ​២​កេស ​ទឹក​សុទ្ធ​២​កេស ​នឹង​បច្ច័យ​ចំនួន​៥១​ម៉ឺនឺ​រៀល​ផង​ដែរ ៕
​ដោយ ​សួន​ក្រែង​

You might like

Leave a Reply

Your email address will not be published. Required fields are marked *