ភ្នំពេញ ៖ ក្នុងពេលថ្មីៗនេះមានទីតាំងបនល្បែងស៊ីសងភ្នាល់លេងទឹកភ្លៀងខុសច្បាប់មួយកន្លែងកំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យ នៅ ចំណុច ខាងជើងផ្សារអូឬស្សីឆ្លងស្តុបប្រហែលជា២៥ម៉ែត្រខាងឆ្វេងដៃមានជណ្ដើរឡើងទៅជាន់ខាងលើមានអ្នកចាំបើកទ្វារចេញចូលតាមបណ្ដោយផ្លូវលេខ១៣៩ សង្កាត់អូឫស្សី២ ខណ្ឌ៧ មករា រាជធានីភ្នំពេញ អាជ្ញាធរមានសមត្ថកិច្ចមិនទាន់មានវិធានការបង្ក្រាប នៅឡើយទេ។
ជាក់ស្ដែងនៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះបងប្អូនពលរដ្ឋដែលរស់នៅភូមិសាស្ត្រខាងលើនេះបាននាំគ្នាប្រាប់អង្គភាពអ្នកសារព័ត៌មានម្លប់សន្តិភាពអោយដឹងថា៖នៅសង្កាត់អូឬស្សី២មានទីតាំងល្បែងសុីសងភ្នាល់លេងទឹកភ្លៀងខុសច្បាប់យ៉ាងពេញបន្ទុក ក្នុងពេលផ្ទុះជំងឺ កូវីដ-១៩ កំពុងបើកលេងយ៉ាងពពាក់ពពូនបែបនេះទៅវិញ ចុះប្រសិនបើមានផ្ទុះជំងឺកូវីដ១៩ចេញពីវង់ល្បែងខុសច្បាប់មួយនេះតើមានអ្នកណាជាអ្នកទទួលការខុសត្រូវ ។
បច្ចុប្បន្ននេះយើងគ្រប់គ្នាប្រាកដបានដឹងយ៉ាងច្បាស់ហើយដែលការណែនាំនូវវិធានការរបស់ក្រសួងសុខាភិបាលនឹងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បីកុំ បីការពារ យើងទាំងអស់គ្នាដើម្បីទប់ស្កាត់ជំងឺ កូវីដ-១៩ អោយមានប្រសិទ្ធភាព ។ ផ្ទុយទៅវិញ ល្បែងសុីសងភ្នាល់លេងទឹកភ្លៀងខុសច្បាប់ នៅខណ្ឌ៧មករារាជធានីភ្នំពេញនៅតែបើកលេងបានយ៉ាងរលូនទៅវិញឬមួយម្ចាស់បើកបទល្មើសល្បែងខុសច្បាប់នៅទីកន្លែងនេះបានផ្ដល់ផលប្រយោជន៍ទៅអោយរឺក៏ខ្លាចអំណាចម្ចាស់បនព្រោះគេល្បីថាម្ចាស់ទីតាំងមានឋានៈជាឧត្តមសេនីយ៍ផងនោះ។
អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មួយចំនួន នៅសង្កាត់អូឬស្សី២ ខណ្ឌ៧ មករា រួញអស់ហើយមើលទៅបានជាមិនហ៊ានធ្វើការបង្ក្រាបតាមគោលនយោបាយភូមិ ឃុំ សង្កាត់ អោយមានសុវត្ថិភាពយ៉ាងដូចច្នេះ។
ប្រភពពីអ្នករស់នៅក្បែទីតាំងបនល្បែងនោះបានបង្ហើបថាវង់ល្បែងសុីសងភ្នាល់លេងទឹកភ្លៀងខុសច្បាប់នៅទីកន្លែងខាងលើនេះគេនាំគ្នាចាក់លុយធំៗណាស់សម្រាប់ការភ្នាល់លេងចាក់លុយរាប់ពាន់ ដុល្លាក្នុងការភ្នាល់ម្តងៗពលរដ្ឋអ្នករស់នៅរាជធានីភ្នំពេញបានសង្កេតឃើញថាសកម្មភាពបែបនេះធ្វើអោយពួកគាត់នាំគ្នាព្រួយបារម្ភភ័យខ្លាចកើតនូវអំពើចោរកម្មនិងបទល្មើសផ្សេងៗទៀតកើតឡើងដូចជាចោរលួចចោរឆក់និងចោរប្លន់ជាដើមក៏ដោយសារកើតចេញពីល្បែងសុីសងខុសច្បាប់ទាំងនេះផងដែរ។
ដូច្នេះហើយបងប្អូនពលរដ្ឋនាំគ្នាស្នើសុំមកដល់ ឯកឧត្តមឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នឹង លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គួរតែមានវិធានការចាត់កម្លាំងក្រោមឱវាទ ចុះត្រួតពិនិត្យកន្លែងទីតាំងបនល្បែងសុីសងភ្នាល់លេងទឹកភ្លៀងខុសច្បាប់មួយកន្លែងដែលកំពុងលួចលាក់បើកលេងនៅភូមិខាងលើនេះនិងមានវិធានការទប់ស្កាត់ដើម្បីចាត់កម្លាំងជំនាញចុះធ្វើការបង្ក្រាប តាមការណែនាំនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់ សម្តេចតេជោ បីកុំ បីការពារ ផងទាន។
ជុំវិញករណីខាងលើនេះលោកវរៈសេនីយ៍ឯកនេតសុីធនអធិការនគរបាលខ័ណ្ឌ៧មករាបានអោយអង្គភាពសារព័ត៌មានម្លប់សន្តិភាពយើងដឹងនៅព្រឹកថ្ងៃទី១៥ខែតុលាឆ្នាំ២០២១នេះថាចំពោះល្បែងភ្នាល់ទឹកភ្លៀងនេះគឺគេបិតទ្វារឈប់លេងយូរហើយហើយម្ចាស់ទីតាំងគេនៅអាមេរិកឯណុះ។ ចំណែកលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញក្រុមការងារយើងមិនអាចទាក់ទងបានទេដោយទូរស័ព្ទខលចូលជាច្រើនដងមិនមានអ្នកទទួល៕