​ពិតជា​រឿង​គួរអោយ​ហួសចិត្ត​មែន លោក​គឹម​សាមឿន ត្រូវបាន​គេ​ស្គាល់​ថា​មន្ត្រីរាជការ​មាន​ចំណេះដឹង​ខ្ពស់ បែ​ជា​បោក​បញ្ឆោត​រាស្ត្រ អត់​ចេះអក្សរ​សុំ​ដូរ​ដី​ធ្វើ​ផ្លូវ​សាធារណៈ បែរ​ជា​ធ្វើ​ប្លង់​កម្មសិទ្ធិ​លក់​ដី​ផ្លូវ​អោយ​អ្នក​ផ្សេង​ធ្វើ​ព្រងើយ

(​ខេត្ត​កំពត​) ៖ ដោយសារ​ភាព​លោភលន់​គ្មាន​ដែន​កំណត់​បាន​ធ្វើអោយ​មនុស្ស​មួយ​វង្វេង​លែង​ស្គាល់​បុណ្យ​បាប សូម្បី​តែ​ដី​ផ្លូវ​ក៏​ចេះ​បំពាន​យក​ដែរ ដោយ​រឿង​ទំនាស់​ដី​ផ្លូវ មួយ​កន្លែង​នៅ​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត ត្រូវបាន​ពលរដ្ឋ​រង​គ្រោះ​អត់​ផ្លូវ​រិះគន់ លោក​គឹម​សាមឿន ដែល​មាន​តួនាទី​ជា​ប្រធាន​ការិយាល័យ​ថាមពល​នៃ​មន្ទីរ​រ៉ែ​ខេត្ត​កំពត ថា​ជា​មនុស្ស​បាត់បង់​គុណធម៌​ដោយ​មិន​ខ្លាច​បាបកម្ម​អ្វី​សោះ​ឡើយ​និង​ហ៊ាន​ក្បត់​ពាក្យសន្យា​ក្នុង​ការដូរ​ដី​ជាមួយ​ពលរដ្ឋ​មួយ​គ្រួសារ​ឈ្មោះ​កៅ អិត ដោយ​សន្យាថា លោក​សុំ​យកមក​ធ្វើ​ជា​ផ្លូវ​សារ​ធា​រណៈ​បម្រើអោយ​ប្រយោជន៍​ពលរដ្ឋ​ទូទៅ​ក៏​ដូចជា​ពលរដ្ឋ​ដែល​មាន​ដី​បំ​រ៉ុង​និង​សង់​លំនៅដ្ឋាន​នៅ​ខាងក្រោយ​ដែល​មិន​មាន​ផ្លូវ​ដើរ​។​

​ក៏​ប៉ុន្តែ​លោក​គឹម សាមឿន បន្ទាប់ពី​បាន​សុំ​ដី​លោកយាយ​កៅ អិត​ចំនួន​៤ ម៉ែត្រ បែ​ជា​លោក​ក្រឡះសម្តី​លួច​ធ្វើ​ប្លង់​យក​ទាំង​ផ្លូវ​លក់​អោយ​អ្នកផ្សេង​ធ្វើ​ប្រងើយ ចំពោះ​ករណី​លោក​គឹម សាមឿន លក់​អោយ​អ្នក​ទី​៣​នេះ ត្រូវ​បាន​គឺ​ធ្វើ​របង​ថ្ម​ព័ទ្ធ​ជិត​មិន​អោយ​ពលរដ្ឋ​ដែល​ធ្លាប់​អាស្រ័យ​ដើរ​លើ​ផ្លូវ​នោះ​ចេញ​ចូល​បានឡើយ​។

​បើ​យោង​តាម​បណ្តឹង​ចុះ​ថ្ងៃទី​៨​ខែកក្កដា​ឆ្នាំ​២០២១​របស់​ពលរដ្ឋ​ឈ្មោះ​កៅ អុិត​ភេទ​ស្រី​អាយុ​៦០​ឆ្នាំ​ហើយ​លោកយាយ បាន​ប្តឹង​ទៅ​ការិយាល័យ​ភូមិបាល​ក្រុង​កំពត ដេ​ី​ម្បី​ជំទាស់​ក្បាលដី​លេខ​៥៦៥​របស់​ឈ្មោះ​គឹម សាមឿន ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ​រស់នៅ​ភូមិ​ទ្វី​ខាងជើង​សង្កាត់​អណ្តូង​ខ្មែរ​ក្រុង​កំពត​ខេត្ត​កំពត មិន​អោយ​កាត់​ក្បាលដី​ខាងលើ​លក់​អោយ​អ្នក​ផ្សេង​ទៀត​ឡើយ ដើម្បី​ធានា​បាន​ភាពត្រឹមត្រូវ​តាម​ការព្រមព្រៀង​រវាង​លោកយាយ​និង​លោក​គឹម សាមឿន ដែល​ធ្លាប់បាន​ដោះដូរ​ដី​និង​គ្នា​ស្ថិតនៅ​ភូមិ​សង្កាត់​ខាង​លើ​នា​ពេល​កន្លងមក​នោះ​អោយ​មាន​ភាពយុត្តិធម៌​ឡើងវិញ​។

​បើ​យោង​តាម​ខ្លឹមសារ​នៃ​ពាក្យបណ្តឹង​លោកយាយ​កៅអុិ​ត​បាន​បញ្ជាក់ថា​លោក​គឹម សាមឿន មិន​គោរព​តាម​ការសន្យា​ឡើយ​កាល​នោះ​នៅ​ខែ​មេសា​ឆ្នាំ​២០១៦​ដី​លោក​គឹម សាមឿន នៅ​ខាងក្នុង​អត់​ផ្លូវ​ចេញចូល​ចំណែក​ដី​លោកយាយ​កៅអុិ​ត​នៅ​ខាងក្នុង​ផង​នៅ​ខាង​ក្រៅ​ផង ហើយ​ដី​លោកយាយ​នៅ​ខាងក្រៅ​នោះ​មាន​ផ្លូវ​ចូល​ចាស់​ស្រាប​ក្រោយមក​លោក​គឹម​សាមឿន​សុំ​ដូរ​យក​ដី​គាត់​ដែល​មាន​ផ្លូវ​ដោយ​សន្យាថា​ទុក​ផ្លូវ​នោះ​នៅ​ដ៏​ដែល ដើម្បី​អោយ​ពលរដ្ឋ​ផ្សេងទៀត​នៅ​ខាងក្នុង​អាច​ចេញចូល​ដូច​ធម្មតា​។​

​តែ​អ្វី​ដែល​ហួសចិត្ត​នឹក​ស្មាន​មិន​ដល់​នោះ ក្រោយ​ពី​ដូរ​ដី​ធ្វើ​ផ្លូវ​បាន​ហើយ បែ​ជា​លោក​គឹម​សាមឿន មានចិត្ត​លោភលន់​ត្រូវរ៉ូវ​ជាមួយ​មន្ត្រី​វាស់វែង​ដី លួច​វាស់​ធ្វើ​ប្លង់​និង​បិតផ្លូវ​ដែល​ជា​ហេតុ​ធ្វើអោយ​ពលរដ្ឋ​ដែល​ធ្លាប់​អាស្រ័យ​លើ​ផ្លូវ​នោះ​ផ្ទុះ​ការតវ៉ា​រហូត​ឈានដល់​ប្តឹងផ្តល់​គ្នា​មកដល់​នា​ពេលបច្ចុប្បន្ន​នេះ​។ ដោយ​ទទួលរង​ភាពអយុត្តិធម៌​ខុស​ការ​ពិត​លោក​យ​សយ​កៅ អិត​កើតទុក្ខ​មិន​សុខចិត្ត​លោកយាយ​ថា ការនិយាយ​គ្នា​ពី​ខាងដើម​ថា​សុំ​ដោះដូរ​ដី​ធ្វើ​ផ្លូវ ដល់​ចុង​ក្រោយ​បែ​ជា​លោក​គឹម សាមឿន​លក់​អោយ​គេ​ធ្វើ​របង​បិតផ្លូវ​ទៅវិញ​។

​លោក​ប៊​យ​មេភូមិ​ទ្វី​ខាងជើង​បាន​ទទួលស្គាល់​ថា ករណី​ដោះដូរ​ដី​រវាង​លោកយាយ​កៅអុិ​ត​និង​លោក​គឹម​សាមឿ​ន ដើម្បី​ធ្វើ​ផ្លូវ​ចេញចូល​នោះ គឺ​ជា​សាក្សី​ដឹង​ឭ​រឿង​នេះ​ពិតមែន ក៏ប៉ុន្តែ​ការសុំ​ធ្វើ​ផ្លូវ​នោះ មិនបាន​ធ្វើ​ជា​លាយ​លក្ខ​អក្សរ​ទេ គឺ​និយាយ​ផ្ទាល់មាត់ ព្រោះ​អ្នក​ទាំង​បាន​និយាយ​នៅ​ផ្ទះ​លោក​។

​ជុំវិញ​ការចោទប្រកាន់​ខាងលើ​លោក​គឹម​សាមឿន​ប្រធានការិយាល័យ​ថាមពល​នៃ​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​កំពត បាន​អោយ​អង្គភាព​សារព័ត៌មាន​ម្លប់​សន្តិភាព​យើង​ដឹង​នៅ​ព្រឹ​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០២១​នេះ​ថា​លោក​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​នោះទេ តែ​លោក​ថា​ពិតជា​បាន​ដូរ​ដី​ជាមួយ​លោកយាយ​កៅ​អិត​មែន ដោយ​ដោះ​ដូរ​ស្មើ​ការ៉េ​គ្នា រីឯ​ការធ្វើ​ផ្លូវ​បើ​មាន​ការអភិវឌ្ឍន៍​ធ្វើ​លោក​និង​អោយ បើ​គ្មាន​ទេ​លោក​យក​ដី​នោះ​វិញ​ព្រោះ​លោក​មាន​ប្លង់​កម្ម​សិទ្ធ​ជា​ដី​លោក​ស្របច្បាប់​។
​ចំណែក​លោក​បេង​សំណាង​ប្រធានការិយាល័យ​ភូមិបាល​ក្រុង​កំពត​អង្គភាព​សារព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​បាន​ទេ​ដោយ​ទូរស័ព្ទ​ខ​ល​ចូល​អត់​មាន​អ្នកទទួល​។​
​ដោយឡែក​លោក​លាង​រឿន​សុធី​អភិបាលក្រុង​កំពត​ថា​ចាំ​លោក​អញ្ជើញ​អភិបាលរង​ទទួលបន្ទុក​សុំ​យោបល់​សិន​ព្រោះ​ការងារ​យើង​ធ្វើ​តាម​ឋានានុក្រម​លោក​បញ្ជាក់ថា​បច្ចុប្បន្ន​រឿង​នៅ​ក្នុង​ក្រុង​កើតឡើង​ច្រើន​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *