លោក​អនុសេនីយ៍ឯក​ជា​ចន្ទ្រា​ហៅ​ចក់​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ល្អាង​ទទួលរង​ការ​ចោទថា​បាន​ទន្ទ្រាន​ឈូសឆាយ​ដី​ព្រៃ​ភ្នំ​ដង្កូវ​គ្រប់គ្រង​ដោយ​រដ្ឋ​មក​ធ្វើ​ជា​កម្ម​សិទ្ធ​បុគ្គល​ទាំង​មិន​ញញើត​ច្បាប់​

(​ខេត្ត​កំពត​) ៖ មាន​សេចក្តី​រាយ​ការ​មក​ថា​ដី​ព្រៃ​ភ្នំ​ដង្កូវ​ដែល​ជា​ដី​គម្រប​ព្រៃឈើ​ចាប់ពី​ជើងភ្នំ​រហូដ​ល់​ខ្នងភ្នំ​ដែល​ស្ថិតនៅ​ភូមិ​ល្អាង​និង​ភូមិ​ដំណាក់​អំពិល​ឃុំ​ល្អាង​ស្រុក​ដងទង់​ខេត្ត​កំពត​ត្រូវបាន​គេ​ទិញ​លក់​និង​ឈូក​ឆាយ​កាប់ឆ្ការ​ព្រៃ​យ៉ាង​អនាធិបតេយ្យ​នៅក្នុង​តំបន់ហាមឃាត់​មួយ​នេះ​។​នៅក្នុង​នោះ​ក៏​មាន​ឈ្មោះ​លោក​អនុសេនីយ៍ឯក​ជា​ចន្ទ្រា​(​ហៅ​ចក់​)​មាន​តួនាទី​ជា​នាយ​ប៉ុស្តិ៍​ន​គនរ​បាល​រដ្ឋបាល​ឃុំ​ល្អាង​បាន​ប្រើ​អំណាច​ឈរ​ចាំ​កាង​មិន​អោយ​ពលរដ្ឋ​ផ្សេង​ទៀត​កាប់ឆ្ការ​ព្រៃ​ទន្ទ្រាន​យក​ដី​ភ្នំ​ខាងលើ​បាន​ឡើយ​ដោយ​លោក​ស័ក្ត​៣​រូប​នេះ​ទុក​សម្រាប​បក្សពួក​និង​ខ្លួន​លោក​ផ្ទាល់​តែម្តង​ប្រៀបដូចជា​ឆ្មា​កាង​ត្រីអាំង​អញ្ចឹង​ដែរ​។​

​សេចក្តីរាយការណ៍​ដ៏​ដែល​នោះ​បាន​បញ្ចេញ​ឃ្លីប​វីដេអូ​អំពី​សកម្មភាព​ក្រុម​និង​គូកន​លោក​ជា​ចន្ទ្រា​(​ហៅ​ចក់​)​ដែល​បាន​យក​ត្រាតទ័​រ​ឈូសឆាយ​ព្រៃ​ដី​ភ្នំ​ដង្កូវ​កាលពី​ថ្ងៃ​ទី​៤​ខែតុលា​ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មីៗ​នេះ​យ៉ាង​គឃ្លើន​ដោយ​មិន​មាន​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ណា​ចេញមុខ​បង្ក្រាប​ឡើយ​។​ប្រភព​នោះ​បន្ត​ថា​ដី​ភ្នំ​ដង្កូវ​គ្រប់គ្រង​ដោយ​រដ្ឋ​នៅ​ចាប់ពី​ជើងភ្នំ​រហូតដល់​ខ្នងភ្នំ​ដង្កូវ​ចំនួន​ប្រមាណ​ជា​១០​ហិច​តា​ស្ថិតនៅ​ភូមិ​ល្អាង​និង​ភូមិ​ដំណាក់​អំពិល​ឃុំ​ល្អាង​ស្រុក​ដងទង់​ត្រូវបាន​លោក​ជា​ចន្ទ្រា​(​ហៅ​ចក់​)​បញ្ជា​អោយ​បក្សពួក​របស់​ខ្លួន​ទៅ​កាត់​អារ​ព្រៃឈើ​បន្ទាប់មក​យក​ទ្រា​ក់ទ័រ​ឈូក​ឆាយ​សំអាត​ព្រៃ​ដើម្បី​ទន្ទ្រាន​យក​ដី​ភ្នំ​មក​ធ្វើ​ជា​កម្ម​សិទ្ធ​ខ្លួន​ផ្ទាល់ខ្លួន​ដោយ​មិន​ខ្លាច​ច្បាប់​អ្វី​សោះឡើយ​។​

​ប្រភព​ច្បាស់ការ​មួយ​បាន​បង្ហើប​ថា​លោក​ជា​ចន្ទ្រា​(​ហៅ​ចក់​)​គឺជា​មនុស្ស​កំពូល​ល្បិច​ច្រើន​ដោយ​គេ​អោយ​បុរស​ម្នាក់​ទៀត​ឈ្មោះ​ហិន​ស្តើង​ជា​អ្នកដើរតួ​ធ្វើ​ជា​ម្ចាស់​ដី​និង​ជួល​កម្មករ​កាត់​អារ​ព្រៃ​ដីភ្នំ​ខាងលើ​ក្នុង​១​ហិច​តា​តម្លៃ​ចន្លោះ​ពី​៩០០០០០៛​ដល់​១២០០០០០៛​និង​យក​ត្រាក់ទ័រ​ឈូក​ឆាយ​សំអាត​តាម​ក្រោយ​ដោយ​លោក​ជា​ចន្ទ្រា​ជា​អ្នក​កាង​ពីក្រោយ​និង​ចាប់ចង​គំរាម​ពលរដ្ឋ​ផ្សេងទៀត​កុំអោយ​ចូល​ទៅ​កាប់​អារ​ព្រៃ​យក​ដី​ក្នុង​តំបន់ហាមឃាត់​មួយ​នេះ​។​

​គួរំលឹកថា​កាលពី​ថ្ងៃ​ទី​២០​ខែ​សីហា​ឆ្នាំ​២០២១​កន្លង​ទៅ​បុរស​ម្នាក់​ឈ្មោះ​ហម​វណ្ណះ​រស់​ភូមិ​ដំណាក់​អំពិលឃុំ​ល្អាង​ស្រុក​ដងទង់​ត្រូវបាន​ចាប់ខ្លួន​បញ្ជូន​ដាក់​ពន្ធនាគារ​ពី​សំណាក់​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពត​និង​មាន​ការចូលរួម​ពី​នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ល្អាង​ផងដែរ​ដោយ​ចោទ​ថា​បុរស​ខាងលើ​រុករាន​ទន្ទ្រាន​ដី​រដ្ឋ​ដោយ​ខុសច្បាប់​។​

​ជុំវិញ​ការចោទប្រកាន់​ខាងលើ លោក​អនុសេនីយ៍ឯក​ជា​ចន្ទ្រា​(​ហៅ​ចក់​)​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ល្អាង​បានអោយ​អង្គភាព​សារព័ត៌មាន​ម្ល​ប់​សន្តិភា​យើង​ដឹង​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​១៩​ខែតុលា​ឆ្នាំ​២០២១​នេះ​ថា​លោក​មិន​មាន​ដី​នៅក្នុង​តំបន់​ខាងលើ​ឡើយ​ហើយ​ការចោទប្រកាន់​នោះ​មិនមែន​ជា​ពិត​ទេ​ហើយ​ចំពោះ​ពលរដ្ឋ​ដែល​គេ​ឃាត់ខ្លួន​នា​ពេល​កន្លង​ទៅ​នោះ​គឺ​ខាង​ជំនាញ​រដ្ឋបាល​ព្រៃ​គេ​ជា​អ្នក​ចាប់​រីឯ​រូប​លោក​ទៅ​គ្រាន់តែ​អមដំណើ​គេ​ប៉ុណ្ណោះ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *