កងពល​តូច​ថ្មើរជើង​លេខ​៤១ ផ្សព្វផ្សាយ​ដល់​កងទ័ព​អោយ​ការចូលរួម​បង្ការ ការពារ និង​ទប់ស្កាត់​ជំងឺ​កូវី​-១៩ ក្នុងកំណាក់កា​រនៃព្រឹត្តិ​ការណ៍​<​សហគមន៍​២៨​វិច្ឆិកា​>

អនុសាសន៍​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេជោ និង​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូជា​តាម​បទបញ្ជា​របស់​អ​គ្គបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ កងពល​តូច​ថ្មើរជើង​លេខ​៤១ ក្រោយ​ការដឹកនាំ​របស់​ឯកឧត្ដម ឧត្ដមសេនីយ៍ទោ នាង ឃីម បាន​ចាត់តាំង​អោយ​ការិយាល័យ​សុខាភិបាល​កងពល ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ស៊ឹម សុផាត មេបញ្ជាការរង​កងពល​តូច​ថ្មើរជើង​លេខ​៤១ បាន​ធ្វើ​ការផ្សព្វផ្សាយ​បទបញ្ជា​ដល់​យោធិន អោយ​ចូលរួម​បង្ការ ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​-១៩​។​

​ក្នុងនោះដែរ លោក​វរសេនីយ៍ទោ ឌុ​ច វឌ្ឍនា នាយការិយាល័យ​សុខាភិបាល កងពល​តូច​ថ្មើរជើង​លេខ​៤១ រួច​ជា​មួយ​នាយទាហាន​ប្រចាំការ បាន​ធ្វើ​ការត្រួតពិនិត្យ និង​វាស់​កំដៅ​ដល់​កងទ័ព ចែក​ម៉ាស់ ចែក​អាកុល និង​វាស់​កំដៅ​រក​មេ​រោគកូ​វីដ​-១៩ ដល់​កងទ័ព តាម​បទបញ្ជា​របស់​ថ្នាក់ ដែល​នឹង​ចាប់ផ្តើម​ធ្វើ​ការត្រួតពិនិត្យ​ជាប្រចាំ នា​រសៀល​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ​។​

​លោក​វរសេនីយ៍ឯក ស៊ឹម សុផាត មេបញ្ជាការរង កងពល បាន​ថ្លែង​អោយ​កងទ័ព​ត្រូវមាន​ការប្រុងប្រយ័ត្ន ចំពោះ​ជំងឺ​កូវី​ដ​-១៩ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ការការពារ​សុខភាព​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ​តាមរយៈ​ការពាក់​ម៉ាស និង​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​, ចែ​ល​, ឬ​ទឹក​អាល់​កុល និង​អនាម័យ​អោយបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ និង​ពី​សហគមន៍​មួយ​ទៅ​សហគម​ន៍​មួយ​។​

​ក្នុង​លោក​វរសេនីយ៍ឯក ក៏​បាន​ធ្វើ​ការផ្សព្វផ្សាយ​នូវ​អនុសាសន៍​ណែនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ការអំពាវនាវ​ក្រសួង​សុខាភិបាល និង​ស្ថាប័ន​រាជរដ្ឋាភិបាល​។ ក៏​ដូច​ជា​បទបញ្ជា​របស់​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន បាន​ស្នើរ​ដល់​ស្ថាប័ន​កងទ័ព​ក្រោម​ចំណុះ​អគ្គបញ្ជាការ​នៃ​កងយោធពល​ខេមរៈភូមិន្ទ អោយ​ចូលរួម បង្ការ ការពារ និង​ទប់ស្កាត់​នៃ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ក្នុង​ដំណាក់កាល​នៃ​ព្រឹត្តិការណ៍​<​សហគមន៍​២៨​វិច្ឆិកា​> ត្រូវ​អនុវត្តន៍​នូវ​វិធានការ​ចំនួន ៥​ចំណុច​ដូចជា​៖
១- យោធិន​នៃ​កងឯកភាព និង​ស្ថាប័ន​ចំណុះ​អគ្គបញ្ជាការដ្ឋាន​ទាំងអស់ ដែល​មិន​មាន​ការចាំបាច់​ត្រូវ​អនុញ្ញាត​អោយ​ធ្វើការ​នៅផ្ទះ​។​
២- ទីតាំង​ឈរជើង​កងទ័ព និង​សាលា ត្រូវ​គ្រប់គ្រង​កម្លាំង​អោយបាន​ល្អ និង​អនុវត្តន៍​អោយ​ខ្ជាប់ខ្ជួន​នូវ​វិធានកា​រការ​ជំងឺ​កូវី​ដ​-១៩ ដូច​ជា​ការ​វា​ស់កំ​ដៅ​នៅ​គ្រប់​ច្រក​ចេញចូល​អង្គភាព បាញ់ថ្នាំ​សម្លាប់​មេរោគ នៅ​ក្នុង​បន្ទាយ បន្ទប់​ប្រជុំ ឬ​បន្ទប់​ធ្វើការ ត្រូវ​ពាក់​ម៉ាស់ លាង​សំអាត​ដៃ​នឹង​អាកុល ឬ​សាប៊ូ ចែ​ល ជាប្រចាំ រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​ផ្អាក​ការប្រមូលផ្តុំ​ដែល​មិនចាំបាច់​។​
៣-​យោធិន​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ <​សគម​ន៍​២៨​វិច្ឆិកា​> ត្រូវ​យក​សំណាក​ទៅពិនិត្យ និង​ធ្វើ​ចត្តា​ឡី​ស័ក្ក​អោយបាន​ម៉ើងម៉ាត់​បំផុត ក្នុងករណី​យោធិន​មិន​ធ្វើ​ចត្តា​ឡី​ស័ក្ក​អោយបាន​ត្រឹមត្រូវ នឹង​ត្រូវ​អនុវត្ត​ន៍ប​ទ​វិន័យ​ទូទៅ​របស់​កង​យោធពល​ខេមរភូមិន្ទ​។
៤-​គ្រប់​កងឯកភាព និង​ស្ថាប័ន​ចំណុះ​អគ្គបញ្ជាការដ្ឋាន ត្រូវ​ត្រៀមកម្លាំង ទាំង​កម្លាំង​ជំនាញ និង​កម្លាំង​អន្តរាគមន៍ ដើម្បី​ត្រៀម​លក្ខណៈ ក្នុងករណី​មាន​បទបញ្ជា​។
៥-​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន ត្រូវ​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជា​ប្រជាពលរដ្ឋ អ្នក​ចំណាក់ស្រុក អនុវត្តន៍​អោយបាន​ម៉ើងម៉ាត់​ចំពោះ​ការធ្វើចត្តា​ឡី​ស័ក្ក និង​រួម​គ្នា​ពង្រឹង​វិធានការ​ការពារ​ជំងឺ​កូវី​ដ​-១៩ តាម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល និង​ការអំពាវនាវ​របស់​ក្រសួង​សុខាភិបាល ។​

You might like

Leave a Reply

Your email address will not be published. Required fields are marked *