មហាជន​រង់ចាំ​មើល៍ថា តើ​លោក​អនុសេនីយ៍ឯក​ជា​ចន្ទ្រា​(​ហៅ​ចក់​)​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ល្អាង​អាច​រួចផុត​ពី​សំណាញ់​ច្បាប់​ដែររឺទេ​?​ក្រោយ​ផុះ្ទ​រឿង​លោក​ហ៊ាន​ទន្ទ្រាន​យក​ដី​គំរប​ព្រៃ​ភ្នំ​ដង្កូវ​ដោយ​ខុសច្បាប់​ជា​ទង្វើ​ផ្គើន​អនុសាសន៍​សម្តេច​តេជោ​

(​ខេត្ត​កំពត​) ៖ ពលរដ្ឋ​ទូ​រទាំង​ប្រទេស​រងចាំ​អ៊ុត​មើល​តើ​លោក​អនុសេនីយ៍ឯក​ជា​ចន្ទ្រា​(​ហៅ​ចក់​)​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ល្អាង​ហ៊ាន​កាប់​ឆ្ការ​ព្រៃ​ដី​ភ្នំ​ដង្កូវ​គ្រប់គ្រង​ដោយ​រដ្ឋ​មក​ធ្វើ​ជា​កម្ម​សិទ្ធ​បុគ្គល​យ៉ាង​អនាធិបតេយ្យ​ដែល​ស្ថិតនៅ​ភូមិ​ល្អាង​និង​ភូមិ​ដំណាក់​អំពិល​ឃុំ​ល្អាង​ស្រុក​ដងទង់​ខេត្ត​កំពត​នោះ​តើ​មាន​វាសនា​យ៉ាងណា​? ក្រោយពី​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ធ្លាប់​លើកឡើង​ធ្ងន់ៗ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​(​រឿង​ដីធ្លី​ត្រូវតែ​ជំ​រៈម្តង​ពេលនេះ​ជា​ពេល​ដែល​ត្រូវ​វះកាត់​) ហើយ​សម្តេច​តេជោ​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​គណះរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ទី​៣​ខែកក្កដា​ឆ្នាំ​២០២០​នា​ពេល​កន្លងទៅ​នេះ​ថា​ចំពោះ​បុគ្គល​ដែល​មាន​តួនាទី​ជា​មន្ត្រី​តែ​បែ​ជា​មានគំនិត​អាក្រក់​ឃុតឃិត​គ្នា​រំលោភ​យក​ដី​រដ្ឋ​និង​រក​ល្បិច​ផ្សេងៗ​ដើម្បី​គម្រាម​គំហែង​ពលរដ្ឋ​ដើម្បី​យក​ដី​មក​កាន់កាប់​ខ្លួនឯង​នោះ​គឺ​មិន​លើក​លេង​ជាដាច់ខាត​គេ​ត្រូវ​ទទួល​ទោស​និង​បណ្តេញចេញ​ពី​បក្ស​តែម្តង​។ ចំពោះ​ប័ណ្ណកម្មសិទ្ធិ​ដោយ​ការធ្វើ​ឡើង​រួមគំនិត​គ្នា​ខុស​ច្បាប់​ក៏​ត្រូវ​រំលាយ​ចោល​ដែរ​។​

​គូសបញ្ជាក់ថា​កាលពី​ថ្ងៃ​ទី​៤​ខែតុលា​ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មីៗ​នេះ​លោក​ជា​ចន្ទ្រា​(​ហៅ​ចក់​)​បាន​បញ្ជា​បក្សពួក​ខ្លួន​ដោយ​អោយឈ្មោះ​ហិន​ស្តើង​ដើរតួ​ជា​ម្ចាស់​ដី​យក​ត្រាក់ទ័រ​ទៅ​ឈូស​ឆាយ​ព្រៃ​ដើម្បី​យក​ដី​រដ្ឋ​ទាំង​មិន​ញញើត​ច្បាប់​នៅ​ចំណុច​ចង្កេះភ្នំ​ដង្កូវ​ស្ថិត​ភូមិ​ល្អាង​ឃុំ​ល្អាង​ស្រុក​ដងទង់​តែ​សកម្មភាព​នេះ​ត្រូវបាន​ពលរដ្ធ​រស់ក្នុង​តំបន់​នោះ​ទៅ​ប្រទះ​ឃើញ​និង​ថត​រូបភាព​បាន​ផងដែរ​។​

​បើ​តាម​សេចក្តីរាយការណ៍​ពី​ពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ឃុំ​ខាងលើ​អោយដឹងថា​ដី​ព្រៃ​ភ្នំ​ដង្កូវ​ចាប់ពី​ជើងភ្នំ​រហូតដល់​ខ្នងភ្នំ​បច្ចុប្បន្ន​ត្រូវបាន​អ្នកមានអំណាច​មាន​លុយ​ចួល​កម្មករ​កាប់ឆ្កា​រឈូក​ឆាយ​ព្រៃយកដី​យ៉ាង​ពេញបន្ទុក​ដោយ​មិនមា​ន​អាជ្ញាធរ​រឺ​មន្ត្រី​ជំនាញ​ណា​ចុះ​ទប់ស្កាត់​និង​បង្ក្រាប​ឡើយ​ជាពិសេស​លោក​ជួន​សា​រ៉ា​នាយ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពត​តែម្តង​ហាក់ជា​ធ្វើ​មិនដឹង​ធ្វើ​មិន​ឰ​ចំពោះ​សក​កម្ម​ភាព​កាប់ឆ្ការ​ទិញ​លក់​ដី​ព្រៃ​ចំពោះ​ក្រុម​អ្នក​មាន​លុយ​និង​មាន​អំណាច​ទាំងនោះ​ឡើយ​។​តែបើ​ពលរដ្ឋ​តូចតាច​វិញ​បើ​ហ៊ាន​បំពាន​ដីព្រៃ​ខាងលើ​គឺ​លោកនាយ​ខ័ណ្ឌ​រូប​នេះ​និង​ក៏​សាង​សំណុំរឿង​ចាប់​ញាត់​គុក​តែម្តង​។​

​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​២០​ខែ​សីហា​ឆ្នាំ​២០២១​កន្លង​ទៅ​ពលរដ្ឋ​ម្នាក់​ឈ្មោះ​ហម​វណ្ណៈ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​ត្រូវ​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ពី​សំណាក់​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពត​សហការ​ជាមួយ​លោក​ជា​ចន្ទ្រា​(​ហៅ​ចក់​)​ដើម្បី​ដាក់​ពន្ធនាគារ​ដោយ​ចោទ​ពី​បទ​ទន្ទ្រាន​ដី​ព្រៃ​ដោយ​ខុសច្បាប់​។​

​ប្រភព​បន្តថា​ការអនុវត្ត​ច្បាប់​របស់​លោក​មេព្រៃ​មាន​ស្តង់ដា​២​ខុស​គ្នា​រវាង​អ្នកមាន​លុយ​មាន​អំណាច​និង​ពលរដ្ឋ​ក្រីក្រ​គ្មាន​ខ្នងបង្អែក​ដូចជា​ពលរដ្ឋ​ឈ្មោះ​ហម​វណ្ណៈ​អញ្ចឹង​ត្រូវគេ​ចាប់​ញាត់​គុក​ដែល​មាន​វាសនា​ខុស​គ្នា​ផ្ទុយស្រឡះ​ពី​លោក​អនុ​សេនី​ឯក​ជា​ចន្ទ្រា​(​ហៅ​ចក់​)​មេ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ល្អាង​ដែល​បាន​ទន្ទ្រាន​កាប់ឆ្ការ​ដី​ព្រៃ​ភ្នំ​ដង្កូវ​ចំនួន​ជិត​១០​ហិច​តាម​ក​ធ្វើ​ជា​កម្ម​សិទ្ធ​បុគ្គល​ចំណុច​ភូមិ​ល្អាង​និង​ភូមិ​ដំណាក់​អំពិល​នោះ​តែ​មកដល់​បច្ចុប្បន្ន​លោក​មេ​ប៉ុស្តិ៍​ខាងលើ​នៅ​មិនទាន់​ត្រូវបាន​លោក​មេព្រៃ​ជួន​សា​រ៉ា​ចាត់ការ​តាម​ផ្លូវច្បាប់​ដូច​ពលរដ្ឋ​ដែល​គេ​ចាត់ទុកថា​ជា​មនុស្ស​កំបុិចកំប៉ុក​អង្កកំ​ប៉ុង​ផ្សេងទៀត​នៅឡើយ​ទេ​នៅ​ថ្ងៃ​ទី​២៣​ខែតុលា​ឆ្នាំ​២០២១​នេះ​។​

​គេ​មិន​ទាន់​ដឹងថា​តើ​លោក​ឧត្តមសេនីយ៍ទោ​ម៉ៅច័​ន្ទ​មធុ​រិទ្ធ​ស្នងការ​នគរបាល​ខេត្ត​កំពត​បាន​ដឹង​រឿងរ៉ាវ​លោក​អនុសេនីយ៍ឯក​ជា​ចន្ទ្រា​(​ហៅ​ចក់​)​ជា​មន្ត្រីក្រោមឱវាទ​ដែល​យក​អំណាច​នគរបាល​ទៅ​ប្រព្រឹត្ត​បទល្មើស​ធនធានធម្មជាតិ​ធ្វើអោយប៉ះពាល់​ដល់​អង្គភាព​ដែរ​រឺ​យ៉ាងណា​នោះ​ទេ​បាន​ជា​នៅ​សង្ងំ​ស្ងៀមឈឹង​យ៉ាងដូច​ច្នេះ​។ បើទោះបីជា​កន្លងមក​គេ​ល្បី​ថា​លោក​ជា​ចន្ទ្រា​(​ហៅ​ចក់​)​តែ​ម្នាក់ឯង​បាន​តើ​តួនាទី​យ៉ាង​សំខាន់​រហូត​ដល់​ទៅ​ពីរ​ឯ​ណុៈ​ទី​១​ដេីរ​តួរ​ជា​អ្នក​បង្ក្រាប់​បទល្មើស​ធន​ធាន​ធម្មជាតិ​និង​ទី​២​ដេីរ​តួរ​ជា​អ្នក​ទៅ​ប្រព្រឹត្ត​បទល្មើស​ធនធានធម្មជាតិ​ខ្លួនឯង​ផង​(​ពោល​គឺ​ដៃ​ម្ខាង​ចាប់​ដៃ​ម្ខាង​ទៀត​ប្រព្រឹត្តល្មើស​។​

​តែ​ទោះ​បី​យ៉ាង​នេះ​ក្តី​លោក​អនុសេនីយ៍ឯក​ជា​ចន្ទ្រា​(​ហៅ​ចក់​)​ធ្លាប់​បដិសេធ​ថា​លោក​មិន​មាន​ដី​នៅ​ទីតាំង​ខាងលើ​ទេ​និង​មិន​បាន​ប្រព្រឹត្ត​កំហុសឆ្គង​ដូច​ការ​ចោទ​ឡើយ​។​
​ចំណែក​លោក​ជួន​សា​រ៉ា​នាយ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពត​អង្គភាព​សារព័ត៌មាន​ម្លប់​សន្តិភាព​យើង​មិន​អាច​សុំ​ការបំភ្លឺ​បាន​ទេ​នៅ​រសៀល​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​២០២១​នេះ​ដោយ​ទូរស័ព្ទ​ខ​ល​ចូល​មិន​មាន​អ្នកទទួល​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *