(ខេត្តកំពត) ៖ ឈ្មោះថាយោធា ឬក៏ជាកងទ័ព ត្រូវបានគេយល់ឃើញថាជារបងការពារជាតិ និងរក្សាសុខសន្តិភាពជូនប្រជាជន ។ ប្រជាពលរដ្ឋយើងភាគច្រើនតែងតែគោរពស្រលាញ់និងចូលចិត្ត ព្រោះថាកងទ័ព គឺកើតចេញមកពីកូនចៅរបស់ប្រជាពលរដ្ឋ ហើយក៏ជាក្តីសង្ឃឹមសុខសាន្ត របស់ប្រជាពលរដ្ឋផងដែរ ដោយឡែក ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅភូមិមនោសុខ ឃុំតាកែន ស្រុកឈូកខេត្តកំពត បែរជាអស់សង្ឃឹមទៅនិងមន្ត្រីយោធាកងពលតូច(ង៧០) ដែលឈរជើង នៅតំបន់ឃុំតាកែន ស្រុកឈូក ថាបានប្រើអំណាច រំលោភយកដីពលរដ្ឋឆៅៗ ខណៈដែលពលរដ្ឋម្ចាស់ដីចូលទៅអាស្រ័យផល សម្អាតថែទាំដំណាំក្នុងចំការ ត្រូវបានក្រុមមន្ត្រីយោធាទាំងនោះ មិនអោយពួកគាត់ចូលទៅអាស្រ័យផលលើដីចំការរបស់គាត់ឡើយ ដោយហេតុរងនៅភាពអយុត្តិធម៌ធ្ងន់ធ្ងរបែបនេះ ទើបនៅព្រឹកថ្ងៃទី២៦ ខែតុលាឆ្នាំ២០២១នេះ ប្រជាពលរដ្ឋធ្វើការតវ៉ានិងប្រតិកម្មទៅនិងមន្ត្រីយោធាកងពលតូច(ង៧០)ដែលឈរជើងនៅតំបន់ភូមិសាស្ត្រឃុំតាកែន ស្រុកឈូកខាងលើ ដោយចោទថាបានប្រើអំណាចអង្គភាពទ័ពមករំលោភលើដីចំការរបស់ពួកគាត់ជាច្រើនហិចតា លើសពីនេះពលរដ្ឋនិយាយថា មន្ត្រីយោធាខាងលើ បានប្រើអំពើហិង្សាកំរាមកំហែងខណៈដែលម្ចាស់ដីចំការ ជួលត្រាក់ទ័រភ្ជួរដីក្នុងចំការកម្មសិទ្ធិរបស់ខ្លួន បែជាមានការចាប់ឃាត់ត្រាក់ទ័រ របស់ទាំងកម្រោលដោយគ្មានហេតុផលច្បាស់លាស់ ។
ប្រភពពីប្រជាពលរដ្ឋជាច្រើននាក់បាននិយាយថា ក្រុមទាហានខាងលើ សូម្បីតែទៅផឹកកាហ្វេ ឬក៏ហូបបបរនៅទីប្រជុំក្នុងភូមិខាងលើ ក៏ក្រុមទាហានទាំងនោះ ស្ពាយកាំភ្លើងសំញ៉ែងដាក់ពលរដ្ឋផងដែរ ។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិមនោសុខ អ្នកស្រីនូវ ប៊ូរ៉ាន បានអោយអ្នកសារព័ត៌មានយើងដឹងថា ដីចំការរបស់គាត់បានអាស្រ័យផលតាំងពីឆ្នាំ១៩៩៧ ក្រោយសម័យសមាហរណកម្មមកម្លេះ អ្នកស្រីនូវ ប៊ូរ៉ាន បានបញ្ជាក់ថា ការកាន់កាប់ដីចំការខាងលើនេះកន្លងមក អ្នកស្រីបានដាំដំណាំជាច្រើន បន្ទាប់មកនៅកំឡុងឆ្នាំ២០១១ដីចំការរបស់អ្នកស្រីនិងចំការរបស់ពលរដ្ឋផ្សេងទៀតសរុបចំនួន៦គ្រួសារ បានលក់អោយលោកសុខ គឹមសា កាន់កាប់បន្តចំពោះការកាន់កាប់បន្តពីពលរដ្ឋ៦គ្រួសារ លោកសុខ គឹមសា បានដាំដំណាំបន្តលើដីចំការនេះថែមទៀត ចំពោះការផ្ទេសិទ្ធិកាន់កាប់ខាងលើនេះ ក៏ដោយមានទទួលស្គាល់ពីអាជ្ញាធរភូមិឃុំផងដែរ។
ចំណែកលោកសុខ គឹមសា និងប្រជាពលរដ្ឋម្ចាស់ដីដើម៦គ្រួសារក៏បានចេញមកបំភ្លឺថា បន្ទាប់ពីលោកសុខ គឹមសា បានកាន់កាប់អាស្រ័យផលអស់រយៈកាលជាច្រើនមកនេះ នៅកំឡុងឆ្នាំ២០១៨ លោកសុខ គឹមសា បានលក់ដីចំការខាងលើ បន្តទៅអោយអ្នកស្រី ចេន និកាបន្តទៀត អ្វីដែលមានស្រាប់ក្នុងចំការខាងលើ រួមមានដំណាំកាងែន ស្វាយ រាប់ពាន់ដើម លុះដល់ឆ្នាំ២០២១ បែជាលេចមុខក្រុមទាហានមួយក្រុមដោយអះអាងថាពួកគេមកពីអង្គភាពកងពលតូច(ង៧០)និងបានវាទទីយកដីចំការពលរដ្ឋថាជាដូទីតាំងកងទ័ពទៅវិញ ដោយមិនខ្វល់ថា ដីចំការរបស់ពលរដ្ឋមានដំណាំស្រាប់ និងមានលេខិតផ្ទេសិទ្ធិ កាន់កាប់ដីត្រឹមត្រូវនិងមានចុះហត្ថលេខាទទួលស្គាល់ពីអាជ្ញាធរត្រឹមត្រូវ ហើយដីខ្លះមានការចុះបញ្ជីលិខិត(០១ )ទទួលស្គាល់ដោយក្រុមនិស្សិតស្មាកចិត្តរបស់សម្តេចតេជោហ៊ុន សែន ផងដែរ ក៏ប៉ុន្តែអ្វីដែលពលរដ្ឋហួសចិត្ត នោះ បែជាក្រុមទាហានកងពលតូច (ង៧០)មកហាមឃាត់ប្រជាពលរដ្ឋមិនអោយចូលទៅអាស្រ័យផលលើដីរបស់ខ្លួនឡើយ។ដោយក្រុមយោធាទាំងនោះបញ្ជាក់ប្រាបពលរដ្ឋថា គឺជាដីក្នុងផែទីរបស់កងទ័ពទៅវិញ ហើយអ្វីដែលមន្ត្រីយោធាហាមឃាត់នោះគឺគេធ្វើតាមតែបទបញ្ជាមេបញ្ជាការរបស់គេតែប៉ុណ្ណោះ ។
លោក អោ សុផាត ប្រជាពលរដ្ឋ ដែលរស់នៅនិងប្រកបមុខរបបរស៊ីឈ្នួលភ្ជួរដីតាមចំការដំណាំពលរដ្ឋ បាននិយាយថា រូបគាត់មានត្រាក់ទ័រមួយគ្រឿងគ្រាន់តែដើស៊ីឈ្នួលរកប្រាក់កម្រៃជិញ្ចឹមជីវិតនិងដោះបំណុលធនាគារប៉ុណ្ណោះ ហើយក៏មិនមែនជាអ្នកទន្ទ្រានដីរដ្ឋឬក៏ដីរបស់ទាហាននោះទេ តែអ្វីដែលលោកហួសចិត្តនោះ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ រូបគាត់បានមកស៊ីឈ្មួលភ្ជួរដីក្នុងចំការមួយកន្លែង ដែលស្ថិតនៅភូមិមនោសុខ ឃុំតាកែន ស្រុកឈូក ត្រូវបានក្រុមទាហាន មកចាប់យកត្រាក់ទ័រគាត់ទាំងកម្រោល ខណៈដែលលោកកំពុងភ្ជួរដីក្នុងចំការមានដំណាំស្រាប់ ហើយមានការបញ្ជាក់ប្រាប់ពីអាជ្ញាធរថា ជាដីមានប្លង់កម្មសិទ្ធិ ទើបលោកហ៊ានចូលភ្ជួរ ហើយលោកថាដីចំការដំណាំខាងលើនេះ បើមិនភ្ជួរសម្អាតស្មៅនោះទេ ដល់ពេលនារដូវប្រាំងដំណាំក្នុងចំការទាំងនេះ និងត្រូវរងភ្លើងឆេះជាក់ជាមិនខាន។ ចំពោះករណីទាហានឃាត់យកត្រាក់ទ័រលោកយកទៅរក្សាទុកនៅស្នាក់ការរបស់ខ្លួននោះ លោកមិនយល់។
ចំពោះករណីចាប់ត្រាក់ទ័ររបស់លោកខាងលើ បានមួយថ្ងៃ ប្រជាពលរដ្ឋរស់នៅភូមិមនោសុខជាច្រើននាក់ ទ្រាំមិនបាននិងទង្វើររបស់ក្រុមយោធា ក៏លើកគ្នាទៅតវ៉ាដល់ស្នាក់ការ ទើបនៅរសៀលថ្ងៃទី២៦ តុលា ឆ្នាំ២០២១កន្លងមកនេះ មន្ត្រីយោធាខាងលើ ព្រមប្រគល់ត្រាក់ទ័រមកវិញ។
ប្រជាពលរដ្ឋជាច្រើនគ្រួសារផ្សេងទៀតដែលរស់នៅភូមិឃុំខាងលើបានអោយដឹងស្រដៀងៗគ្នាថាក្រុមទាហាន(ង៧០)ក្រៅពីរំលោភបំពានយកដីពលរដ្ឋ ពួកគេតែងតែធ្វើទុក្ខបុកម្នេញនិងបង្ករភាពភ័យខ្លាចដល់ពលរដ្ឋក្នុងមូលដ្ឋាន មានពលរដ្ឋខ្លះទៀត តែងតែទទួលរងនៅអំពើរហិង្សាគំរាមកំហែងពីសំណាក់យោធាខាងលើផងដែរ ។
ប្រភពពីពលរដ្ឋបានបញ្ជាក់បន្ថែមថា សូម្បីអាជ្ញាធររឺសមត្ថកិច្ចក្នុងមូលដ្ឋានក៏និយាយក៏មន្ត្រីយោធាខាងលើ ខ្លាចដែរ។
លោកព្រំ និត មេភូមិមនោសុខ បានសម្តែការមិនពេញចិត្តចំពោះ សកម្មភាពរបស់យោធាខាងលើនេះទេ រូបលោកក្នុងនាមជាអាជ្ញាធរភូមិលោកបានបញ្ជាក់ថា ពលរដ្ឋលើកឡើងខាងលើនេះ គឺជារឿងពិត ហើយលោកក៏មិនដឹងថា ជួយពលរដ្ឋរបស់លោកយ៉ាងមិចដែរ ព្រោះថា រូបលោកសួរនាំខាងទាហាន ដើម្បីរកមេកើយ តែគេមិនប្រាប់ គាត់សួរឈ្មោះមេនិងលេខទូរស័ព្ទមេ គេថាអត់ដឹង ។
ចំពោះករណីពលទាហាន(ង៧០)ធ្វើទុក្ខទោម្និញពលរដ្ឋក្នុងមូលដ្ឋានខាងលើនេះ លោកនូ ប៉ាវ ក្រុមប្រឹក្សាឃុំតាកែនស្រុកឈូក ខេត្តកំពត លោកបានបញ្ជាក់ថា ពាក់ព័ន្ធរឿងទំនាស់ដីធ្លីរវាងពលរដ្ឋជាមួយទាហានកងពលតូចលេខ{ង៧០}នេះ រូបលោកក្នុងនាមអាជ្ញាធរឃុំ លោកជួបផលលំបាកខ្លាំងណាស់ លោកនៅថ្នាក់ក្រោមដើលួងលោមប្រជាពលរដ្ឋ តែពលរដ្ឋអស់ជំនើលើអាជ្ញាធរលោក ជាពិសេសរឿងធីធ្លីរបស់ពលរដ្ឋនិងមន្ត្រីយោធា ដែលលោកជាអាជ្ញាធរដោះស្រាយមិនចេញ ព្រោះថាខាងទាហានយកផែនទីមកបោះបង្កោលលើដីពលរដ្ឋ ហើយដីពលរដ្ឋខ្លះមានសំណាំ ខ្លះទៀតមានប្លង់រឹងដោយមានការទទួលស្គាល់ពីអាជ្ញាធរត្រឹមត្រូវ ហើយប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់លោក ពួកគាត់កាន់កាប់ជាង១០ឆ្នាំកន្លងមកហើយ រីឯខាងទាហានទើបតែមកបោះទីតាំងត្រឹមតែរយៈពេល២ឬ៣ឆ្នាំនេះតែប៉ុណ្ណោះ។
ក្រុមប្រឹក្សាឃុំបានបន្តថា ក្នុងនាមលោកអាជ្ញាធរឃុំ លោកដោះរឿងទំនាស់ដីធ្លីជូនពលរដ្ឋមិនបាននោះទេ លោកបានត្រឹមតែរាយការទៅឯកឧត្តមអភិបាលខេត្តតែប៉ុណ្ណោះ លោកបានបញ្ជាក់បន្តថា ការពិតខាងកងទ័ព{ង៧០}មកកាន់កាប់ដីនៅតំបន់លោកនេះ ក្រោយពលរដ្ឋ ម្លេះ ។
ពាក់ព័ន្ធការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើ ក្រុមការងារសារព័ត៌មានយើងមិនអាចស្នើសុំការបំភ្លឺពីលោកឧត្តមសេនីយ៍ឯកម៉ៅសុ ផាន់ មេញ្ជាការកងពលតូចលេខ(ង៧០)បាននៅឡើយទេ នៅរសៀលថ្ងៃទី២៧ខែតុលាឆ្នាំ២០២១នេះ ដោយគ្មានលេខទូរស័ព្ទទាក់ទង។
តែទោះយ៉ាងក្តីមហាជនបានឡើកឡើងថា ចំពោះសកម្មភាពមន្ត្រីក្រោមឱវាទរបស់លោកដែលបានប្រព្រឹត្តកំហុសឆ្គងយ៉ាងធ្ងន់ធ្ងរមកលើពលរដ្ឋក្នុងមូលដ្ឋាននោះ ថាតើលោកបានដឹងឬក៏ដឹងដែរឬមួយលោកធ្វើជាមិនដឹង បានជាលោកនៅស្ងៀមឈឹងយ៉ាងដូចច្នោះ?។
តែទោះជាយ៉ាងណាក៏ដោយអង្គភាពយើងនិងរងចាំការបកស្រាយពីលោកឧត្តមសេនីយ៍ឯកមេបញ្ជាការ រាល់ម៉ោងធ្វើការនៅលេខបន្ទាប់ ៕