អភិបាលខេត្ត​កែប​ទទួល​អំណោយ​ពី​សមាគម​អចលនទ្រព្យ​សកល (GRA)

​កែប​÷ នា​រសៀល​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២១ លោក​ឧកញ៉ា សំ សុខ​នឿន ប្រធាន​សមាគម​អចលនទ្រព្យ​សកល GRA និង​សហការី​បាន​នាំ​យក​សម្ភារៈ​ប្រឆាំង​និង​កូវី​ដ​-19 ទៅ​ប្រគល់ជូន​អភិបាលខេត្ត​កែប ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-19 ដែល​បាន​និង​កំពុង​រីក​រាល​ដាល​នៅក្នុង​ប្រទេស​កម្ពុជា ។ ប្រធាន​សមាគម​អចលនទ្រព្យ​សកល GRA លោក​ឧកញ៉ា សំ សុខ​នឿន បានអោយដឹងថា​៖ អំណោយ​ដែល​បាន​យក​មក​ប្រគល់ជូន​ឯកឧត្តម​អភិបាលខេត្ត​កែប​នាពេល​នេះ​រួមមាន​៖ ម៉ាស់​50,000​ម៉ាស់​, ទឹក​សម្លាប់​មេរោគ​50​កាន​, បំពង់​សម្លាប់​មេរោគ​100​ដប ទឹក​សុទ្ធ​100​កេស និង​ថវិកា​10​លាន​រៀល ។

​មានមតិ​សំណេះសំណាល​ជាមួយ​លោក​ឧកញ៉ា សំ សុខ​នឿន និង​សហការី​នា​ឱកាស​នោះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​ថ្លែងអំណរគុណ​ដល់​សមាគម​អចលនទ្រព្យ​សកល GRA ដែល​មាន​លោក​ឧកញ៉ា សំ សុខ​នឿន ជា​ប្រធាន និង​សហការី​ទាំងអស់​បាន​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ​នាំ​យក​សម្ភារៈ​ទាំងអស់​នេះ​មក​ប្រគល់ជូន​រដ្ឋបាលខេត្ត ដើម្បី​ប្រើប្រាស់​ទៅតាម​សភាព​ជាក់ស្តែង ពិសេស​ពលរដ្ឋ​ដែល​មាន​ការខ្វះខាត​ខ្លាំង និង​មិន​អាចមាន​លទ្ធភាព​ទិញ​សម្ភាសរៈ​យក​ទៅ​ប្រើប្រាស់​ជា​មធ្យោបា​យ​សម្រាប់​ប្រើប្រាស់​ប្រឆាំង​និង​ជំងឺ​កូវី​ដ​-19​។ ឯកឧត្តម​បន្តថា : ពិតជា​កោតសរសើរ​នូវ​ទឹកចិត្ត​ដ៏​ប្រពៃ​នេះ ដែល​ធនធាន​ល្អ​មួយ​ក្នុង​សង្គម ចែះ​ជួយ​គ្នា​ក្នុង​គ្រា​លំបាក និង​មក​អភិវឌ្ឍ​គម្រោង​មួយចំនួន​ក្នុង​ទឹកដី​នៃ​ខេត្ត​កែប ដើម្បី​អាច​ស្រូប​ទាញ​ភ្ញើវទេសចរណ៍​មកលេ​ង​ខេត្ត​កែប​បាន​កាន់តែ​ច្រើន ។​

​ស្របគ្នា​ជាមួយ​និង​ការបើក​ប្រទេស​ឡើង​វិញ​ផង​នោះ​ឯកឧត្តម អភិបាលខេត្ត​កែប សូម​ជូនពរ​លោក​ឧកញ៉ា និង​សហការី​ទាំងអស់ សម្រេច​ដូច​បំណង និង​សហកា​ជាមួយ​រដ្ឋបាល​ខេត្ត​កែប​ជា​បន្ត​ទៀត ដើម្បី​អោយ​សង្គម​មានកា​រ​រីកចម្រើន​ទោ​មុខជា​លំដាប់​។​


You might like

Leave a Reply

Your email address will not be published. Required fields are marked *