ព័ត៌មាន​ពិស្តា​ឡើងវិញ​នៃ​ដី​តំបន់​ចំណុច​ភ្នំ​ឆ្ងាវ ភូមិ​ព្រែក​អំពិល​សង្កាត់​កោះ​តូច​ក្រុង​បូកគោ​

​បន្ទាប់​ពី​សារព័ត៌មាន ម្លប់​សន្តិភាព​យើងខ្ញុំ បាន​ផ្សព្វផ្សាយ​ដំណឹង​ពី​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​មួយ​ក្រុម​ដែល​លើកឡើង​ចំពោះ​ដី​តំបន់​ចំណុច​ភ្នំ​ឆ្ងាវ​ដែល​ស្ថិតនៅ​ភូមិ​ព្រែក​អំពិល សង្កាត់​កោះ​តូច ក្រុង​បូកគោ​ខេត្ត​កំពត ដែល​ជា​ការដ្ឋាន​សាងសង់​មូលដ្ឋាន​ផ្នែក​សឹក​រង​ក្រុង​បូកគោ ដែល​ចំណុះអោយ​តំបន់​,​ប្រតិបត្តិ​សឹក​រង​ខេត្ត​កំពត​នោះ​ស្ថាប័ន​អង្គភាព​និង​ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ​បាន​ប្រតិកម្ម​ក្នុង​ការចុះផ្សាយ​របស់​សារព័ត៌មាន​យើងខ្ញុំ ហើយក៏​បាន​ស្នើសុំ​ឲ្យ​សារព័ត៌មាន​ម្លប់​សន្តិភាព​យើងខ្ញុំ ស្រាវជ្រាវ​រក​ពត៌មាន​ពិត ដើម្បី​ផ្សព្វផ្សាយ​ឡើងវិញ ហើយ​ភាគី​ពាក់ព័ន្ធ​ក៍​បាន​បង្ហាញ​ឯកសារ​ព្រមទាំង​ផ្តល់​បទ​សម្ភាស​ជាក់លាក់​ច្បាស់លាស់​និង​មាន​ការទទួលខុសត្រូវ​ខ្ពស់​លើ​ភារកិច្ច​ព្រមទាំង​ទទួលខុសត្រូវ​តាម​ឋានុ​ក្រម​។

​បន្ថែម​ពីលើ​នេះ​សារពត៌មាន​ម្លប់​សន្តិភាព​ក៍​ទទួលបាន​នូវ​សេចក្តី​ស្នើសុំ​ឲ្យ​ចុះ​ផ្សាយ​បំភ្លឺ​ឲ្យ​ច្បាស់​ឡើងវិញ​ពី​មេបញ្ជាការ​តំបន់​ប្រតិបត្តិ​សឹក​រង​ខេត្ត​កំពត នូវ​ការចុះផ្សាយ​នា​ថ្ងៃ​ទី​៣០ ខែតុលា​ឆ្នាំ​២០២១​ក្រោម​ចំណងជើង​ថា​៖ លោក​ហុក ចិន្តា មេបញ្ជាការ​តំបន់​ប្រតិការ​សឹក​រង​កំពត ត្រូវបាន​ពលរដ្ឋ​ចោទថា បាន​កាង​ដី​អោយ​ក្រុមហ៊ុន​កំពត​ផត និង​ដាក់​កម្លាំង​យោធា​ការពារ​ក្រុមហ៊ុន​ដែល​កំពុង​ឈួសឆាយ​ដី​ពលរដ្ឋ​ជាង​៥០​គ្រួសារ​»​។

​បន្ទាប់ពី​មាន​ការស្នើសុំ​ភ្លាម​អង្គភាព​សារព័ត៌មាន​ម្លប់​សន្តិភាព​យើងខ្ញុំ កាលពី​ថ្ងៃ​ទី​០៥ ខែវិច្ឆិការ ឆ្នាំ​២០២១ បាន​ចុះ​ដល់​ទីតាំង​សាជាថ្មី​ឡើង​វិញ​ព្រមទាំង​បាន​ជួប​សម្ភាស​ពន្យល់​បកស្រាយ​ពី​មេបញ្ជាការ​ផ្នែក​សឹក​រង​ក្រុង​កំពត​ផងដែរ​។

​ជាមួយគ្នា​នេះ​ផង​ដែរ លោក​ឧត្តមសេនីយ៍ត្រី​ហុក ចិន្តា មេបញ្ជាការ​តំបន់​ប្រតិបត្តិ​សឹក​រង​ខេត្ត​កំពត​ព្រមទាំង​តំណាង​លោក​ស្រី​អភិបាល​ក្រុង​បូកគោ​ដើម្បី​ស្វែងរក​ពត៌មាន​ពិត​ពិស្តា​និង​មាន​ឯកសារ​គ្រប់គ្រាន់ អោយ​សារព៏ត៌មាន​យើងខ្ញុំ​ធ្វើការ​បំភ្លឺ​ឡើងវិញ​។

​បន្ថែម​ពីលើ​នេះ​សារពត៌មាន​ជីវិត​និង​កីឡា​បាន​ទទួល​ឯកសារ​ភ័ស្តុតាង​មួយចំនួន ច្បាស់លាស់​ពី​អគ្គមេបញ្ជាការ ដែល​ជា​មូលដ្ឋាន​រឹងមាំ​ថា​ថា​៖​ប្រវត្តិ​ដី​តំបន់​នេះ​មិនមែន​ប្រជាពលរដ្ឋ​ណា​មក​កាន់កាប់​ឬ​អាស្រ័​ផល​ដូច​ការអះអាង​របស់​ប្រជាពលរដ្ឋ​មួយចំនួន​បាន​អះអាង​នោះឡើយ​។​

You might like

Leave a Reply

Your email address will not be published. Required fields are marked *