ឯកឧត្តម ម៉ៅ ធនិន ដែលមកកាន់តំណែងជាអភិបាលខេត្តកំពតថ្មី ឯកឧត្តមទទួលការគាំទ្រពីមហាជនយ៉ាងច្រើន ខណៈដែលឯកឧត្តមដោះស្រាយរឿងទំនាស់តូចធំជាច្រើនបានដោយរលូន ជាពិសេសថ្មីៗនេះ រដ្ឋបាលខេត្តកំពត ក្រោមការណែនាំពីឯកឧត្តមម៉ៅ ធនិនអភិបាលខេត្ត បានបញ្ចេញកណ្តាប់ដៃ អនុវត្តន៍ច្បាប់ប្រើធម៌ក្តៅទៅលើបុគ្គលបំពានច្បាប់រំលោភដីរដ្ឋនិងដីរាស្ត្រ ហើយឯកឧត្តម បានបញ្ជាអោយរដ្ឋបាលស្រុក~ក្រុងមន្ត្រីជំនាញពាក់ព័ន្ធ ចុះវាយកម្ទិចសំណង់អនាធិបតេយ្យតាមម៉ាត់ព្រែករបស់លោកផ្កាយ១ និងរុះរើកម្ទិចបង្គោលរបងថ្មព័ទ្ធតាមក្បាលដីពលរដ្ឋពីលោកតូច គឹមអាងហៅគឹម សោភ័ណ្ឌ មន្ត្រីប៉ូលិសនៃស្នងការដ្ឋាននគរបាលខេត្តកំពតដែលស្ថិតនៅក្នុងភូមិព្រៃត្នោត ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត ចំណាត់ការដ៏មានប្រសិទ្ធិភាពរបស់ឯកឧត្តមនាពេលនេះ ត្រូវបានអាជ្ញាធរថ្នាក់មូលដ្ឋានតូចតាចនិងពលរដ្ឋទន់ខ្សោយក្នុងខេត្តកំពត ដែលធ្លាប់ទទួលរងនូវភាពអយុត្តិធម៌ បានសាទរយ៉ាងខ្លាំង។
បើយោងតាមការលួចបង្ហើបពីមន្ត្រីមូលដ្ឋានក្នុងខេត្តកំពតខ្លះ បានអោយសារព័ត៌មានយើងដឹងថា ការងារបម្រើសង្គម និងការងារចុះអនុវត្តន៍ច្បាប់បម្រើរាស្ត្រក្នុងដែនសមត្ថកិច្ចរបស់ខ្លួននាពេលកន្លងមក តែងតែជួបនៅទុក្ខលំបាក ព្រោះថារឿងរ៉ាវវិវាទខ្លះ ត្រូវបានគេដឹងថា បង្កដោយបុគ្គលមានលុយមានអំណាចមួយចំនួនតូច អាងខ្នងជាមន្ត្រីគ្រាគៗក្នុងខេត្ត បុគ្គលខាងលើកន្លងមក តែងតែធ្វើព្យុះធ្វើភ្លៀងស្រែកតែអំពើចិត្តប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធហើយរឿងទំនាស់ខ្លះខុសបែជាត្រូវ ដោយបុគ្គលទាំងនោះមិនញញើតច្បាប់បន្តិចសោះឡើយ។
ដោយឡែករឿងផ្លូវលំមួយខ្សែ ត្រូវបានសប្បុរសជនរួមសាមគ្គីគ្នាស្ថាបនាឡើងដោយយោងលើលិខិតស្នើសុំចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ពោលគឺរយៈពេលមួយឆ្នាំហើយ បែជាលោកកាន់ ពុទ្ធីនិងបាកពួកមួយក្រុមឃុំឃិតគ្នាជាប្រព័ន្ធ កាយផ្តាច់ផ្លូវទៅវិញ រឿងទំនាស់កាយផ្តាច់ផ្លូវនេះ បានកើតឡើងរវាងម្ចាស់ដីជាប់ផ្លូវនិងសប្បុរសជនអ្នកធ្វើផ្លូវ ពាក់ព័ន្ធរឿងទំនាស់នេះ ត្រូវបានគេសង្ស័យថា មានមន្ត្រីថ្នាក់ស្រុកនិងខេត្តមួយចំនួនតូច មានផលប្រយោជន៍ពីភាគីបង្កខ្លះហើយ បានជាសម្រប់សម្រួលអោយលោក កាន់ ពុទ្ធី យកគ្រឿងចក្រមកកាយកម្ទិចផ្លូវចោលនិងធ្វើរបងព័ទ្ធមិនអោយពលរដ្ឋធ្វើដំណើរជាសាធារណៈបែបនេះ។
ពាក់ព័ន្ធរឿងទំនាស់នេះដែរ អ្នកស្រីមូល សុខខុម ចៅសង្កាត់បឹងទូកនិងអាជ្ញាធរក្រុងបូកគោ ដែលដឹកនាំដោយលោក ឡែន ឌឿន អភិបាលរងក្រុងបូកគោ ទទួលបន្ទុកដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ កាលពីថ្ងៃទី២២ ខែវិច្ឆិការ ឆ្នាំ២០២១ បានចុះពិនិត្យដល់ទីតាំងដីទំនាស់ជាក់ស្តែង នៅចំពោះមុខអភិបាលេងក្រុងនិងគណៈកម្មការជំនាញ អ្នកស្រីមូល សុខខុំ ចៅសង្កាត់បឹងទូក បានបញ្ជាក់ថា រឿងទំនាស់កាយផ្តាច់ផ្លូវនិងព័ទ្ធរបងបិទផ្លូវនេះ គឺបង្កឡើងពីសំណាក់លោកកាន់ ពុទ្ធី ដោយអះអាងថា ជាដីកម្មសិទ្ធិរបស់ខ្លួន តែលោកស្រីចៅសង្កាត់បានបញ្ជាក់ថា ផ្លូវក្រោមបង្គោលអគ្គិសនីនៅតំបន់នេះ គឺជាផ្លូវរទេះចាស់ កាលពីមុនគឺស្ថិតក្នុងទឹកដីក្រុងកំពត លុះមកដល់ឆ្នាំ២០១២ គ្រាដែលក្រុមនិស្សិតស្ម័ក្រចិត្តរបស់សម្តេចតេជោចុះវាស់វែងដីជាប្រព័ន្ធ០១របស់សម្តេចជូនប្រជាពលរដ្ឋនៅតំបន់នេះ ដីទីតាំងខាងលើនេះ គឺបានកាត់ចូលក្នុងទឹកដីរដ្ឋបាលឃុំបឹងទូកស្រុកទឹកឈូ តែនៅក្នុងកំឡុងឆ្នាំ២០២១នេះរដ្ឋបាលឃុំបឹកទូក បានកាត់ចូលទឹកដីរដ្ឋបាលក្រុងបូកគោវិញ លោកស្រីបានបន្តថា បន្ទាប់ពីតំបន់មួយនេះស្ថិតក្នុងការគ្រប់គ្រងរបស់អាជ្ញាធរឃុំបឹងទូក ស្រុកទឹកឈូនាពេលកន្លងមក រាល់ឯកកាន់កាប់ដីធ្លីទាំងអស់ដែលចុះហត្ថលេខាពីអាជ្ញាធរសង្កាត់អណ្តូងខ្មែរ ក្រុងកំពត គឺត្រូវបានរដ្ឋបាលខេត្តកំពតនិរាករណ៍ដាក់ក្នុងតំបន់០១វិញ ចំពោះផ្លូវលំមួយខ្សែនេះ គឺជាហេដ្ឋារចនាសម្ព័ន្ធរបស់ឃុំបឹកទូកថ្មី ដែលស្ថាបនាធ្វើឡើងតាមបណ្តោយ បង្គោលភ្លើង តាមលំនាំផ្លូវរទេះចាស់ដែលមានស្រាប អ្នកស្រីចៅសង្កាត់បានអោយដឹងថា ផ្លូវលំដែលមានគម្រោងជួសជុលតាមលំនាំផ្លូវរទេះចាស់នេះ មានប្រវែងចំងាយ៣គីឡូដី ទល់និងផ្លូវរម្មណីយដ្ឋានឡើងភ្នំបូកគោ លោកស្រីបានបញ្ជាក់ថា ដីដែលមានទំនាស់នេះ គឺជាប្រភេទដីដែលមិនទាន់ចុះបញ្ជីជាប្រព័ន្ធនៅឡើយ គឺ មានត្រឹមតែលិខិតស្នើរសុំកាន់កាប់ដីធ្លី ពីអាជ្ញាធរសង្កាត់អណ្តូងខ្មែរចាស់ពីមុនមកតែប៉ុណ្ណោះ ហើយដីមួយផ្នែកទៀតដែលជាកម្មសិទ្ធិបស់អ្នកស្រីឯម សូនី នៅភ្នំពេញមានប្លង់រឹងចាស់ឆ្នាំ១៩៩២ ក៏ប៉ុន្តែក្រោយមកគ្រប់ដណ្តប់ដោយតំបន់វិនិច្ឆ័យ០១ទាំងអស់ ដោយឡែករាល់ផលបះពាល់ពីសំណាក់ក្រុមហ៊ុនអគ្គីសនីធ្វើបង្គោលភ្លើងកន្លងមក គឺភាគីខាងក្រុមហ៊ុនគេបានទូទាត់សំណងជូនម្ចាស់ដីរួចរាលមកហើយដែរ នៅចំណីដីសង់ខាង នៃបង្គោលភ្លើងចំនួន១៥ ម៉ែត្រ គឺជាដីរបស់រដ្ឋ។
ដោយសំអាងលើផ្លូវរទេះចាស់និងក្រោមបណ្តោយបង្គោលភ្កើងផងនោះ ទើបអ្នកស្រីចៅសង្កាត់ហ៊ានចេញលិខិតអនុញ្ញាតអោយលោកឈុន សារឿន និងសប្បុរសជនផ្សេងទៀត ស្ថាបនាជួសជុលផ្លូវរទេះអោយក្លាយជាផ្លូវលំគ្រាលគ្រួសក្រហម ដើម្បីបម្រើអោយផលប្រយោជន៍សាធារណៈទូទៅ តែអ្វីដែលអ្នកស្រីចៅសង្កាត់ហួសចិត្តនោះ ផ្លូវនេះបានស្ថាបនាធ្វើឡើងអស់រយៈពេល១ឆ្នាំគឺតាំងពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ បែជានៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ លិចឈ្មោះកាន់ ពុទ្ធី មកទំនាស់រហូតឈានដល់កាយដាច់ផ្លូវនិងធ្វើរបងបិទផ្លូវទៅវិញ។
សូមបញ្ជាក់ថារឿងទំនាស់នេះ ត្រូវបានអាជ្ញាធរសង្កាត់ធ្វើការ សម្រប់សម្រួលមិនទាន់ចប់សព្វគ្រប់ផង នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ លោកកាន់ ពុទ្ធី បានអោយឈ្មោះជ័យ សៅពិសិដ្ឋ មកធ្វើរបងបិទផ្លូវថែមទៀត ដោយមិនព្រមទទួលយកការដោះស្រាយពីអាជ្ញាធរឡើយ។
លោក ឈុន សារឿន និងប្រជាពលរដ្ឋជាច្រើននាក់ផ្សេងទៀតដែលជាអ្នកស្នើសុំលិខិតពីអាជ្ញាធរជួសជុលផ្លូវលំខាងលើបានបញ្ជាក់ប្រាបអង្គភាពសារព័ត៌មានយើងថា ការដែលលោកជួសជុលផ្លូវនេះ គឺលោកបានស្នើសុំច្បាប់ពីអាជ្ញាធរសង្កាត់ត្រឹមត្រូវ ហើយក៏មិនមែនលោកធ្វើដើម្បីបម្រើផលប្រយោជន៍ចូលដីឡូតិ៍របស់លោកដូចការលើកឡើងនោះទេ ព្រោះថាលោកមិនមានដីឡូវជាប់ផ្លូវនេះមួយចំណែកណាដូចការចោទប្រកាន់ពីសំណាក់លោកកាន់ ពុទ្ធីនិងបាកពួកដែលបានលើកឡើងក្នុងបណ្តាញសារព័ត៌មាននាពេលកន្លងមកនោះដែរ លោកថា លោកនិងសប្បុរសជនដ៏ទៃទៀតមានបំណងធ្វើផ្លូវនេះ ដោយមើលឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋអ្នកដែលមានដីចំការឬក៏ដីលំនៅដ្ឋាននៅខាងក្នុងផ្សេងៗទៀតអត់ផ្លូវដើរជាសាធារណៈ។
ពាក់ព័ន្ធរឿងទំនាស់ធ្វើផ្លូវនិងភាគីម្ចាស់ដីជាប់ផ្លូវខាងលើ គឺជារឿងដ៏ស្មុកស្មាញបំផុត ព្រោះថាភាគីសប្បុរសជននិងអាជ្ញាធរកន្លងមកមានការស្តីបន្ទោសពីអាជ្ញាធរស្រុកនិងអាជ្ញាធរខេត្ត ដោយចោទថាអាជ្ញាធរឃុំបឹងទូកថា បានអនុញ្ញាតឲ្យលោកឈុន សារឿននិងសប្បុរសជនធ្វើផ្លូវលើន ធ្វើផ្លូវចូលដីកម្មសិទ្ធិឯកជន ក៏ប៉ុន្តែធាតុពិតគឺផ្លូវខាងលើនេះ គឺជាផ្លូវរទេះចាស់ និងដីចំណីបង្គោលភ្លើងជាក់ស្តែង ជាមួយគ្នានោះផងដែរ លោកឈុន សារឿន និងប្រជាពលរដ្ឋដែលរស់នៅភូមិទទឹងថ្ងៃ សង្កាត់បឹងទូក ស្នើអោយឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតថ្មី ប្រើកណ្តាប់ដៃដែកបើកផ្លូវ ជូនពលរដ្ឋដើរជាសារណៈឡើងវិញ ព្រោះថាតែឯកឧត្តមទេ ដែលមានយុត្តិធម៌សម្រាប់ពលរដ្ឋទន់ខ្សោយ។
គួររំលឹកផងដែរថា បន្ទាប់ពីគ្មានដំណោះស្រាយយុត្តិធម៌ពីថ្នាក់ដឹកនាំខេត្តកំពតនាពេលកន្លងមក អ្នកមូល សុខខុំចៅសង្កាត់បឹងទូក និងប្រជាពលរដ្ឋជាច្រើននាក់ ព្រមទាំងភាគីសប្បុរសជនធ្វើផ្លូវខាងលើ បានដាក់ពាក្យប្តឹងចូលទៅកាន់ខុទ្ទការល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី និងក្រសួងមហាផ្ទៃ ដើម្បីអន្តរាគមន៍បើកផ្លូវជូនពលរដ្ឋឡើងវិញ បន្ទាប់លោកកាន់ ពុទ្ធីនិងបាកពួក បានកាយរំលាយផ្លូវចោល ដើម្បីព្យាយាមបំបិទភស្តុតាង ហើយលិខិតអន្តរាគមន៍របស់អ្នកស្រីចៅសង្កាត់និងប្រជាពលរដ្ឋ ត្រូវបានខុទ្ទកាល័យសម្តេចតេជោ សម្រេចចារអោយសម្តេចក្រហោមស ខេងឧបនាយរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមងាផ្ទៃចេញសេចក្តីសម្រឹច បើកផ្លូវជូនប្រជាពលរដ្ឋនៅភូមិទទឹងថ្ងៃ សង្កាត់បឹកទូក ក្រុកបូកគោ ខេត្តកំពត បានប្រើប្រាស់ជាសម្បត្តិសាធារណៈ ៕