លោក សេង សិរី​បុត្រ ចុះ​ទៅ​ដោះស្រាយ​បញ្ចប់រឿង​វិវាទ​ផ្លូវ​ចូល​ផ្ទះ​រវៀង​ពលរដ្ឋ​ពី​គ្រួសារ​ប្រកបដោយ​ជោគជ័យ​តាម​ការចង្អុល​បង្ហា​យ​ពី​ឯកឧត្តម​ម៉ៅ​ធនិន​អភិបាល​ខេត្ត​កំពត​

(​ខេត្ត​កំពត​) នៅ​ព្រឹក​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ លោក សេង សិរី​បុត្រ អភិបាលរង​ខេត្ត​កំពត​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ទៅ​កន្លែង​ទំនាស់​បិទផ្លូវ រវាង​ពលរដ្ឋ​ពី​គ្រួសារ​ស្ថិតនៅ​ភូមិ​ព្រៃចេក ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្ត​កំពត ដើម្បី​សម្រប់សម្រួល​បញ្ចប់រឿ​ង​ក្រៅ​ប្រព័ន្ធ​តុលាការ​ដោយ​មាន​ការចង្អុលបង្ហាញ​ពី​ឯកឧត្តម​ម៉ៅ​ធនិន​អភិបាល​ខេត្ត​កំពត​ជា​លទ្ធផល​ទទួលបាន​ជោគជ័យ ។ ដោយ​ភាគី​វិវាទ​ម្ខាង​ទៀត​យល់ព្រម​ដោះដូរ​ផ្លូវ​ថ្មី​អោយ​គូទំនាស់​ឈ្មោះ​ហោ​អាន​(​ហៅ​យាយ​ណ​យ​)​មាន​ផ្លូវចេញចូល​ផ្ទះ​ធម្មតា​វិញ ។​

​ក្រោយ​បញ្ចប់រឿង​ឈ្មោះ​ហោ​អាន (​ហៅ​យាយ​ណ​យ​) បាន​សម្តែង​ការពេញចិត្ត​និង​សូម​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម​ម៉ៅ​ធនិន​អភិបាល​ខេត្ត​កំពត​ផងដែរ​ព្រោះថា​កន្លង​មក​រឿង​ទំនាស់​បិតផ្លូវ​ខាងលើនេះ​កើតមានឡើង​រ៉ាំរ៉ៃ​យូរ​ឆ្នាំ​មកហើយ តែ​គ្មាន​ដំណោះស្រាយ​ឡើយ តែ​ពេល​នេះ​អស់​បញ្ហា​ហើយ​ដោ​យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ​របស់​ឯកឧត្តម​ចៅហ្វាយខេត្ត​កំពត​ថ្មី​រូបនេះ ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *