អគ្គីភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​អស់​ផ្ទះ​១​ខ្នង​ទាំង​ស្រុង ហើយ​រាលដាល​ប៉ះពាល់​ឆេះ​ជញ្ជាំង​ផ្ទះ​អ្នកជិតខាង​ថែម​ទៀត​

(​ព្រៃវែង​) ៖ អគ្គីភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ផ្ទះ​១​ខ្នង​អស់​ទាំងស្រុង និង​បាន​រាលដាល​អណ្តាតភ្លើង​ទៅ​ប៉ះពាល់​ឆេះ​ជញ្ជាំង​ផ្ទះ​អ្នក​ក្បែរ​ខាង​បណ្តាលអោយ​ខូចខាត​បន្តិចបន្តួច​។​ហេតុ​ការ​គ្រោះ​អគ្គីភ័យ​នេះ​បង្ក​អោយមាន​ការភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២០ ស្ថិតនៅក្នុង​ភូមិ​៤ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែ ខេត្ត​ព្រៃវែង​។

​ម្ចាស់ផ្ទះ​ឆេះ​អស់​ទាំងស្រុង​មានឈ្មោះ ជុំ សុ​ភី អាយុ​៦០​ឆ្នាំ ជា​មន្ត្រី​ចូលនិវត្តន៍​(​អតីត​ជា​ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត​ព្រៃវែង​។​ផ្ទះ​មាន​ទំហំ​១២ m× ២០m ធ្វើ​អំពី​ឈើ​លើ ថ្ម​ក្រោម ជញ្ជាំង​ក្តារ ប្រក់​សង្ក័សី​។​ចំណែក​ផ្ទះ​រាលដាល​ឆេះ​ប៉ះពាល់​ជញ្ជាំង​បន្តិចបន្តួច​មាន​ម្ចាស់​ឈ្មោះ​សួរ គឹម​ហ៊​ន ប្រពន្ធ​ឈ្មោះ​អៀង សុខ​នឿន (​ផ្ទះ​នៅ​ជាប់​គ្នា​)​។

​បើ​តាម​ប្រភព​បាន​បញ្ជាក់ថា មូលហេតុ​នៃ​ការឆេះ​នេះ គឺ​បណ្តាលមកពី​ឆ្លង​ចរន្ត​អគ្គីសនី ចេញពីផ្ទះ​របស់​ឈ្មោះ​ជុំ សុ​ភី​។

​ក្នុង​ករណី​គ្រោះ​អគ្គីភ័យ​នេះ​ដែរ ក៍មាន​ការជួយ​អន្តរាគមន៍​ពី​បងប្អូន​ប្រជា​ពលរដ្ធ​ជិតខាង និង​អាជ្ញាធរ​ភូមិ សង្កាត់ ក្រុង ខេត្ត ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ​ទាំងបី បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៤​គ្រឿង ប្រើ​ទឹក​អស់​ចំនួន​៦​ឡាន ក្នុង​នោះ​រថយន្ត​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​២​គ្រឿង​, រថយន្ត សាលាខេត្ត​១​គ្រឿង​,​និង​រថយន្ត​ស្រុក​ស្វាយ​អន្ទរ​១​គ្រឿង ទើប​គ្រប់គ្រង​ស្ថាន​ការ​បាន​100% ជា​ស្ថាពរ មិន​មាន​ប៉ះពាល់​ដល់​ផ្ទះ​អ្នក​ក្បែរ​ខាង​ធ្ងន់ធ្ងរ និង​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ឡើយ​។​ចំពោះ​ទំហំ​នៃ​ការបាត់បង់​ខូចខាត​ទ្រព្យសម្បត្តិ​សម្ភារៈ​នៅ​មិនទាន់​ដឹង​ទេ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *