តើ​លោក​ឧត្តមសេនីយ៍ឯក​ស្រី​ឌឹ​ក មាន​វិធានការ​យ៉ាងណា​? ចំពោះ​លោក​ផ្កាយ ២​ស៊ុម​ប៊ុនធឿន​ដែល​ប្រើ​អំណាច​យោធា​កងពលធំ​លេខ​៣  ដើម្បី​កាប់​បំផ្លាញ​ព្រៃឈើ រាប់​រយ​ហិកតា គ្មាន​ស្ថាប័ន​ក្រសួង​មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​ឡើយ​!

​ខេត្ដ​ព្រះវិហារ ៖ តើ​លោក​ឧត្តមសេនីយ៍ឯក​ស្រី​ឌឹ​ក​មេបញ្ជាការ​កងពលធំ​លេខ ៣​មាន​វិធានកា​រដែរ​ឬ​យ៉ាងណា​? បើ​មេបញ្ជាការរង​កងពល​ធំ​លេខ​៣​ម្នាក់ ពាក់​ផ្កាយ​ពីរ ឈ្មោះ​ស៊ុម ប៊ុនធឿន កំពុង​ប្រើ​អំណាច​តួនាទី ជា​យោធា​អង្គភាព​កងពលធំ​លេខ​៣  ឈូសឆាយ​កាប់បំផ្លាញ ព្រៃឈើ​រាប់​រយ​ហិកតា​ស្ថិត ក្នុងភូមិ​កំពេញ ឃុំ​យាង ស្រុក​ជាំ​ក្សាន្ដ ខេត្ដ​ព្រះវិហារ យ៉ាង​អនាធិបតេយ្យ​។​

​រហូតមកដល់​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០២៣ នេះ ឃើញថា ដើមឈើ​នៅលើ​ផ្ទៃ​ដី​រាប់​រយ​ហិកតា មើល​ដាច់​កន្ទុយភ្នែក បាន​ដួល​ជិត​អស់ហើយ ដោយសារ​តែ​អំណាច​យោធា កងពលធំ​លេខ​៣ ទើប​គ្មាន​អ្នក​ច្បាប់​ណា​ម្នាក់ ដូចជា រដ្ឋបាល​ព្រៃ និង​អាជ្ញាធរ​ខេត្ដ​ព្រះវិហារ ក៍​ដូចជា​ក្រសួង​ជំនាញ ហ៊ាន​ចេញ​មុខ​បង្ក្រាប​នោះ​ឡើយ​។​

​បើ​លោក​ឧត្តមសេនីយ៍ស្រី​ឌឹ​ក​មិនមាន​វិធានការ អ្វីមួយ មកលើ​មន្ត្រីក្រោមឱវាទ និង ធ្វើការ​ទប់ស្កាត់​ទាន់​ពេល​វា​លា​ទេ​នោះ​ទេ រួច ទុក​បណ្ដែតបណ្ដោយ អោយ​លោក​ផ្កាយ​ពីរ​ស៊ុម ប៊ុនធឿន កាប់បំផ្លាញ​ព្រៃឈើ​តាម​អំពើ​ចិត្ដ ព្រៃឈើ​នៅ​ក្នុង​តំបន់​ខាងលើ​និង​ទទួលរង​វិនាស​សកម្ម​ខ្ទេចខ្ទី ហិនហោច​គ្មាន​សល់​ជាក់​ជាមិនខាន​។​

​ចំពោះ​ករណី​ខាងលើ​នេះ​អង្គភាព​សារព័ត៌មាន​ម្លប់​សន្តិភាព​យើង​មិន​ទាន់​អាច​សុំ​ការបំភ្លឺ​ពី លោក​ឧត្ដមសេនីយ៍ទោ ស៊ុម ប៊ុនធឿន មេបញ្ជាការរង​កងពល​ធំ​លេខ​៣ បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០២៣ ដោយ​គ្មាន​លេខ​ទូរ​សព្ទ​ទំនាក់ទំនង​។​តែ​យ៉ាងណាក៏ដោយ​ក្រុម​ការងារ​យើង​និង​រង់ចាំ​ការ​ស្រាយ​បំភ្លឺ​ពី​សាមុី​ជន​ដែល​ពាក់ព័ន្ធ​ក្នុង​សាច់​រឿង​នេះ​រាល់​ម៉ោង​ធ្វើការ​ស្ដីពី​របប​សារព័ត៌មាន​។​

​ប្រភព​បាន​បន្ថែមថា ដី​ព្រៃឈើ​ដែល លោក​ផ្កាយ​ពី​ស៊ុម ប៊ុនធឿន ធ្វើ​ការកាប់បំផ្លាញ​មាន​ចំនួន​ជាង​៣០០ ហិកតា​ហើយ ហើយ​និង​បន្តរ​កាប់​រាន​បន្ថែមទៀត ហូត​ដល់​ព្រៃឈើ​ទាំងនោះ​អាច​និង​វិនាស​អស់​ទាំងស្រុង ៕​

 

d

You might like

Leave a Reply

Your email address will not be published. Required fields are marked *