សមត្ថកិច្ច​ចម្រុះ​បាន​ទៅពិនិត្យ​ផ្ទះ​ឧត្តមសេនីយ៍ម្នា​ក់​បន្ទា​ប់​ពី​ផឹកស៊ី​ហើយ​បាញ់បោះ​សេរី​នៅ​រមណីយដ្ឋាន​គីរីរម្យ​រក​ឃើញ​សំបក​គ្រាប់​ជាច្រើន​ប្រភេទ​ប្រមាណ​២០៣​គ្រាប់​

កំពង់ស្ពឺ ៖ សមត្ថកិច្ច​ចម្រុះ រួមមាន នគរបាល អាវុធហត្ថ និង​បរិស្ថាន បាន​ចុះទៅពិនិត្យ​ក្នុង​បរិវេណ​ផ្ទះ​របស់​ឧត្តមសេនីយ៍​យោធា​ម្នាក់ មាន​តួនាទី​ជា អគ្គបញ្ជាការដ្ឋាន​កង​ទ័ព​ជើងគោក ក្រោយ​មាន​ករណី​បាញ់បោះ​សេរី​កក្រើក​រាត្រី​លើ​ខ្នងភ្នំ​គីរីរម្យ បង្ក​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ និង​អ្នក​ទេសចរណ៍ ដែល​ទៅ​បោះតង់​នៅ​ទីនោះ​។​

​អាជ្ញាធរ​ឃុំ​ចំ​បក់ នៃ​ស្រុក​ភ្នំស្រួច បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ ថា ក្រោយ​មាន​ករណី​ក្រុម​ឧត្តមសេនីយ៍ ចាប់ពី​ផ្កាយ​១ ផ្កាយ​២ ផឹកស៊ី ចាក់ធុងបាស់ បាញ់បោះ ហ៊ោ​កញ្ជៀវ​រួចមក និង​បាន​វិលត្រឡប់​ចាកចេញ​ពី​ផ្ទះ​កើតហេតុ សមត្ថកិច្ច​បាន​ចុះទៅពិនិត្យ និង​រើស​បាន​សំបក​គ្រាប់​យ៉ាងច្រើន ដែល​នៅ​រាយប៉ាយ​លើដី​។​សំបក​គ្រាប់​ដែល​រើស​បាន​មាន​ចំនួន ២០៣​គ្រាប់ ក្នុងនោះ​ប្រភេទ​អាវុធខ្លី​ចម្រុះ ១១២​គ្រាប់ គ្រាប់​M១៦ ចំនួន​៣៦​គ្រាប់ និង​គ្រាប់ ៥៥​គ្រាប់ ផ្សេង​ទៀត​មិន​ស្គាល់​ម៉ាក​។​

​ជាមួយនឹង​ការចុះពិនិត្យ​កន្លែង​ផ្ទុះអាវុធ​ក្នុងផ្ទះ​ឧត្តមសេនីយ៍​យោធា​នេះ ពលរដ្ឋ​បាន​សម្តែង​ការ​សាទរ ព្រោះ​ការបាញ់បោះ​កន្លង​មក​អត់​ដែល​ឃើញ​សមត្ថកិច្ច​ហ៊ាន​ចេញមុខ ឬ​ចុះ​ពិនិត្យ​ទេ តែ​លើក​នេះ​សមត្ថកិច្ច​បាន​បញ្ចេញ​សាច់ដុំ​ដោយ​មិន​មាន​ការ​ខ្លាចរអា​។ ពលរដ្ឋ​រំពឹងថា ពួកគាត់​នឹងរ​ស់បាន​សុខ មិន​មាន​ការភ័យខ្លាច​ទៀត​។ ពលរដ្ឋ​ក៏​សង្ឃឹមថា សមត្ថកិច្ច និង​ចាត់កា​រលើ​ក្រុម​ឧត្តមសេនីយ៍​ទាំងអស់​នោះ​តាម​ច្បាប់​៕​ដោយ​អ្នកស្រី​ត្រេន ស្រីមុំ​

You might like

Leave a Reply

Your email address will not be published. Required fields are marked *