ជេរ​ប្រមាថ​ថ្នាក់ដឹកនាំ​ខេត្ត​កែប​និង​កំពត​ត្រូវបាន​នគរបាល​ឃាត់ខ្លួន​បាន​

នគរបាល​ខេត្ត​កែប ៖ សហការ​ជាមួយ​នគរបាល​ក្រសួង​មហាផ្ទៃ​កាលពី​ព្រឹក​ថ្ងៃ​ទី​15 ខែ​ធ្នូ ឆ្នាំ 2020​នេះ ត្រូវបាន​ធ្វើ​ការឃាត់ខ្លួន​ហើយ​នាំ​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​ភ្លាមៗ ។​

​យុវជន​ដែល​ប៉ិនប្រសប់​ក្លែងបន្លំ​អត្តសញ្ញាណ និង​ជំនាញ​ខាង​លួច​អា​ខោ​ន ហើយ​ជេរប្រមាទ​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​នេះ ឈ្មោះ ទិន ស៊ុយ​ទ្រី កើត​ថ្ងៃ​ទី​25 ខែ​9 ឆ្នាំ 1995 នេះ មាន​ផ្សារ​នៅជាប់​ផ្សារ​កែប ទល់មុខ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប ស្ថិតនៅក្នុង​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប ។​

​លោក​ឧត្តមសេនីយ៍ទោ សម្បត្តិ​សុធារ​ត្ឋ័ ស្នងការ​នគរបាល​ខេត្ត​កែប បាន​និយាយ​អោយដឹង កាលពី​ព្រឹក​ថ្ងៃទី​15 ខែ​ធ្នូ​ថា ការឃាត់ខ្លួន​យុវជន​ម្នាក់​ដែល​ជេរប្រមាថ​ថ្នាក់ដឹកនាំ​ខេត្ត​កែប និង​ខេត្ត​កំពត រួម​ទាំង​ពលរដ្ឋ​ជាច្រើន​នាក់​ទៀត​នោះ លោក​មិន​ទាន់​ផ្ដាល់ព័ត៏មាន​អោយ​លំអិត​បានទេ ព្រោះ​នគរបាល​កំពុង​មានកា​រ​ស្រាវជ្រាវ​បន្ត ព្រោះ​ថា​រឿង​នេះ​អាច​និង​មាន​នាក់​ឈរ​ពីក្រោយ ។​

​នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះដែរ នគរបាល​បាន​ចុះ​ទៅ​ឆែកឆេ​ផ្ទះ​ជនសង្ស័យ​ម្ដងទៀត និង​រក​ឃើញ​លេខ​ទូរ​សព្ទ័​ដៃ​ជាច្រើន និង​សម្ភារៈ​មួយចំនួនទៀត ពាក់​ពន្ធ័​រឿង​ជេរប្រមាថ​លោក​អភិបា​ល​ខេត្ត​កែប រួមទាំង​លោក​ឧត្តមសេនីទោ សម្បត្តិ​សុធារ​ត្ឋ័ ស្នងការ​នគរបាល​ខេត្ត​កែប ក្នុងនោះ​ក៏​មាន​ជេ​ប្រមាត​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័​មធុ​រឹទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត​ផង និង​ថ្នាក់ដឹកនាំ​ជាច្រើន​នាក់​ទៀត ។​

​មន្ត្រីរាជការ​រាប់​ទាំង​នគរបាល​ផង​ធ្លាប់​បាន​ត្អូញត្អែ​ថា រក​មិនឃើញ​អ្នក​ដែល​ប្រើ​អា​ខោ​ន​ក្លែងក្លាយ​ជេរប្រមាថ​មន្ត្រី​ថ្នាក់ដឹកនាំ ប៉ុន្តែ​អ្វី​ដែល​សមត្ថកិច្ច​នគរ​បាល​បាន​ខិតខំ​ស្វែងរក​នោះ ស្រាប់តែ​ឃើញ​មានផ្ទះ​នៅ​មុខ​ស្នងការ​នគរបាល​ខេត្ត​កែប​ឯណ្ណោះ​សោះ ។ ហើយ​ជន​នេះ គេ​អាច​បញ្ជូន​ខ្លួន​ចេញពី​ខេត្ត​កែប ទៅ​កាន់​ក្រសួង​មហាផ្ទៃ​នៅ​រសៀល​ថ្ងៃ​ទី​15 ខែ​ធ្នូ ឆ្នាំ 2020 ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *