ឧត្តរមានជ័យ ៖ លោក យិនសំណាង តំណាងលោក វ៉ើន ចិត្រា អគ្គនាយករងក្រុមហ៊ុន សានហ៊ាង បាននាំអំណោយសម្ភារៈជាគ្រឿង ឧបភោគ បរិភោគ មួយចំនួន ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាជនភាសសឹក ដែលកំពុងតែស្នាក់នៅជំរុំទីទួលសុវត្ថិភាព ហើយការផ្ដល់ជូនអំណោយនេះផងដែរ ត្រូវបានផ្ដល់ជូនតាមរយៈលោក រិទ្ធី បាក់ នាយករដ្ឋបាល សាលាខេត្តឧត្តរ មានជ័យ ក្នុងនោះអំណោយរួមមាន ៖
មី = 155 កេស
ទឹកស៊ីអ៊ីវ = 155 យួរ
ទឹកត្រី = 155 យួរ
ទឹកសុទ្ធ = 400 យួរ
ស្មើនឹកទឹកប្រាក់ 2500 ដុល្លាអាមេរិក ។
នាឱកាសនេះ លោក រិទ្ធី បាក់ នាយករដ្ឋបាល សាលាខេត្តឧត្តរមានជ័យ បានថ្លែងអំណរគុណចំពោះទឹកចិត្តរបស់លោក យិនសំណាង និងលោក វ៉ើន ចិត្រា អគ្គនាយករងក្រុមហ៊ុន សាន់ ហា៑ង ដែលបានរួមចំណែកជាធនធានផ្ទាល់ខ្លួន ដើម្បីផ្តល់ជាអំណោយគ្រឿងឧបភោគ បរិភោគ ចែកជូនដលជនភៀសសឹកជម្លៀសពីតំបន់រងគ្រោះដោយការវាយប្រហាររបស់កងទ័ពថៃ។
លោកក៏បានកោតសរសើរ និងចាត់ទុកការផ្តល់អំណោយទាំងនេះ ជាសារបង្ហាញសាមគ្គីភាពឥតងាករេ ឯកភាពជាតិខ្មែរជាធ្លុងមួយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេសឆ្លុះបញ្ចាំងថា ប្រជាពលរដ្ឋជាសមរភូមិក្រោយនៅតែគាំទ្រជានិច្ចចំពោះកងទ័ព និងជនភៀសសឹក ៕