ខេត្ត​ឧត្តរមានជ័យ​ដាក់​ប្រើ​ម៉ាស៊ីន​ធ្វើតេស​ទំនើប​រហ័ស ប្រភេទ Rapid Test បាន​ពន្លឿន​ការពិនិត្យ​រក​មេរោគ​កូវី​ដ​-១៩​ដល់​សុខាភិបាល​ខេត្ត​

បើទោះបីជា​ខេត្ត​ឧត្តរមានជ័យ ពុំ​ទាន់​ប្រឈម​ខ្លាំង​នឹង​ការឆ្លង​វីរុស​កូវី​ដ​-១៩ ដ៏​កាច​សាហាវ​ខ្លាំង​យ៉ាងណាក្តី​អាជ្ញាធរខេត្ត មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ពាក់ព័ន្ធ​បាន​សហការ​រឹត ដែល​បាន​ធ្វើ​ដំណើរ​ឆ្លង​ដែន​មកពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា ក្នុង​ភូមិសាស្ត្រ​ខេត្ត​ឧត្តរមានជ័យ និង​ស្រាវជ្រាវ​មុខសញ្ញា​អ្នកពាក់ព័ន្ធ​ជំងឺ​កូវី​ដ​-១៩ ត្រូវតែ​បន្ត​ដាក់​អោយ​ធ្វើ​ចត្តា​ឡី​ស័ក​ដើម្បី​ពិនិត្យ​សុខភា​ពរក​ជំងឺ​កូវី​ដ​-១៩​។ នេះ​បើ​តាម​អោយដឹងពី ឯកឧត្តម​វេជ្ជបណ្ឌិត ឃ្លោក ហួត ទីប្រឹក្សា​ក្រសួង​សុខាភិបាល នឹង​ជា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ឧត្តរមានជ័យ​។​

​ឯកឧត្តម​វេជ្ជបណ្ឌិត ឃ្លោក ហួត បានអោយដឹងថា បច្ចុប្បន្ន​នេះ​កំណើន​លំហូរ​ពលករ​ខ្មែរ​ឆ្លងដែន​ចូល​កម្ពុជា​តាម​ច្រកព្រំដែន​អូរ​ស្មាច់ និង​តាម​បណ្តាល​ច្រកព្រំដែន​ក្នុង​សាស្ត្រ​ខេត្ត​ឧត្តរមានជ័យ ដោយ​ក្នុង​មួយថ្ងៃៗ គឺ​ចំនួន​តិចតួច​ប្រមាណ​ជា ៥០​នាក់ ដែល​ភាគច្រើន​ពលករ​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​សំរាប់​ពលករ​នៅ​ខេត្ត​ឧត្តរមានជ័យ មាន​ចំនួន​តិចតួច​បំផុត​ដែល​ចូលមក​ត្រូវ​បន្ត​អោយ​ពួកគាត់​ស្នាក់​នៅ​រយៈ ពេល​១៤​ថ្ងៃ​។ ហើយ​ក្រោយ​បញ្ចប់​ធ្វើ​ចត្តា​ឡី​ស័ក នឹង​បាន​បញ្ជូន​ពួកគាត់​អោយ​ទៅ​គោល​ទីកន្លែង​ដែល​ពួក​គាត់​រស់នៅ និង​បាន​ណែនាំ​អោយ​ប្រកាន់​ភ្ជាប់​នូវ​វិធានការ​របស់​ក្រសួង​សុខាភិបាល ហើយ​បន្ត​ផ្សព្វផ្សាយ​ដល់​បងប្អូន​ក្រុមគ្រួសារ​សាច់ញាតិ អោយ​យល់ដឹង​អោយ​កាន់តែ​ច្បាស់​ពី​វិធី​ការពារ​ជំងឺ​កូវី​ដ​-១៩​នេះ​។​

​ឯកឧត្តម​វេជ្ជបណ្ឌិត បានបញ្ជាក់​ថា ក្នុង​អំឡុង​ពេល​នេះ​ទោះបី​កំណើន​ពលករ​ចូល​មក​មាន​ចំនួន​តិចតួច​ថយចុះ​យ៉ាង​ណា​ក្តី​ក៏​មន្ត្រី​សុខាភិបាល​ដែល​ឈរជើង​ប្រចាំការ​រួម​ទាំង​កងកម្លាំង​ជួរមុខ​ទាំងអស់​បាន​សហការគ្នា​យ៉ាង​ម៉ើងម៉ាត់​ក្នុង​ការរិត​បន្តឹងទប់​ស្កាត់​អនុត្ត​ន៍​វិធានការ​ជាប់​ជាប្រចាំ​យ៉ាង​តឹងរឹង​បំផុត​ខណៈ​ដែល​បញ្ហា​ស្ថានភាព​នៅ​ឯ​ប្រទេស​ថៃ​ក៏​មាន​ការ​ផ្ទុះឡើង​ខ្លាំង​ជាង​កម្ពុជា​នូវ​ជំងឺ​កូវី​ដ​-១៩​នេះ​។​

​ឯកឧត្តម​វេជ្ជបណ្ឌិត បាន​បន្ថែមថា ខេត្ត​ឧត្តរ​មានជ័យ​បាន​ដា​ក់​អោយ​ដំណើរការ​នូវ​ម៉ាស៊ីន​ធ្វើតេស្ត​ទំនើប​រហ័ស​ប្រភេទ Rapid Test បាន​អោយ​ជម្រុញ​អោយ​ការងារ​សុខាភិបាល ក្នុង​ការពិនិត្យ​រក​មេ​រោគ​វីរុស​កូវី​ដ​-១៩​។ ហើយ​ទោះបីជា​ខេត្ត​ស្ថិត​នៅ​ភូមិភាគឧ​ត្ត​រជាប់​ព្រំដែន​នៃ​ប្រទេស​កម្ពុជា​មួយ​នេះ ពុំទាន់​មាន​ការ​ប្រឈម​នឹង​អ្នក​ឆ្លង​វិរុស​កូវី​ដ​-១៩​យ៉ាងណាក្តី ក៏​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិសាស្ត្រ​ឧត្តរមានជ័​យ​ទាំងអស់ ត្រូវ​រក្សា​ការប្រុងប្រយ័ត្ន​ខ្ពស់ ការពារ នឹង​អនុត្ត​ន៍ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ដោយ ៣​កុំ ៣​ការពារ អោយបាន​ខ្ចប់​ខ្ចួន គឺ​ត្រូវ​ពាក់​ម៉ាស សំអាត​អនាម័យ លាងដៃ​នឹង​សាប៊ូ​អោយបាន​ញឹកញាប់ មាន​គម្លាត​ពីគ្នា មិនត្រូវ​មាន​ការជួប​ជុំ ដែល​វិធានការ​ទាំងនេះ ដើម្បី​រួម​គ្នា​ទប់ស្កាត់​ការរីក​រាលដាល​ចម្លង​វីរុស​ជំងឺ​កូវី​ដ​-១៩ ទៅក្នុង​សហគមន៍​របស់​យើង​ផង​ដែរ​។​

You might like

Leave a Reply

Your email address will not be published. Required fields are marked *