តើ​លោក​ប្រធាន​សហគមន៍​ព្រៃឈើ ឈូក​មាស មាន​អំណាច​អ្វី បានជា​មាន​សិទ្ធិ​យក​ដី​ប្រជាពលរដ្ឋ​ចែក​ឲ្យ​មន្ត្រី​យោធា​

​ប្រធាន​សហគមន៍​ព្រៃឈើ ឈូក​មាស ដែល​ស្គាល់ឈ្មោះ ប្រាក់ សុវណ្ណារ៉ា ហៅ​ចក់ ជា​ប្រធាន​សហគមន៍ បាន​កំពុង​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង ទៅ​លើ​ប្រជាពលរដ្ឋ នៅ​ភូមិ​ជ្រឹង​ខាងកើត សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ​។ ចំពោះ​បុគ្គល​រូបនេះ មិនដឹងថា មាន​ខ្នង​ឥទ្ធិពល​យ៉ាង​ណា​នោះទេ​។​

​យោងតាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋរ​ស់ន​ភូមិ​ជ្រឹង​ខាងកើត បានឲ្យដឹងថា ឈ្មោះ ប្រាក់​សុវណ្ណារ៉ា ហៅ​ចក់ ដែល​មាន​តូ​នាទី​ជា​ប្រធាន​សហគម​ន៍​បាន​ប្រើ​អំណាច​ចុះ​ចាប់​ប្រជាពលរដ្ឋ​ដែល​កាត់ឈើ នៅ​ខាងក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ ប្រហែល​ជាង ១០០​ម៉ែត្រ នៅក្នុង​ដី​របស់​ខ្លួន ដើម្បី​ដុត​ធ្វើ​ធ្យូង​លក់​ចិញ្ចឹង​ជីវភាព​គ្រួសារ តែ​ត្រូវ​ក្រុម​លោក ប្រាក់ សុវណ្ណារ៉ា ហៅ​ចក់ ចុះ​ចាប់​ធ្វើ​កំណត់ហេតុ​ផ្តិតមេដៃ ហើយ​គំរាម​យកលុយ ដែល​ថ្នូរ​នឹង​ការប្រគល់​ម៉ាស៊ីន​ឲ្យ​ម្ចាស់​វិញ​។​

​តាម​ការបញ្ជាក់​ពី​ប្រជាពលរដ្ឋ​ថា ការប្រកាស​ដាក់​ដី​នៅក្នុង​ភូមិ​ជ្រឹង​ខាងកើត ធ្វើជា​តំបន់​សហគមន៍​ព្រៃឈើ ឈូក​មាស ក្រោម​ការ​គ្រប់​គ្រង់​ពី​ឈ្មោះ ប្រាក់ សុវណ្ណារ៉ា ហៅ​ចក់ មេភូមិ ឬ​ប្រជាពលរដ្ឋ​ក្នុង​ជ្រឹង​ខាងកើត ពុំបាន​ដឹង ឬ​ឯកភាព​ទទួលស្គាល់​នោះឡើយ​។ ហើយ​ការកំណត់​ព្រំដែន​ដី​សហ​គ​មន៍ គឺ​លោក ប្រាក់ សុវណ្ណារ៉ា ហៅ​ចក់ រួម​ជាមួយ​គណៈ​កម្ម ការ​នៅ​ភូមិ​ឈូក​មាស នាំ​គ្នា​បង្កើត​សហគមន៍​តែ​បក្សពួក​របស់​ខ្លួន​ប៉ុណ្ណោះ ដែល​មិន​មាន​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​ជ្រឹង​ខាងកើត​បាន​ដឹងលឺ​នោះ​ឡើយ​។ ហើយ​ចាប់តាំងពី​ការបង្កើត​សហគមន៍​ព្រៃឈើ ឈូក​មាស​នេះ​មក លោក ប្រាក់ សុវណ្ណារ៉ា ហៅ​ចក់ និង​បក្សពួក តែងតែ​ធ្វើបាប​ប្រជាពលរដ្ឋ​ជានិច្ច សូម្បី​តែ​ប្រជាពលរដ្ឋ​កាត់​អុស​ធ្យូង ក៏​ក្រុម​សហគមន៍​ព្រៃឈើ​ឈូក​មាស​មិន​លើកលែង​ឲ្យ​ដែរ​។​

​តើ​លោក ប្រាក់ សុវណ្ណារ៉ា ហៅ​ចក់ មាន​អំណាច​អ្វី មាន​សិទ្ធិ​អ្វី យក​ដី​របប​ប្រជាពលរដ្ឋ​នៅ​ភូមិ​ជ្រឹង​ខាងកើត ដែល​អ្នកខ្លះ​មាន​ដី ១​ហិកតា ឬ ១​ហិកតា​កន្លះ ឬ ២​ហិកតា យក​ទៅ​ចែក​ឲ្យ​មន្ត្រី​យោធា​? នេះ​បើ​តាម​ឲ្យដឹង​ពី​មន្ត្រី​យោធា​នៅ​វរ​សេនា​តូច​លេខ ៤២៤ នៃ​កងពល​តូច​ថ្មើរជើង​លេខ​៤២ បាន​ប្រាប់ថា ឈ្មោះ ចក់ ឬ​សុវណ្ណារ៉ា បាន​យក​ដី​របប​ប្រជាពលរដ្ឋ ចែក​ឲ្យ​មេៗ នៅ​វរ​សេនា​តូច​លេខ​៤២៤ ចំនួន ១០០​ហិកតា នៅ​ចំណុច​ភូមិ​ជ្រឹង​ខាងកើត ដែល​គេ​ធ្វើបែបនេះ គឺ​ចង់​ឲ្យ​មន្ត្រី​យោធា ប្រើ​អំណាច​ទៅ​ឈ្លោះ​ជាមួយ​ប្រជាពលរដ្ឋ ហើយ​ពេលនោះ មន្ត្រី​យោធា​មួយចំនួន​បាន​បដិសេធ​មិន​ទទួលយក​។ ដោយសារតែ​ពួកគាត់​ដឹង​ច្បាស់​ថា ជា​ដី​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​ជ្រឹង​ខាងកើត​

​តាម​ប្រភព​ពី​មន្ត្រី​យោធា​ម្នាក់​បាន​ប្រាប់ថា ស្រាប់តែ​ពេល​ថ្មីៗ មាន​មន្ត្រី​យោធា​ម្នាក់ ឈ្មោះ រ៉ំ បាន​យក​ត្រាក់ទ័រ ទៅ​ភ្ជួរ នៅលើ​ដី​ប្រជាពលរដ្ឋ ក្នុង​អំឡុង​ពេល​ចុង​ខែ​មករា ឆ្នាំ​២០២២ ដែល​ចំ​ថ្ងៃ​សែន​ចិន​។​

You might like

Leave a Reply

Your email address will not be published. Required fields are marked *