បេសកម្ម​ដឹកនាំ​គណៈកម្មការ​ចម្រុះ​បើកផ្លូវ របស់​ចៅហ្វាយក្រុង​បូកគោ ធ្វើអោយ​ពលរដ្ឋ​អស់ជំនឿ ផ្លូវ​មិនបាន​បើក បែ​ជា​ចៅហ្វាយក្រុង អោយ​ពលរដ្ឋ​សាទរ​ទទួលស្គាល់ថា អត់​ផ្លូវ​ទៅវិញ

ខេត្ត​កំពត ៖ ប្រជាពលរដ្ឋ​ខេត្ត​កំពត រិះគន់​ទៅ​លើ​ចំណាត់ការ​របស់​ចៅហ្វាយក្រុង​បូកគោ​គឺ​លោកស្រី​ងិន ផល​រ័ត្ន​ថា រដ្ឋបាល​ក្រុង​កោះអញ្ជើញ​ពលរដ្ឋ​ដើមបណ្តឹង​ចូលរួម​បើកផ្លូវ បែ​ជា​អាជ្ញាធរ​ក្រុង​មិន​អនុវត្ត​តាម​ខ្លឹមសារ​ដូច​លិខិត​ដែល​រដ្ឋបាល​ក្រុង​បូកគោ​អញ្ជើញ​នោះឡើយ​។

​លោក​សែម សឿន ប្រជាពលរដ្ឋ​ម្នាក់​ក្នុងចំណោម ប្រជាពលរដ្ឋ​ដើមបណ្តឹង​ស្នើអោយ​អាជ្ញាធរ​បើកផ្លូវ​ខាងលើ លោក​បាន​រិះគន់​
​ចំណាត់ការ​របស់​លោក​ស្រី ងិន ផល​រ៍ត្ន ចៅហ្វាយក្រុង​បូកគោ​យ៉ាង​ចាស់ដៃ​ថា​លោកស្រី ចៅហ្វាយក្រុង​រូបនេះ ចុះ​ដោះស្រាយ​បើកផ្លូវ​ជូន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន គ្មាន​ប្រសិទ្ធភាព ក្មុង​ការដោះស្រាយ​ឡើយ​។

​លោក​សែម សឿន​បាន​បន្តថា ចំណាត់ការ​របស់​លោក​ស្រី​ចៅហ្វាយក្រុង ផ្ទុយ​ពី​លិខិត​ដែល​អញ្ជើញ​លោក ក៏​ដូចជា​ពលរដ្ឋ​ផ្សេងទៀត ព្រោះថា​ក្នុង​លិខិត​របស់​រដ្ឋបាល​ក្រុង​បូកគោ​ដាក់​ច្បាស់​ណាស់​ថា បាន​អញ្ជើញ​រូបលោក និង​ប្រជាពលរដ្ឋ​ផ្សេងទៀត ថា​មក​ចូលរួម​បើកផ្លូវ តែ​ធាតុពិត បន្ទាប់​ពី​ចុះ​មក​ដល់​ទីតាំង​ដី បែ​ជា​លោកស្រី​ចៅហ្វាយក្រុង​បូកគោ​រូបនេះ មិន​អនុវត្តន៍​ច្បាប់​ផ្ទុយទៅវិញ ចៅហ្វាយក្រុង​និង លោក​កាន់ ពុទ្ធី​អ្នក​ធ្វើ​របង​បិទផ្លូវ បែ​ជា​អះអាងថា ដី​ដែល​ធ្វើ​របង​បិទផ្លូវ​នេះ មិន​មាន​ផ្លូវ​ទៅវិញ​។

​លោក​សែម សឿន បានដាក់​ការសង្ស័យថា​លោកស្រី ងិន ផល​រ័ត្ន​ចៅហ្វាយក្រុង​បូកគោ ហាក់ជា​មាន​អាថ៌កំបាំង​មិន​យក​ច្បាប់​មក​អនុវត្តន៍ បែ​ជា​ខ្លាច​អំណាច​អ្នក​ធ្វើ​របង​បិទ​ផ្លូវ​ទៅ​វិញ ហើយ​លោក​ថា លិខិត​លើក​ទី​១ កាលពី​ថ្ងៃ​ទី​០៧ ខែ​មិនា ឆ្នាំ​២០២២​កន្លងមកនេះ លោក​ស្រី​ថា ដី​ផ្លូវ​ដែល​គេ​ធ្វើ​របង​បិទ​និង​កាយ​ដាច់​ផ្លូវ​ចោល​នេះ ជា​ដី​មាន​ផ្លូវ​ពិតប្រាកដ​។​

​ចំណែក​លោក​ស្រី​ចុះ​មក​លើក​ទី​២​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ​មិនា ឆ្នាំ​២០២២ លោកស្រី​ចៅហ្វាយក្រុង បែ​ជា​ឆ្លើយថា អត់​មាន​ផ្លូវ​ទៅ​វិញ​។

លោក​សែម សឿន លោក​បាន​និយាយ​ទាំងអស់​សង្ឃឹមថា​លោក​ស្រី​ចៅហ្វាយក្រុង​ប្រហែលជា​មិន​ត្រូវការ​ប្រជាជន​ក្នុង​ខេត្ត​កំពត​ទេ​ដឹង​? ឬ​មួយ​ក៏​លោកស្រី​ទទួលស្គាល់​តែ​បុគ្គល​កាយ​ផ្តាច់​ផ្លូវ​និង​ធ្វើ​របង​បិទផ្លូវ​នៅ​ឯ​ភ្នំពេញ​ជាជៀង​ពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​?

​លោក​សែម បានបញ្ជាក់​បន្តថា ខ្លឹមសារ ដែល​មានចែង​នៅក្នុង​លិខិត​របស់​រដ្ឋបាល​ក្រុង​បូកគោ​ច្បាស់​ណាស់ កាលពី​ថ្ងៃ​ទី​១៤ ខែ​មិនា ឆ្នាំ​២០២២ ថា​និង​អញ្ជើញ​ពលរដ្ឋ​ដើមបណ្តឹង​អ្នកស្នើសុំ​បើកផ្លូវ​និង​អ្នកពាក់ព័ន្ធ ដើម្បី​ចូលរួម​ដោះស្រាយ​បើកផ្លូវ​ជូន​ពលរដ្ឋ ដែល​រស់នៅ​តំបន់​វាល​ពួច ដែល​ស្ថិតនៅក្នុង​ភូមិ​ទទឹង​ថ្ងៃ សង្កាត់​បឹង​ទូក ក្រុង​បូកគោ ខេត្ត​កំពត ដាក់​ជា​ប្រយោជន៍​រួម និង​ជា​សម្បត្តិ​សាធារណៈ ក៏​ប៉ុន្តែ​អ្វី​ដែល​លោក​និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​រំពឹង​ទុក​នោះ បែ​ជា​ផ្ទុយស្រឡះ បែ​ជា​លោកស្រី​ចៅហ្វាយក្រុង មិន​អនុវត្តន៍​ដូច​លិខិត​ដែល​អញ្ជើញ​ពលរដ្ឋ​ម្ចាស់​ប្តឹង​សុំ​បើកផ្លូវ​នោះឡើយ​។​
​លោក​សែម សឿន និង​ពលរដ្ឋ​ផ្សេង​ទៀត​មាន​ការសោកស្តាយ​ជា​ពន់ពេក ដោយ​ឃើញ​សកម្មភាព​លោកស្រី​ចៅហ្វាយក្រុង និង​បុគ្គល​ធ្វើ​របង​បិទផ្លូវ​មាន​ភាព​ស្និត​ស្នា​ល ជាមួយ​អ្នក​ធ្វើ​របង​បិទផ្លូវ មិនតែប៉ុណ្ណោះ​ចៅហ្វាយក្រុង​បូកគោ បែ​ជា​មក​បកស្រាយ​អះអាង អោយ​ពលរដ្ឋ​និង​លោក​ឯកភាព ប្តូ​ទីតាំង​បើកផ្លូវ​កន្លែង​ផ្សេង​ជំនួស​វិញ ព្រមទាំង​លោកស្រី​បានបង្ហាញ​ផែនទី​ក្រដាស់​ថ្មី​អោយ​ពលរដ្ឋ​មើល ហើយ​និយាយ​ថា ដី​នេះ​មិន​មាន​ផ្លូវ​ទៅវិញ​។

​លោក​សែម សឿន​បាន​បន្តថា ក្រដាស់​ប្លង់​ដែល​លោកស្រី​ចៅ​ហក​ហ្វាយ​ក្រុង​បង្ហាញ​រូបលោក និង​ពលរដ្ឋ​ដែល​ចូលរួម​នោះ លោក​ថា​ជា​ក្រដាស់​ក្លែង ឬក៏​ជា​គំនូរ​អោយ​ល្អមើល ដែលរ​រៀបចំ​បំភាន់​រូបលោក​និង​ពលរដ្ឋ ព្រម​ទាំង​ភ្នែក​មហាជន លោក​ថា​ផ្លូវលំ​ដែល​ធ្វើ​របង​បិទ​នេះ គឺជា​ផ្លូវ​រទេះ​ចាស់ ព្រោះ​លោក​ជា​អ្នកស្រុក​តំបន់​នេះ លោក​នៅតែ​មាន​ជំហរ​អះអាង​ថា​គឺជា​ផ្លូវ​ពិតប្រាកដ​មែន​។

​សូម​រំលឹក​ផង​ដែរ​ថា ពាក់ព័ន្ធ​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម​នេះ​ដែរ គឺជា​រឿង​ទំនាស់​អូសបន្លាយ​អស់​រយៈ​ជាង​១​ឆ្នាំ​កន្លងមកហើយ ហើយ​កាលពី​កន្លងមក​ប្រជាពលរដ្ឋ​ដើមបណ្តឹង បាន​ប្តឹងផ្តល់​គ្នា​រហូត​ឈានដល់​តុលាការ និង​ដល់​ក្រសួងមហាផ្ទៃ ក៏ប៉ុន្តែ​ពលរដ្ឋ​មិន​ទទួល​បាន​ភាពយុត្តិធម៌​នូវឡើយ សូមបញ្ជាក់​ថា​ផ្លូវលំ​ខាងលើនេះ កាលពី​ឆ្នាំ​២០២១ ខែ​កក្ត​ដា ត្រូវបាន​ប៉ាក​ពួក​លោក​កាន់ ពុទ្ធី យក​អេស្ការ​វ៉ត់​ទ័រមក​កាយផ្តាច់ ដោយ​សំអាង​ថា ផ្លូវលំ​នេះ​ធ្វើ​កាត់​លើ​ដី​កម្មសិទ្ធិ​របស់​ខ្លួន តែ​ទោះជា​យ៉ាងនេះក្តី ពលរដ្ឋ​បាន​លើកឡើង​ថា ផ្លូវលំ​នេះ គឺជា​ផ្លូវ​រទេះ​ចាស់​រាប់សិប​ឆ្នាំ មកហើយ ពោល​គឺ​តាំងពី​ដី​នេះ ស្ថិត​នៅក្នុង​ទឹកដី​សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​មក​ម្លេះ ក្រោយមក​គ្រា​ដែល​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​របស់​សម្តេច​តេជោ ចុះ​វាស់វែង​ប្លង់​ជា​ប្រព័ន្ធ​០១​នោះ ដី​មួយ​ផ្នែង​ខាងត្បូង​ផ្លូវ​នៅ​តំបន់​នេះ បាន​កាត់​ចូល​ទឹក​ដី​ភូមិ​ទទឹង​ថ្ងៃ ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ​វិញ​។ ដោយឡែក​ផ្លូវ​រទេះ​ចាស់​នេះ កាល​ដែល​ក្រុមហ៊ុនអគ្គីសនី​អើ​ឌី​សេ ចុះ​បោះបង្គោល​ភ្លើង​នៅ​តំបន់​ខាងលើ ខាង​ក្រុមហ៊ុន​បាន​ដោះស្រាយ​ផល​បះ​ពាល់​ជូន​ពលរដ្ឋ​អស់​ទៅហើយ ចំណែកឯ​បង្គោល​ភ្លើង​អើ​ឌី​សេ ខាងលើនេះ ត្រូវបាន​បច្ចេកទេស​ក្រុមហ៊ុន​ដាក់​អម​តាម​បណ្តោយ​ផ្លូវរ​ទេស​ចាស់ គឺ​ចាប់ពី​ដើមផ្លូវ​វា​លពួច រហូតទល់​និង​ផ្លូវ​ឡើង​ឧទ្យាន​ជាតិ​ព្រះ​មុន្នី​វង​បូកគោ​។ ដោយឡែក​ពលរដ្ឋ​បាន​លើកឡើង​ថា នៅ​កំឡុង​ឆ្នាំ​២០១៩ ផ្លូវ​នេះ ត្រូវបាន​អាជ្ញាធរ​ឃុំ​បឹង​ទូក​អ្នកស្រី​មូល សុខ​ខុម អនុញ្ញាត​អោយ​ពលរដ្ឋ​និង​សប្បុរសជន​ជាច្រើន​នាក់ រួម​គ្នា​ជួសជុល​ព្រមទាំង​ក្រាល​គ្រួស​ក្រហម​

​ដើម្បី​ជា​ប្រយោជន៍​សាធារណៈ លុះ​ក្រោយមក​ផ្លូវលំ​នេះ​ធ្វើ​បាន​រយៈពេល​មួយ​ឆ្នាំ​គត់​មិនទាន់បាន​រួចរាល់​ផង បែ​ជា​មានទំនាស់​មិនចេះចប់ មិនចេះហើយ ដោយឡែក​នៅ​កំឡុង​ឆ្នាំ​២០១៩ ស្របពេល​ដែល​ហាងឆេង​ដី​គ្រានោះ ហក់​ឡើងថ្លៃ​ខ្ពស់កប់ពពក​ផង​នោះ ទើប​ធ្វើអោយ​ជម្លោះ​រឿង​ផ្លូវ​នេះ​កើតឡើង​ជា​បន្តបន្ទាប់ អូសបន្លាយ​រហូត​មក​ដល់​ឆ្នាំ​២០២២ ទោះបី​ខាង​ក្រសួងមហាផ្ទៃ ចេញ​លិខិត​អោយ​អាជ្ញាធរ​ថ្នាក់ក្រោម បើកផ្លូវ​ជូន​ពលរដ្ឋ យ៉ាងណាក៏ដោយ ក៏​អាជ្ញាធរ​ថ្នាក់ក្រោម​មិន​ដូចជា​គ្មាន​ប្រសិទ្អិភាព​ក្នុង​ការដោះស្រាយ​ឡើយ ចំពោះ​ចំណាត់ការ​តាំង​អតីត​ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល​ស្រុក​ទឹកឈូ រហូតមក​ដល់​ចៅហ្វាយក្រុង​បូកគោ​មហាជន​មើលឃើញថា រដ្ឋបាល​ក្រុង ដូចជា​ខ្លាច​អំណាច​អ្នក​កាយ​ដាច់​ផ្លូវ​និង​អ្នក​ធ្វើ​របង​បិទផ្លូវ​។

​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ​ខាងលើនេះ ពួក​គាត់​ស្នើ​អោយ អភិបាល​ខេត្ត​កំពត​ថ្មី លោក​ម៉ៅ ធនិន ជួយ​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ បើក​ផ្លូន​ពលរដ្ឋ ដោយ​ក្តី​មេត្តា​ផង​ទាន​។​

You might like

Leave a Reply

Your email address will not be published. Required fields are marked *