បន្ទាប់​ពី​មាន​ការចង្អុលបង្ហាញ​ពី​ឯកឧត្តម ប៉ែន កុសល្យ លោក ញើ​ន គួន ប្រធាន​មន្ទីរ​ធនធានទឹក​បាន​ទៅ​ពិនិត្យ​ដល់​ទីតាំង​អាងទឹក ដែល​ក្រុម​ឈ្មួញ​ទិញ​លក់​យ៉ាង​អនាធិបតេយ្យ​កន្លងមក និង​បាន​ជូនដំណឹង​ទៅ​អាជ្ញា​ធរ​ឃុំ​ស្រុក​ជួយ​ទប់ស្កាត់​និង​លុបចោល​ការទិញ​ដី​រដ្ឋ​ខាងលើ​នេះ​ផង​ដែរ​

(​ខេត្ត​ឧត្តមានជ័យ​) ៖ បន្ទាប់ពី​មាន​ចុះផ្សាយ​ពី​បណ្តាញសារព័ត៌មាន​អំពី​ឈ្មួញ​ដី​ឈ្មោះ​បញ្ញា​រស់​ខេត្ត​សៀមរាប​និង​មេខ្យល់​ឈ្មោះ​លន់​តុង​លេង​បាន​ប្រ​ម៉ូ​ល​ទិញ​អាងទឹក​ទំនប់​ថ្មី​សម្បត្តិ​រដ្ឋ​សា​ធា​រណះ​ក្រោមរូបភាព​ទិញ​ដី​ពលរដ្ឋ​អាស្រ័យ​ផល​ជាក់ស្តែង​ដែល​ស្ថិត​នៅ​ចំណុច​លាវ​ស្រាត​ភូមិ​តាដេវ​ឃុំ​ត្រពាំងតាវ​ស្រុក​អន្លង់វែង​ខេត្តឧ​ត្ត​រមាន​។​ឯកឧត្តម​ប៉ែន​កុសល្យ​អភិបាលខេត្ត​បាន​បញ្ជាម​ន្ត្រី​ជំនាញ​ក្រោម​ការដឹកនាំ​លោក​ញើន​គួន​ប្រធាន​មន្ទីរ​ធនធានទឹក​ខេ​ត្ត​ឧត្តរ​មានជ័យ​ចុះ​ទៅ​ត្រួតពិនិត្យ​និង​ផ្ទៀ​ត​ផ្ទាត់​តាម​ផែនទី​ជា​លទ្ធផល​នៅ​ថ្ងៃ​ទី​១៧​ខែ​មីនា​ឆ្នាំ​២០២២​នេះ​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា​ដី​ដែល​គេ​កំពុង​ទិញ​លក់​នោះ​គឺ​ស្ថិតនៅក្នុង​អាងទឹក​ទំនប់​ថ្មី​ជា​សម្បត្តិ​រដ្ឋ​(​មិនមែន​អាង​ទឹកអូរ​ជីក​ទេ​)​ហើយ​លោក​ក៏​បាន​ជូនដំណឹង​ដល់​អាជ្ញាធរ​ឃុំ​ស្រុក​ជួយ​ទប់ស្កាត់​និង​មិន​អោយមាន​ការទិញ​លក់​តទៅ​ទៀត​ឡើយ​។​

​ពលរដ្ឋ​រស់នៅ​ស្រុក​អន្លង់វែង​រង​ចាំមើល៍​ថា​តើ​ឈ្មោះ​បញ្ញា​ថៅកែ​ទិញ​ដី​រដ្ឋ​និង​ឈ្មោះ​លន់​តុង​លេង​មេខ្យល់​គៀងគរ​ពលរដ្ឋ​ទិញ​លក់​ដី​អាងទឹក​នោះ​អាច​គិចផុត​ពី​សំណាញ់​ច្បាប់​ដែរ​រឺទេ​ខ​ណះពេល​ពួកគេ​ទាំង​ពីរ​នាក់​ប្រហើ​ន​ហ៊ាន​ទិញ​ដី​អាងទឹក​របស់​រដ្ឋ​មក​ធ្វើ​កម្ម​សិទ្ធ​បុគ្គល​ផ្គើន​និង​ច្បាប់​រដ្ឋ​ស្រប​ពេល​វិធានក្តៅ​សម្តេច​តេជោជុំ​រឿង​ដី​ព្រៃ​លិច​ទឹក​នៅ​បឹង​ទន្លេសាប​នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​សោះ​ដោយ​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​៣៤​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ការ​ទន្ទ្រាន​ដី​រដ្ឋ​ក្នុង​ដែល​ព្រៃ​លិច​ទឹក​តំបន់​ទន្លេសាប​។​ក្នុង​នោះ​មនុស្ស​ចំនួន​៥​នាក់​ត្រូវបាន​ដោះ​លេង​វិញ​នេះ​បើ​យោងតាម​របាយការណ៍​កិច្ច​ប្រជុំ​ក្រុមការងារ​អន្តរ​ក្រសួង​តាម​ប្រព័ន្ធ​និមិ្មត​។​

​បើទោះបី​យ៉ាងនេះ​ក្តី​ឈ្មោះ​បញ្ញា​និង​ឈ្មោះ​លន់​តុង​លេង​មិន​ទាន់​ត្រូវ​អាជ្ញាធរ​ចាត់ការ​តាម​ផ្លូវច្បាប់​នៅឡើយ​ទេ​នៅ​ព្រឹក​ថ្ងៃទី​១៩​ខែ​មីនា​ឆ្នាំ​២០២២​នេះ​ជុំវិញ​ករណី​ប្រ​ម៉ូ​ល​ទិញ​ដី​អាងទឹក​ទំ​បន់​ថ្មី​បែប​អនាធិបតេយ្យ​លើ​ផ្ទៃ​ដី​ទិញ​បាន​ចំនួន​ជាង​សែសិប​ហិច​តា​(​ជាង​៤០​ហិច​តា​)​ក្នុង​ទឹកដី​ស្រុក​អន្លង់វែង​មួយ​នេះ​៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *