(ខេត្តកំពង់ស្ពី) ៖ ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកណ្តោលដុំដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ចំណុចភូមិស្រែថ្នល់សង្កាត់កណ្តោលដុំក្រុងច្បារមនខេត្តកំពង់ស្ពីក្រោមការដឹកនាំលោកសោមសុធាដែលទើបនឹងចូលកាន់តំណែងថ្មីកំពុងដាក់កូនចៅឱ្យចាំយកលុយពីរថយន្តដឹកជញ្ជូនទំនិញគ្រប់ប្រភេទដែលឆ្លងកាត់ស្ថានីយជញ្ជីងមួយនោះក្នុងមួយក្បាលឡានចាប់ពី ៥ពាន់រៀលរហូតដល់ ១៥ ម៉ឺនរៀលជាកំហិតនេះបើយោងតាមប្រភពពីក្រុមឈ្មួញដឹកទំនិញ។
សេចក្តីរាយការណ៍ដ៏ដែលនោះបានបញ្ជាក់លំអិតថាសម្រាប់រថយន្តដែលដឹកតាមស្តង់ដា(មិនលើសទម្ងន់)ឬលើសទម្ងន់តិចតួចចាំបាច់ត្រូវបង់លុយថ្លៃបាយទឹកចាប់ពី៥ពាន់រៀលដល់ ៤ម៉ឺនរៀលរីឯរថយន្តដែលដឹកលើសទម្ងន់ធុនធ្ងន់ដែលគេហៅថាខ្នាតយក្សនោះត្រូវតែមានការជូនដំណឹងមកមន្ត្រីស្ថានមួយជញ្ជីងឬទៅលោកប្រធានស្ថានីយ៍ជញ្ជីងដើម្បីចរចាគ្នាសិន។មុននឹងចូលស្ថានីយជញ្ជីងរីឯតម្លៃនោះទៅតាមដឹកលើសទម្ងន់ច្រើនឬមធ្យមគឺគេគិតចាប់ពី៨ម៉ឺនរហូតដល់ ១៥ម៉ឺនរៀល។ប្រសិនបើរថយន្តដឹកទំនិញទាំងឡាយណាមិនអនុវត្តតាមការណែនាំខាងលើនោះនឹងត្រូវបានចាប់ផាកពិន័យទៅតាមគោលការណ៍និងអនុវត្តច្បាប់តែម្ដង។
គេមិនទាន់ដឹងថាការតម្រូវអោយយកលុយក្បាលឡានដឹកទំនិញខាងលើតើជាគោលការណ៍របស់ឯកឧត្តមប៉េងពោធិ៍នារដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនឬមួយយ៉ាងណាឬក៏ជាច្បាប់សាកលរបស់ព្រះរាជាណាចក្រកម្ពុជាជាធរមានតម្រូវឲ្យអនុវត្តនិងគោរពតាម!ត្រង់ចំណុចនេះក្រុមការងារយើងពុំទាន់អាចទទួលបានការស្រាយបំភ្លឺពីមន្ត្រីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបាននៅឡើយទេនាពេលបច្ចុប្បន្ន។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២៤ នេះអង្គភាពសារព័ត៌មានយើងបានចុះទៅសម្ភាសន៍នឹងថតផ្ដិតយករូបភាពផ្ទាល់រាល់សកម្មភាពនៃការអនុវត្តច្បាប់របស់មន្ត្រីស្ថានីយជញ្ជីងថ្លឹងរថយន្តកណ្តោលដុំដែលស្ថិតនៅទីតាំងខាងលើនេះដោយក្រុមអាជីវករដឹកទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងបានបញ្ជាក់ថាពួកគាត់ដឹកស្តង់ដា(មិនលើសទម្ងន់)ឬលើសទម្ងន់តិចតួចត្រូវបង់បាយទឹកចាប់ពី៥ពាន់រៀលដល់ ៤មុឺនរៀលបើដឹកលើសទម្ងន់ដែលគេហៅថាខ្នាតយក្សនោះបងចាប់ពី 8មុឺនរៀលដល់១៥ ម៉ឺនរៀលសម្រាប់រថយន្តខ្នាតយក្សដែលគេហៅថាទម្ងន់យក្សនោះរង់ចាំការប្រកាសជញ្ជីងសិន!ពាក្យមួយនេះដែលគេប្រើជាភាសាបច្ចេកទេសក្នុងការដឹកជញ្ជូនទំនិញលើសទម្ងន់គីឡូយក្សនិងមានការចរចាគ្នាជាមុនសិនមុននឹងធ្វើការឆ្លងកាត់។
គួររំលឹកថាក្នុងមួយថ្ងៃមួយថ្ងៃមានរថយន្តខ្នាតយក្សនិងខ្នាតមធ្យមដែលឆ្លងកាត់ស្ថានីយ៍ជញ្ជីងរថយន្តខាងលើរាប់រយគ្រឿងដូចគេហែរបុណ្យកឋិននិងរៃអង្គាសបច្ច័យទៅតាមសទ្ធាអញ្ចឹងដែរ(ដូចពាក្យចាស់លោកពោលថាឲ្យតាមសទ្ធាទារតាមកំណត់)ហើយផ្លូវជាតិលេខ ៤ដែលតភ្ជាប់ពីរាជធានីភ្នំពេញខេត្តកណ្ដាលខេត្តកំពង់ស្ពឺនិងភ្ជាប់មកខេត្តព្រះសីហនុដ៏ល្អប្រណិតកំពុងតែនឹងប្រឈមមុខនៃភាពអន្តរាយនាថ្ងៃខាងមុខប្រសិនបើលោកសោមសុធានៅជាប្រធានប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តបណ្ដោយឲ្យមានការដឹកទំនិញលើសទម្ងន់នោះតើវាសនាផ្លូវជាតិលេ៤ដ៏ស្រស់ស្អាតដែលអតីតប្រមុខរាជរដ្ឋាភិបាលមានសម្ដេចតេជោហ៊ុនសែនក៏ដូចជាសម្ដេចបវរហ៊ុនម៉ាណែតទើបកាន់អំណែងនៅនាតិកាលទី ៧ខំប្រឹងប្រែងថែរក្សានិងសាងសង់ដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋទូទាំងប្រទេសនោះទៅជាយ៉ាងណានាថ្ងៃអនាគត?។
ជុំវិញការចោទប្រកាន់ខាងលើលោកសោមសុធាប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តកណ្តោលដុំបានឲ្យក្រុមការងារយើងដឹងតាមទូរសព្ទនៅព្រឹកថ្ងៃទី ២៤ ខែកក្កដាឆ្នាំ ២០២៤ នេះថាមិនមានករណីទាមទារលុយកាក់ពីក្រុមអ្នកដឹកទំនិញនោះឡើយ។ប្រសិនបើពួកគាត់ដឹកលើសលោកនឹងធ្វើការណែនាំនិងធ្វើកិច្ចសន្យាទៅតាមផ្លូវច្បាប់៕