(ខេត្តស្វាយរៀង) ÷ មានសេចក្តីរាយការណ៍មកថា ទីតាំងបនល្បែងស៊ីសង «សង្វៀនប្រជល់មាន់ បៀអាប៉ោងនិងយោគីដ៏ធំមួយកន្លែងស្ថិតចំណុចទួលកន្ត្រើយនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាវៀតណាមនៃច្រករបៀងគោកធ្លកភូមិធ្លកសង្កាត់ច្រក់ម្ទេសខេត្តស្វាយរៀងកំពុងបើកអោយប្រជាពលរដ្ឋខ្មែរចូលលេងភ្នាល់យ៉ាងអនាធិបតេយ្យខណៈអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ទក្នុងមូលដ្ឋានមើលរំលងហាក់បីដូចជាមានការលាក់បាំងអ្វីនៅពីក្រោយខ្នងឬមួយក៏ខ្លាចអំណាចមេខ្លោងបន់ល្បែងឬមួយយ៉ាងណា។
បើយោងតាមប្រភពព័ត៌មានពីអ្នកញៀនល្បែងនៅទីតាំងខាងលើបានអោយដឹងថាសង្វៀនជល់មាន់មួយកន្លែងនេះជាកម្មសិទ្ធបុគ្គលម្នាក់ដ៏មានអំណាចនៅថ្នាក់ជាតិចាំកាងពីក្រោយអ្នកមើលការខុសត្រូវក្នុងវង់ល្បែងដែលកំពុងបើកដំណើរការជារៀងរាល់ថ្ងៃនិងមានក្រុមអ្នកញៀនល្បែងភាគច្រើនជាជនជាតិខ្មែរចេញចូលលេងល្បែងសុីសងយ៉ាងស្រស្រាក់ស្រស្រាំនឹងពពាក់ពពូនគ្នាស្រែកហ៊ោកញ្ជ្រៀវទ្រហឹងអឺងកងដោយមិនញញ្ញើតច្បាប់បន្តិចសោះឡើយ។
សេចក្តីរាយការណ៍មួយទៀតបានបង្ហើបប្រាប់អ្នកយកពត៏មានយើងថា សង្វៀនជល់មាន់និងល្បែងចំរុះខាងលើនេះដាក់សុទ្ធតែកម្លាំងនគរបាលជាតិយាមកាមយ៉ាងតឹងរឹងហើយម្ចាស់ផ្ទះដែលជួលទីតាំងឱ្យមេខ្លោងបនល្បែងនោះឈ្មោះតារិន។ពលរដ្ឋបានដាក់ការសង្ស័យថាទំនងជាគ្មានច្បាប់អនុញ្ញាតនោះទេដោយជ្រកក្រោមស្លាកកាសុីណូដែលគ្មានផ្លាកយីហោប្រកបដោយភាពអាថ៌កំបាំង។ បានជាអ្នកចូលលេងល្បែងហាក់បីដូចជានៅមានការភ័យក្លាច នឹង ញញើតញញើមផងនោះ។
ប្រភពដ៍ដែលបន្តទៀតថាពាក់ព័ន្ទនឹងសង្វៀនជល់មាន់បៀអាប៉ោងនិងយូគីខាងលើនេះថៅកែបនល្បែងមានអំណាចធំណាស់សូម្បីតែលោកឧត្តមសេនីយ៍ទោស្នងការខេត្តស្វាយរៀងក៏មិនហ៊ានប៉ះផងម្យ៉ាងម្យ៉ាងទៀតគេចេះសែនព្រេនរៀងរាល់ថ្ងៃសិល្ប៏ដល់បារមីម្ចាស់ទឹកម្ចាស់ដី អ្នកតាព្រៃភ្នំ ខ្មោចព្រាយបីសាចអស់ហើយ បានជាគេអាចលេងបានយ៉ាងរលួនគ្មានអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់មើលឃើញឡើយ។
ប្រជាពលរដ្ឋរស់នៅក្រុងបាវិតបានសម្តែងការខកចិត្តចំពោះវត្តមាននគរបាលជាតិដែលជាស្ថាប័នក្រសួងមហាផ្ទៃដែលមានតួនាទីបង្ក្រាបនិងទប់ស្កាត់រាល់បទល្មើសនិងការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋបែរទៅអង្គុយយាមបនល្បែងស៊ីសងទៅវិញ។ហើយពួកគាត់កំពុងតែមានការព្រួយបារម្យយ៉ាងខ្លាំងចំពោះវត្តមានទីតាំងបនល្បែងស៊ីសងមួយកន្លែងនេះជាហេតុបង្កឲ្យមានជម្លោះទាស់ទែងខ្វែងគំនិតគ្នាក្នុងគ្រួសារនឹងកើតមានអំពើហឹង្សាជាញឹកញាប់មិនតែប៉ុណ្ណោះអាចនឹងមានការលួចឆក់ប្លន់និងកើតមានភាពអសន្តិសុខផ្សេងៗជាយថាហេតុផងដែរ។
តែទោះបីយ៉ាងណាក៏ដោយពលរដ្ឋនៅតែទទួចស្នើសុំដល់លោកឧត្តមសេនីយ៍ទោពេជ្យវីរៈស្នងការនគរបាលខេត្តស្វាយរៀងជាពិសេសឯកឧត្តមប៉េងពោធិ៍សារអភិបាលខេត្តស្វាយរៀងជួយចាត់វិធានការបង្ក្រាបទីតាំងល្បែងស៊ីសងដ៏ធំខាងលើឱ្យទាន់ពេលវេលាផងទាន!។ព្រោះថាបនល្បែងដ៏ធំមួយនេះកំពុងតែវាយលុកនិងស៊ីដាច់គោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង 7 ចំណុចដែលប្រមុខរាជរដ្ឋាភិបាលបានចេញដើម្បីជាប្រយោជន៍សុខសុវត្ថិភាពដល់ប្រជាពលរដ្ឋទូទាំងប្រទេសផងនោះ។
ជុំវិញការចោទប្រកាន់ខាងលើលោកវរៈសេនីយ៍ឯកអែមសុវណ្ណរិទ្ធអធិការនគរបាលក្រុងបាវិតបានប្រាប់អ្នកសារព័ត៌មានយើងតាមទូរសព្ទនៅព្រឹកថ្ងៃទី ៨ ខែសីហាឆ្នាំ ២០២៤នេះថាជុំវិញទីតាំងខាងលើលោកមិនអាចបញ្ជាក់បានទេថាតើមានច្បាប់ឬក៏អត់ច្បាប់នោះទេព្រោះលោកពុំមានសិទ្ធិហើយឯកសារផ្សេងៗពាក់ព័ន្ធនឹងទីតាំងលេងល្បែងនោះក៏គេមិនដែលបង្ហាញឲ្យលោកឃើញដែរ។សូម្បីតែអភិបាលក្រុងក៏មិនដឹងផង!ពាក់ព័ន្ធជាមួយនឹងកាស៊ីណូនោះគឺគេមានគណៈកម្មការគ្រប់គ្រង(គកលក)គ្រប់គ្រងល្បែងថ្នាក់ជាតិទើបបានដឹង។រីឯលោកលឹមសៀងហេងអភិបាលនៃគណៈអភិបាលក្រុងបាវិតអង្គភាពយើងមិនអាចសុំសេចក្តីអត្ថាធិប្បាយបានទេមកដល់ម៉ោងផ្សាយនេះ៕a