(ខេត្តបាត់ដំបង) ÷ មានសេចក្តីរាយការណ៍មកពីក្រុមការងារអង្គភាពសារព័ត៌មានយើងបានចុះទៅផ្ទាល់នៅយប់ថ្ងៃទី៧ខែមិនាឆ្នាំ២០២៥បានឃើញ ទីតាំងបនល្បែងស៊ីសង ប្រភេទអនឡាញចម្រុះដ៏ធំ មានដូចជាមាន់ជល់ទូបាញ់ត្រីនិងឆ្នោតឡូតូមួយកន្លែងនៅជិតច្រកទ្វារអន្តរជាតិភ្នំដីចម្ងាយ ១០០ ម៉ែត្រស្ថិតនៅភូមិត្រពាំងព្រលឹតឃុំសន្តិភាពស្រុកសំពៅលូនខេត្តបាត់ដំបងងកំពុងបើកអោយប្រជាពលរដ្ឋមកពីទីជិតនិងទីឆ្ងាយចូលលេងភ្នាល់យ៉ាងអនាធិបតេយ្យខណៈពេលអាជ្ញាធរនិងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋានមើលរំលងហាក់បីដូចជាមានការលាក់បាំងអ្វីនៅពីក្រោយខ្នងផងនោះឬមួយក៏ខ្លាចអំណាចមេខ្លោងបនល្បែង?ឬមួយយ៉ាងណា?។
យោងតាមប្រភពព័ត៌មានពីអ្នកញៀនល្បែងនៅទីតាំងខាងលើបានអោយដឹងថាទីតាំងបនល្បែងស៊ីសងចម្រុះប្រភេទអនឡាញមួយកន្លែងនេះដែលកំពុងបើកដំណើរការជារៀងរាល់ថ្ងៃជាពិសេសឲ្យតែដល់ពេលរាត្រីគឺមានក្រុមអ្នកញៀនល្បែងជាច្រើនរួមទាំងអនីតិជនផងដែរចេញចូលលេងល្បែងសុីសងយ៉ាងស្រស្រាក់ស្រស្រាំនឹងពពាក់ពពូនគ្នាស្រែកហ៊ោកញ្ជ្រៀវទ្រហឹងអឺងកងដោយមិនញញ្ញើតច្បាប់បន្តិចសោះឡើយ។
សេចក្តីរាយការណ៍មួយទៀតបានបង្ហើបប្រាប់អ្នកយកពត៏មានយើងថា ទីតាំងបនល្បែងស៊ីសងអនឡាញខាងលើនេះគ្មានច្បាប់អនុញ្ញាតនោះទេដោយគេជ្រកក្រោមស្លាកកាសុីណូកាលពីអតីតដែលមានអាជ្ញាប័ណ្ណហួសសុពលភាពទើបគេដោះស្លាកយីហោងផ្លាកយីហោចេញ។
ប្រភពដ៍ដែលបន្តទៀតថាពាក់ព័ន្ទនឹងល្បែងអនឡាញចម្រុះខាងលើនេះអាចមានអ្នកអំណាចណាម្នាក់នៅក្នុងខេត្តបាត់ដំបងនៅពីក្រោយខ្នងហើយមើលទៅ ! បានជាគេអាចលេងបានយ៉ាងរលួនគ្មានអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់ហ៊ានចេញមុខបង្ក្រាបឡើយ។
ប្រជាពលរដ្ឋរស់នៅស្រុកសំពៅលូនបានសម្តែងការខកចិត្តហើយពោលថាទីតាំងបនល្បែងអនឡានខ្នាតយក្សកំពុងបើកលេងភ្នាល់យ៉ាងគគ្រឹកគគ្រេងមិនគួរណាលោកវរៈសេនីយ៍ទោទឹមវិច្ឆ័យអធិការនគរបាលស្រុកសំពៅលូនមើលមិនឃើញដូចពាក្យចាស់លោកពោលថា(ដំរីស្លាប់យកចង្អេមកបាំង)ពលរដ្ឋកំពុងតែមានការព្រួយបារម្យយ៉ាងខ្លាំងចំពោះវត្តមានទីតាំងបនល្បែងស៊ីសងមួយកន្លែងនេះជាហេតុបង្កឲ្យមានជម្លោះទាស់ទែងខ្វែងគំនិតគ្នាក្នុងគ្រួសារនឹងកើតមានអំពើហឹង្សាជាញឹកញាប់មិនតែប៉ុណ្ណោះអាចនឹងមានការលួចឆក់ប្លន់និងកើតមានភាពអសន្តិសុខផ្សេងៗជាយថាហេតុផងដែរ។
ប្រជាពលរដ្ឋក្នុងមួលដ្ឋានបានស្នើសុំលោកឧត្តមសេនីយ៍ទោដាញ់អេងប៑ុនចាន់ស្នងការនគរបាលខេត្តបាត់ដំបងសូមលោកមេត្តាជួយចាត់វិធានការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់នេះផងទាន!។ព្រោះថាបនល្បែងខាងលើកំពុងតែវាយលុកនិងស៊ីដាច់គោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចដែលប្រមុខរាជរដ្ឋាភិបាលបានចេញដើម្បីជាប្រយោជន៍សុខសុវត្ថិភាពដល់ប្រជាពលរដ្ឋទូទាំងប្រទេសផងនោះ។
ជុំវិញករណីខាងលើលោកវរៈសេនីយ៍ទោទឹមវិច្ឆ័យអធិការនគរបាលសុខសំពៅលូនបានឲ្យអង្គភាពសារព័ត៌មានម្លប់សន្តិភាពយើងដឹងនៅព្រឹកថ្ងៃទី ៩ ខែមិនាឆ្នាំ២០២៥នេះថាកន្លងមកក្រុមការងារលោកបានសហការជាមួយរដ្ឋបាលស្រុកដែលមានគណៈកម្មការគ្រប់គ្រងល្បែងស៊ីសងចូលរួមនិងបានធ្វើរបាយការណ៍ឡើងទៅលើហើយព្រោះថាទីតាំងខាងលើនេះមានសជណកាស៊ីណូលោកបានបញ្ជាក់បន្ថែមថាប្រសិនបើចង់ដឹងច្បាស់សូមសួរទៅរដ្ឋបាលស្រុក។
បើទោះបីយ៉ាងនេះក្តីលោកហមសំខាន់អភិបាលនៃគណៈអភិបាលស្រុកសំពៅលូនបានបញ្ជាក់ថាចំពោះទីតាំងល្បែងខាងលើគឺពុំមានច្បាប់អនុញ្ញាតឡើយហើយក្រុមការងារលោកក៏ធ្លាប់ធ្វើការហាមឃាត់ដែរលោកបន្តថាប្រហែលជាគេលួចលេងចាំមើលលោកចាត់កម្លាំងឲ្យទៅត្រួតពិនិត្យឡើងវិញ៕