ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះវិហារ​ថ្លែង​កោតសរសើរ​ដល់​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​រួម​នឹង​សប្បុរសជន​នានា​ដែល​បាន​ផ្តើមកសាង​រង្វង់​មូល​រូប​គោ​បុរះ​ទី​ប្រាំ​នេះឡើង​

ខេត្ត​ព្រះវិហារ ៖ នៅ​រសៀល​ថ្ងៃ​ទី​៦​ខែវិច្ឆិការ ឆ្នាំ​២០២១​នេះ លោក​មាស សុភា​ទេស​រដ្ឋ​
​មន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​នឹង​ជា​ប្រធាន​ក្រុមការងា​រាជរដ្ឋាភិបាល​កម្ពុជា​ចុះ​
​មូលដ្ឋាន​ខេត្ត​ព្រះវិហារ​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​
​ជា​ផ្លូវការ​រង្វង់​មូល​ស្រអែម​ដែល​រចនាបថ​ឡើង​តាម​រូប គោ បុរះ ទី​៥​ប្រាសាទ​ព្រះវិហារ ។​

​ពិធី​នេះ​ដោយ​បានកា​អញ្ជើញ​ចូលរួម​ពី​សំណាក​លោក​ប្រាក់ សុវណ្ណ អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ព្រះវិហារ​, លោក​សូ​ស យ៉ារ៉ា អ្នកតំណាងរាស្ត្រ​ម​ណ្ឌ​
​ល​ខេត្តព្រះវិហារ​, លោក​ឡុង សុវណ្ណ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត រួម​នឹង​អស់លោក លោកស្រី​ដែល​ជា​អភិបាលរង​ខេត្ត​ថ្នាក់ដឹកនាំ​កងកម្លាំង​ទាំង​៣​ប្រធាន​អនុប្រធាន​បណ្តា​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត លោកគ្រូ​អ្នកគ្រូ​និង​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​កុះករ​ផង​ដែរ​។​

​លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូ​ខេត្ត​ព្រះវិហារ​បាន​លើក​ឡើងនៅ​ក្នុង​អង្គពិធី​នោះ​ថា​រង្វង់​មូល​ស្រអែម​នេះ​គឺ​បានចាប់ផ្តើម កា​សាងសង់ឡើង​នៅ​ថ្ងៃ​ទី​០២​ខែ​
​មករា​ឆ្នាំ​២០១៩​នឹង​រួចរាល់​ជា​ស្ថាពរ​នៅ​ថ្ងៃ​ទី​០៣​ខែឩសភា​ឆ្នាំ​២០២០​។​

​លោក​បន្ត​ទៀត​ថា រង្វង់​មូល​ស្រអែម​នេះ​គឺ​អង្កត់ផ្ចិត មាន​ប្រវែង​៤០​ម៉ែត​(​កាំ​២០​ម៉ែត​)​នឹង​កម្ពស់​៦.៤​ម៉ែត ដែល​មាន​ផ្ទៃក្រឡា​
១.២៥៦​ម៉ែត្រការ៉េ​នឹង​មាន​បរិមាត្រ​ប្រវែង​
១២៥.៦៦​ម៉ែត្រ​រូប​តួរ​ប្រាសាទ​នៅ​ចំ​កណ្តាល​រង្វង់​មូល​នេះ​។​

​បន្ថែម​ពី​នោះ លោក​ប្រធាន​មន្ទីរ​ថា​រង្វង់​មូល​ស្រអែម​ដែល​និង​ត្រូវ​ដាក់​សម្ភោ​ធ​
​ខាងលើ​នេះ​គឺ​យក​លំនាំ​តាម រូប​គោ បុរះ ទី​៥ នៃ​ប្រាសាទ​ព្រះវិហារ​ហើយ​រូបសំណាក​ដែល​ស្ថិត​នៅ​ចំ​កណ្តាល​រង្វង់​មូល​នេះ​ទៀតសោត​មាន​ទំហុំ​ស្មើរនឹង​៧០%​នៃ​តួរ​ប្រាសាទ​ដើម​ទាំងស្រុង​។​

​ទីតាំង​រង្វង់​មូល​ស្រអែម​នេះ​គឺ​ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦២.​បង្គោល​គ​.​ម​
​លេខ​២១២​ចំនុច​ផ្លូវ​ប្រសព្វ​គ្នា​បែក​ជា​៣​ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​ស្រអែម​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​លោក​ប្រាក់ សុវណ្ណ​
​អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ព្រះវិហារ​
​បាន​លើកឡើង​ថា នេះ​ជា​សមិទ្ធិផល​ថ្មី​មួយ​បន្ថែម​ទៀត​ដែល​ថ្នាក់ដឹកនាំ​រដ្ឋបាល​ខេត្ត​ស្រុក​ក៏​ដូច​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​នឹង​ជា​ពិសេស​ក្នុងស្រុក​ជាំ​ក្សាន្ត​ទទួលបាន​នា​ពេល​នេះ​បន្ទាប់​ពី​ប្រទេស​ជាតិ​បាន​បើក​ឡើង​វិញ​ក្រោយ​ពី​មេ​រោគកូ​វីដ​១៩​បាន​ធ្វើ​ការវាយលុក​ម​កលើ​ប្រទេស​កម្ពុជា​ក៏ដូចជា​នៅលើ​សកលលោក​ទាំងមូល​អស់​រយះពេល​ជាង​២​ឆ្នាំ​កន្លងទៅនេះ​យ៉ាងណា​ក៏​ដោយ​លោក​អភិបាល​ខេត្ត​ថា​រាល់ឩ​បស​គ្គ​ដែល​បង្កឡើង​ដោយសារ​តែ​ជំងឺ​កូវី​ដ​១៩​ពិតមែន​ក៏​ដោយ​ចុះ​តែ​ការអភិវឌ្ឍ​ន៏​ប្រទេសជាតិ​ក្រោម​កា​ដឹកនាំ​ដ៏​ឆ្លាត​វៃ​របស់​សម្តេច​តេជោ​ហ៊ុន សែន​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​គឺ​នៅតែ​បន្ត​អភិវឌ្ឍ​ន៏​ឲ្យមាន​ភាព​រីកចម្រើន​ទៅ​មុខ​ជានិច្ច​និរន្ត​ដូច​ជំ​ហ៊ាន​គីង្គក់​យ៉ាង​ដូច្នេះ​ដែរ​យ៉ាងណាម៉ិញ ។ ជាក់ស្តែង​លោក​អភិបាល​ខេត្ត​ថា ដូច​
​ជា​រង្វង់​មូល​ស្រអែម​នេះ​ជាដើម ដោយសារ​តែ​កា​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ក្នុង​បរិបថ​នៃ​ជំងឺ​កូវី​ដ​១៩​បាននិងកំពុង​រាតត្បាត​មួយ​រយះ​កាល​កន្លង​មក​ថ្នាក់ដឹកនាំ​ថ្នាក់ក្រោម​ជាតិ​ដោយ​ដៃ​ម្ខាង​ចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩​ជាមួយ​រាជរដ្ឋាភិបាល​នឹង​ដៃ​ម្ខាង​ទៀត​ចូលរួមចំណែក​ក្នុង​ការកសាង​ហេ​ដ្ឋា​រចនា​សព្វបែបយ៉ាង​ហើយ​សម្រេច​បាន​ភាពជោគជ័យ​ដូច​ថ្ងៃនេះ​ជាដើម​។​

​បន្ថែម​ពី​នោះ លោក​អភិបាលខេត្ត​ក៏​បាន​ធ្វើការ​ដាស់តឿន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​
​ធ្វើយ៉ាងណា​កុំ​ភ្លេច​អញ្ជើញ​ទៅ​ចាក​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩​ដែល​ជា​ដូ​សជ​ម្រុញ​ឲ្យបាន​គ្រប់ៗ​គ្នា​ពីព្រោះដូ​សជ​ម្រុញ​នេះ​វា​មាន​សា​រះ​សំខាន់​ខ្លាំងណាស់​ក្នុង​ការការពារ​នឹង​ប្រយុទ្ធប្រឆាំង​ជាមួយ​នឹង​មេ​រោគកូ​វីដ​១៩​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​លោក​មាស សុភា​ទេ​ ​ស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​នឹង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ច​មូលដ្ឋាន​ខេត្តព្រះវិហារ​ក៏បាន​អញ្ជើញ​
​មាន​ប្រសា​ស​ន៏​លើកឡើង​ថ្លែង​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោក​ប្រធាន​មន្ទីរ​សាធារណការ​នឹង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​រួម​នឹង​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ស្រុក​នឹង​ជាពិសេស​សប្បុរស់ជន​នានា​ដែល​បាន​ចូលរួម​បរិច្ចាគ​ធនធាន​នឹង​ថវិការ​ផ្ទាល់ខ្លួន​ក្នុង​ការចូលរួមចំណែក​ដើម្បី​សាងសង​នូវ​រង្វង់​មូល​ដ៏​ស្រស់ស្អាត​នេះ​ឡើង​ទទួលបាន​នូវ​ការគាំទ្រ​ពី​មហាជន​មជ្ឃដ្ឋាន​ដោយ​នេះ​លោក​ទេសរដ្ឋមន្ត្រី​ចាត់ទុក្ខថា​នេះ​ជា​កម្លាំង​ចលករ​មួយ​ដែ​ល​យើង​ទាំងអស់​គ្នា​ចេះ​សាមគ្គី​គ្នា​កា​សាមគ្គី​នេះ​ហើយ​ដែល​ជា​កត្តា​ចម្បង​បំផុត​ដែល​ធ្វើឲ្យ​យើង​ឈានទៅដល់​ភាពជោគជ័យ​ ​ហើយ​ភាពជោគជ័យ​នេះ​ទៀតសោត វា​ជាដើម​ចម​ក្នុង​ការអភិវឌ្ឍ​ន៏​ប្រទេសជាតិ​អោយមាន​ការរីកចម្រើន​ទៅ​បាន​ដូច​សព្វថ្ងៃនេះ​យ៉ាងណា​ក៏​ដោយ​លោក​ទេស​រដ្ឋមន្ត្រី​ថា​តំលៃ​សន្តិភាព​នេះ​គឺ​មាន​តំលៃ​ដ៏​មហាសាល​ដែល​មិនអាច​នឹង​កាត់ថ្លៃ​បានចឹង​ដើម្បី​រក្សា​បាន​នៅ​សន្តិភាព​នេះ​ឲ្យនៅ​គង់វង់​ស្ថិតស្ថេរ​ជា​យូរអង្វែង​នេះ គឺ​កុំ​ភ្លេច​សូមអោយ​បងប្អូន​ពូ​មីង​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឲ្យបាន​គ្រប់ៗ​គ្នា ដើម្បី​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នា​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ​ដើម្បី​ជ្រើសរើស​បេក្ខភាព​ថ្នាក់​ឃុំ​សង្កាត់​ដែលជា​អ្នក​មើល​ថែ​យើង​ដូច​សព្វថ្ងៃនេះ​យ៉ាង​ពិតប្រាកដ​នោះ ។​

You might like

Leave a Reply

Your email address will not be published. Required fields are marked *