ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញ​ទទួល​អំណោយ​ពី​សប្បុរសជន​សម្រាប់​ផ្តល់ជូន​កងទ័ព​ជួរមុខ និង​ពលរដ្ឋ​

ឯកឧត្តម នាយ​ឧត្តមសេនីយ៍​កិត្តិសង្គ​ហ​បណ្ឌិត គន់ គីម ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ជា​អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២៥ បាន​អញ្ជើញ​ទទួល​អំណោយ​ពី​អ្នកឧញ្ញ៉ា​បែន គឹម​សាន ប្រធាន​ក្រុមហ៊ុន សាន ហ៊ាង (​កម្ពុជា​) អាហរ័ណ នីហរ័ណ ឯ​.​ក ដែល​ផ្ដល់ជូន​នូវ​គ្រឿង​ឧបភោគ​បរិភោគ ស្មើ​នឹង​ថវិកា ១៥.០០០​ដុល្លា ផ្តល់​ដើម្បី​ជួយ​ឧបត្ថម្ភ​ដល់​ជនភៀសសឹក និង​កងទ័ព​ឈរជើង​នៅតាម​ខ្សែបន្ទាត់​ព្រំដែន និង​អតីតយុទ្ធជន​ដែលមាន​ជីវភាព​លំបាក​ខ្វះខាត​។​

​នា​ឱកាស​នោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការគោរព​កោតសរសើរ ដោយ​ស្មោះ​អស់ពី​ដួងចិត្ត និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹកចិត្ត​របស់​ក្រុមហ៊ុន ដែល​បាន​មក​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​រួមជាមួយ​នឹង​គ្រឿងឧបភោគ​បរិភោគ​នេះ បាន​បង្ហាញ​ពី​ទឹកចិត្ត និង​ការស្រលាញ់​រាប់អាន​ទៅលើ​ប្រជាពលរដ្ឋ ព្រមទាំង​កងកម្លាំង​ដែល​កំពុង​ឈរជើង មាន​ស្មារតី​ក្លាហាន មាន​ការលះបង់​ខ្ពស់ ចំពោះ​ជាតិ និង​ទឹកដី មាន​ភាពស្មោះត្រង់ និង​គោរព​ទៅ​តាម​បទបញ្ជា​របស់​ប្រមុខ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ជានិច្ច​។​

​យ៉ាងណាម៉ិញ ទំនាក់ទំនង​រវាង ក្រុមហ៊ុន សាន ហ៊ាង (​កម្ពុជា​) អាហរ័ណ នីហរ័ណ ឯ​.​ក ដែល​ជា​សមរភូមិ​ក្រោយ តែងតែ​យកចិត្តទុកដាក់​ជានិច្ច​ចំពោះ​បងប្អូន​កងទ័ព​នៅ​សមរភូមិ​មុខ ដែល​ជា​ចំណង​មិន​អាច​កាត់ផ្តាច់​បាន​ទេ ដើម្បី​រួមចំណែក​ចំពោះ​ការលះបង់​គ្រប់បែប​យ៉ាង​របស់​កង​ទ័ព​ក្នុង​បុព្វហេតុ​រក្សា​ការពារ បូរណភាព​ទឹកដី និង​ប្រជាពលរដ្ឋ ដែល​ជា​ចំណែក​មួយ​យ៉ាង​ធំធេង​បាន​នាំមក​នូវ​សុខសន្តិភាព​។​

​ចំពោះ​ស្បៀង​គ្រឿបឧបភោគ​បរិភោគ ស្មើ​នឹង​ថវិកា​សរុប​  ១៥.០០០​ដុល្លា ជូន​កងទ័ព និង​ប្រជាពលរដ្ឋ​ជា​ជនភាសសឹក ដែល​បានមកពី​ការចូលរួម​ចំណែក​ពី​គ្រប់ទិសទី​រួមមាន​៖ មី​ជាតិ ចំនួន​៣០០​កេស ទឹកបរិសុទ្ធ ៣០០​កេស និង​ទឹកត្រី​/​ទឹក​ប្រហុក ចំនួន​៣០០​កេស​៕​

You might like

Leave a Reply

Your email address will not be published. Required fields are marked *